ក្ដៅ​ចាប់​ចោរ​មិន​បាន ប៉ង​ដុត​ម៉ូតូ​ចោរ​ចោល​នៅ​នឹង​កន្លែង

ធ្វើសកម្មភាពឆក់កាបូប មិនបានសម្រេច តែបែរជាត្រូវបានពលរដ្ឋ រួមនឹងជនរងគ្រោះដេញ បណ្តាល​ឲ្យ​ជន​ល្មើស​រត់​ផាស​ក្រញាំ ចោលម៉ូតូនៅកន្លែងកើតហេតុ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក. សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញ ថ្ងៃទី០៥ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 05, 2014
  • ប្រធានបទ: ឆក់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នេះជាសារព្រមានមួយ ដើម្បី​ប្រាប់​ទៅ​ក្រុម​ចោរ​ឆក់​ចោរ​ប្លន់ ថា​មិន​មែន​ឲ្យ​តែ​ផ្លូវ​ស្ងាត់ ក្រុម​ខ្លួន​អាច​ប្រព្រឹត្តិ​ល្មើស បាន​ស្រេច​តែ​នឹង​ចិត្ត ប្រកប​ដោយ​សុវត្ថិភាព​នោះ​ទេ ព្រោះ​ចៃដន្យ​ជន​រង​គ្រោះ និង​ពលរដ្ឋ​ព្រួត​ដៃ​គ្នា ... មាន​អី ក្រុម​ជន​ល្មើស​រត់​បាទ​ជើង​សរ​ព្រាត។

នេះជាករណី នៅ​លើ​កំណាត់​ផ្លូវ​បឹង​កក់​ថ្មី សង្កាត់​ស្រះ​ចក ខណ្ឌ​ដូន​ពេញ រាជធានី​ភ្នំពេញ នៅ​វេលា​រសៀល​ថ្ងៃ​ទី០៤ ខែ​ធ្នូ ឆ្នាំ​២០១៤នេះ ដែល​ក្រុម​ចោរ​ឆក់ បាន​ឆ្លៀត​ឱកាស​ផ្លូវ​ដែល​ទើប​នឹង​សាងសង់ នៅ​មិន​ទាន់​មាន​មនុស្ស​ធ្វើ​ដំណើរ​ច្រើន​នោះ ដើម្បី​ធ្វើ​សកម្មភាព​ឆក់​កាបូប ដោយ​ស្រស់ៗ​មួយ។​ ប៉ុន្តែ​នៅ​ទី​បំផុត ធ្វើ​សកម្មភាព​មិន​សម្រេច​ហើយ បែរ​ជា​ត្រូវ​ជន​រងគ្រោះ និង​ពលរដ្ឋ​ដេញ ធ្វើ​ឲ្យ​ជន​ល្មើស​រត់​ចោល​ម៉ូតូ បាត់​ស្រមោល​ឈឹង។

សាក្សីដែលនៅក្នុងហេតុការណ៍នេះ បានឲ្យដឹងថា មានក្រុមសិស្សមួយក្រុម បានធ្វើដំណើរតាមផ្លូវនោះ មក​ដល់ចំណុចផ្លូវបំបែកជាបួន ដែលជាកន្លែងកើតហេតុ ក៏បានបបួលគ្នាឈប់ម៉ូតូ ហើយចុះទៅថតរូប​ចម្ងាយ​ប្រមាណជា៣០ម៉ែត ពីម៉ូតូទាំងអស់គ្នា ដោយទុកសម្ភារៈនៅលើម៉ូតូ។

ពេលកំពុងតែថតយ៉ាងសប្បាយ ស្រាប់​តែ​ឃើញជនល្មើស ជិះម៉ូតួអាគប់ជ្រុង ពាក់ស្លាកលេខ ភព១ ឈ-១០៥ មកឈប់ក្បែរម៉ូតូសិស្សមួយក្រុមនោះ ហើយបានឆក់យកកាបូប ដែលនៅលើម៉ូតូ។ រំពេចនោះ អ្នកធ្វើដំណើរ​ម្នាក់បានឃើញ ក៏ស្រាប់តែស្រែក​ឆោឡោ​ឡើង  ផ្អើលដល់ម្ចាស់ម៉ូតូ និងអ្នកធ្វើដំណើរទាំងអស់ជួយគ្នា ដើម្បី​ចាប់ជនល្មើស។ ទំនងជាស្លន់ស្លោភ័យខ្លាចដោះខ្លួនមិនរួច ចោរឆក់ថ្លើមមិនសូវធំនេះ បានលោតចេញ​ចោល​ម៉ូតូ របស់ខ្លួននៅកន្លែងកើតហេតុ រត់ទៅបាត់ស្រមោល។

យុវជនមួយក្រុម ដែលជាសិស្សសាលានោះ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ពេលក្រុមពួកខ្លួន ចេញ​ពីរៀនជិះកាត់បឹងកក់នេះ ឃើញទេសភាពស្អាត ក៏នាំគ្នាទៅថតរូប តែមិននឹកស្មានថា ក្នុងមួយ​ប៉ព្រិចភ្នែក​សោះ ចោនោះមកឆក់កាបូបពួកខ្លួន ដែលមានត្រឹមតែជាសម្ភារៈសិក្សាប៉ុណ្ណោះនោះ។

បន្ទាប់ពីដេញតាមជនល្មើសមិនទាន់  ក្រុមប្រជាពលរដ្ឋ និងក្រុមយុវសិស្សខាងលើ ចង់ដុតម៉ូតូជនល្មើសនោះ​ចោល នៅកន្លែងកើតហេតុ។ ប៉ុន្តែពេលនោះ លោកអនុសេនីយ៍ត្រី ស្រៀង ប៉ុណារ៉ា នាយនគរបាលប៉ុស្ដ៍​ស្រះចក បានចុះទៅដល់កន្លែងកើតហេតុទាន់ ហើយបានឃាត់ មិនឲ្យពលរដ្ឋទាំងនោះដុតម៉ូតូ រួចធ្វើការដក​ហូតម៉ូតូជនល្មើស ទៅរក្សារទុកនៅប៉ុស្ត៍ ដើម្បីធ្វើការដោះស្រាយទៅតាមច្បាប់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...