សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​​ចរាចរណ៍​ផ្លូវ​គោក តូ្រវ​បាន​រដ្ឋសភា​អនុម័ត

បន្ទាប់ពីដាក់ឲ្យអង្គប្រជុំពេញអង្គ ដើម្បីពិភាក្សា តាំងពីថ្ងៃ ទី ០១ រហូតមកដល់ថ្ងៃទី ០៥ ខែធ្នូនេះ សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក ត្រូវបានរដ្ឋសភាកម្ពុជាអនុម័តជាស្ថាពរ។
Loading...
  • ដោយ: ក. វិច្ចនី អត្ថបទ៖ ក.វិច្ចនី ([email protected]) - រាយការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញ ថ្ងៃទី០៥ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 05, 2014
  • ប្រធានបទ: ចរាចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សម្លេងគាំទ្រ ១០៣ លើសម្លេង ១២៣ បាន​ធ្វើ​ឲ្យ​សេចក្តី​ព្រាង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក ទទួល​បាន​ការ​អនុម័ត ជា​ស្ថាពរ​នៅ​ព្រឹក​ទី ០៥​ ខែ​ធ្នូ​នេះ។ បន្ទាប់​ពី​អនុម័ត​រួច ច្បាប់​នេះ នឹង​ត្រូវ​បញ្ជូន​ទៅ​ព្រឹទ្ធសភា ដើម្បី​ធ្វើការ​ពិនិត្យ មុន​នឹង​ដាក់​ថ្វាយ​ព្រះមហាក្សត្រ សុំ​ឡាយ​ព្រះ​ហស្ថលេខា​សម្រេច ដើម្បី​ប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នា​ពេល​ខាង​មុខ​។

ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​នេះ នឹង​ត្រូវ​មក​ជំនួស​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ចាស់ ដែល​បាន​អនុម័ត​កាល​ពីឆ្នាំ ២០០៧ ហើយ​នឹង​ត្រូវ​ចាត់​ទុក​ជា​និរាករណ៍ បន្ទាប់​ពី​ព្រះ​មហាក្សត្រ ឡាយ​ព្រះ​ហស្ថលេខា​ពី លើ​ច្បាប់​ថ្មី​រួច។

​សេចក្តីព្រាងច្បាប់ ស្តីពី ចរាចរណ៍​ផ្លូវគោក មាន​ចំនួន ១២​ជំពូក និង​មាន ៩២ មាត្រា រួមមាន​៖ ជំពូក​ទី​១៖ ចែង​អំពី បទបញ្ញត្តិ​ទូទៅ មាន​ចំនួន ៤​មាត្រា​(​មាត្រា​១​ដល់ មាត្រា​៤), ជំពូក​ទី​២. សញ្ញា​ចរាចរណ៍ មាន​២​មាត្រា​ (មាត្រា​៥​និង​មាត្រា​៦) ចែង​អំពី​សញ្ញា​ចរាចរណ៍ ផ្លូវគោក និង​លំដាប់​សិទ្ធិ អាទិ៍ភាព​សញ្ញា​ចរាចរ​ណ៍​។ ជំពូក​ទី​៣៖​ មាន​២០​មាត្រា (​មាត្រា​៧​ដល់​មាត្រា​២៦) ចែង​អំពី​ការប្រកាន់​ស្តាំ។ ជំពូក​ទី​៤៖ ការប្រើ​ភ្លើង និង​សូរស័ព្ទ យានជំនិះ មាន​៤​មាត្រា​(​មាត្រា​២៧​ដល់​មាត្រា​៣០) ចែង​អំពី​ការប្រើប្រាស់​ភ្លើង សញ្ញា និង​សូរស័ព្ទ​យានជំនិះ​។ ជំពូក​ទី​៥៖ ថ្មើរជើង​និង​អ្នកជិះ ឬ​អ្នក​ដឹក​សត្វ មាន​៣​មាត្រា (​មាត្រា​៣១​ដល់​មាត្រា​៣៣)​។ ជំពូក​ទី​៦ ករណី គ្រោះថ្នាក់​ចរាចរណ៍ មាន​៥​មាត្រា (​មាត្រា ៣៤​ដល់​មាត្រា ៣៨) ចែង​អំពី​សមត្ថកិច្ច របស់​នគរបាល​ចរាច​រណ៍ ​ផ្លូវគោក​, អ្នកពាក់ព័ន្ធ​គ្រោះថ្នាក់​ចរាចរណ៍។ ជំពូក​ទី​៧៖ ការគ្រប់គ្រង​យាន និង​ការដឹកជញ្ជូន មាន​២០​មាត្រា​ (មាត្រា​៣៩ ដល់ មាត្រា​៥៨) ចែង​អំពី​បណ្ណ​បើកបរ​ជាតិ បណ្ណ​បើកបរ​អន្តរជាតិ ....​។ ជំពូក​ទី​៨៖ យន្តការ​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍ ផ្លូវគោក មាន​១​មាត្រា​(​មាត្រា​៥៩) ចែង​អំពី​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​។ ជំពូក​ទី​៩៖ សមត្ថកិច្ច និង​សិទ្ធិអំណាច​របស់​មន្ត្រី​អនុវត្ត​ច្បាប់ ស្តីពី​ចរាចរណ៍ ផ្លូវគោក​មាន ១១​មាត្រា (មាត្រា​៦០​ដល់ មាត្រា​៧០)​។ ជំពូក​ទី​១០៖ ទោស​បញ្ញត្តិ​មាន ១៧ មាត្រា (​មាត្រា​៧១​ដល់​មាត្រា​៨៧) ចែង​អំពី​ទោសទណ្ឌ​កម្ម ដែល​ល្មើស នឹង​ច្បាប់​នេះ ....​។ ជំពូក​ទី​១១៖ អន្តរ​បញ្ញត្តិ មាន​៤​មាត្រា (​មាត្រា ៨៨​ដល់​មាត្រា​៩១)....​។ ជំពូក​ទី​១២៖ អ​វ​សាន្ត​បញ្ញត្តិ មាន​១​មាត្រា (​មាត្រា​៩២) ចែង​អំពី និរាករណ៍​រាល់​បទបញ្ញត្តិ​។

គួរកត់សម្គាល់ដែរថា ក្នុងជំពូក​ទី​១០ មាន ១៧ មាត្រា បានចែងពីការទោសទណ្ឌ​កម្ម ទៅលើអ្នកប្រើប្រាស់​ទ្រូងផ្លូវទាំងឡាយណា ដែលប្រព្រឹត្តិល្មើសមិនគោរពច្បាប់ និងប្រើប្រាស់ផ្លូវថ្នល់តាមទំនើងចិត្ត ដែលមាន​លក្ខណៈធ្ងន់ធ្ងរជាច្បាប់ចរាចរាណ៍មុន ក្នុងនោះមានការពិន័យជាសាច់ប្រាក់ និងរហូតដល់ផ្តន្ទាទោសដាក់​ពន្ធនាគារនោះផងទៀត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...