អគ្គិសនី​កម្ពុជា ចាប់​អនុវត្តន៍​យន្តការ​ជំហាន​ទី១ ជួយ​កម្មករ

អគ្គនាយកអគ្គិសនីកម្ពុជា បានថ្លែងនៅថ្ងៃទី២២មករានេះថា នឹងឲ្យអ្នកបច្ចេកទេសអគ្គិសនី ចុះអនុវត្តន៍ការងារ​ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ២០១៥នេះ តទៅនៅខណ្ឌចំនូនបីដំបូង ដែល​មាន​កម្មករ​រស់នៅ​ច្រើន​ជាង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គេ នៅ​ក្នុង​រាជធានី​ភ្នំពេញ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទនិងយកការណ៍៖ ក.សោភ័ណ្ឌ ([email protected]) - ភ្នំពេញថ្ងៃទី២៣ មករា ២០១៥
  • កែប្រែចុងក្រោយ: January 23, 2015
  • ប្រធានបទ: ចរន្ដ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុម​អ្នក​បច្ចេកទេស​របស់​អគ្គិសនី​កម្ពុជា នឹង​ចុះ​អនុវត្តន៍​ការងារ​របស់​ខ្លួន តភ្ជាប់​ចរន្ដ និង​បណ្ដាញ​ឲ្យ​កម្មករ នៅ​ក្នុង​៣​ខណ្ឌ ក្នុង​ជំហាន​ដំបូង ចាប់​ពី​ថ្ងៃ​ទី២៩ ខែ​មករា​នេះ​ត​ទៅ។ នេះ​​បើ​​តាម​​លោក កែវ រតនៈ អគ្គ​នាយក​អគ្គិសនី​កម្ពុជា ថ្លែង​កាល​ពី​ថ្ងៃ​ទី២២ ខែ​មករា​ម្សិល​ម៉ិញ។

ការដា​ក់​ឲ្យ​ដំណើការ​បី​ខណ្ឌ​ដំបូង​នេះ មាន​ធ្វើ​នៅ​តាម​សង្កាត់​មាន​ដូច​ជា សង្កាត់​ទួល​សង្កែ (ខណ្ឌ​ឬស្សីកែវ) សង្កាត់​ចាក់​អង្រែ​លើ និង​​ចាក់​​អង្រែ​​ក្រោម (ខណ្ឌ​មាន​ជ័យ) សង្កាត់​ដង្កោ (ខណ្ឌ​ដង្កោ) ដោយ​យោង​ទៅ​លើ​សំភារៈ ដែលមានស្រាប់នៅក្នុង​ដៃ និង​យោង​ទៅ​លើ​ចំនួន​កម្មករ នៅ​ក្នុង​តំបន់​នោះ មាន​ចំនួន​ច្រើន។

លោក កែវ រតនៈ បានបញ្ជាក់បន្ថែមថា ក្នុងរយៈពេលមួយខែទៀតយ៉ាងយូរ ឧបករណ៍អគ្គិសនីដែល​បាន​បញ្ជា​ទិញ នឹងមានគ្រប់គ្រាន់សម្រាប់ តភ្ជាប់ដល់គ្រប់ផ្ទះជួល នៅក្នុងរាជាធានីភ្នំពេញទាំងមូល។ មិនតែប៉ុណ្ណោះ អគ្គនាយករូបនេះបានប្រាប់ថា អគ្គិសនីកម្ពុជានឹងចែកគោលដៅជាពីរធំៗ ទីមួយគឺការចុះពិនិត្យដល់ចរន្ត​អគ្គិសនី​ចាស់ នៅតាមផ្ទះប្រជាពលរដ្ឋ ដើម្បីងាយស្រួលក្នុងការចេញថ្លៃសំណង។ ទីពីរការទទួលពាក្យ​ក្នុង​ការភ្ជាប់ចរន្ដ និងតបណ្តាញចរន្ត។

សម្រាប់ជំហ៊ានទី១នេះ លោកថា ក្រុមអ្នកបច្ចេកទេសទាំងនោះ បែងចែកជាបីក្រុម ក្នុងបីខណ្ឌខាងលើ ក្នុង​មួយក្រុមមានប្រាំបីនាក់ នឹងមានការបែងចែកជាដប់ក្រុម ទាំងអស់មាន២៤០នាក់ នៅពេលដែលមានសំភារៈ​អគ្គិសនី​គ្រប់គ្រាន់។ ក្នុងនោះដែរ មានការសម្រួលដល់ម៉ោងពេល ដែលកម្មរទាំងអស់ធ្វើការ មិនឲ្យមានការ​ប៉ះពាល់​នោះទេ។

កម្មករម្នាក់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ កញ្ញា ច័ន្ទសុភាន់ បានប្រាប់ទស្សនាវដ្ដីមនោរម្យ.​អាំងហ្វូ​តាមទូរស័ព្ទថា កញ្ញាសប្បាយចិត្ត និងសង្ឃឹមថាអាជ្ញាធរអគ្គិសនី និងមានទំនួលខុសត្រូវក្នុងការអនុវត្តន៍ ដូច​អ្វីដែលលោកបានថ្លែង ជាពិសេសអាចផ្តល់ទំនុកចិត្តខ្ពស់ ដល់កម្មករទាំងអស់នៅរាជធានីភ្នំពេញ។ កញ្ញាថា ដំបូងឡើយ កញ្ញាមិនជឿទេ ព្រោះមានអ្នកនិយាយថា ការដែរឲ្យកម្មករបង់ប្រាក់ក្នុងមួយបន្ទប់​៣០០០០រៀល​នោះ នាងអាចធ្វើបានឲ្យតែតម្លៃភ្លើងចុះថោក។

តែអ្វីដែលកម្មការិនីរូបនេះបារម្ភ គឺនៅពេលដែលឈប់ប្រើ ខ្លាចមិនមានអ្នកប្រគល់ប្រាក់កក់ ត្រឡប់មកឲ្យ​កម្មករវិញ។ តែបើវាដូចទៅនឹងសម្តីរបស់អគ្គនាយកអគ្គិសនីកម្ពុជានោះ វាជារឿងមួយប្រសើរណាស់ ហើយ​ក​ម្មករទាំងអស់ នឹងមានការជឿជាក់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...