អ្នកគ្រូ​ចង់​រួមរ័ក្ស​«រាល់​ថ្ងៃ» ជាមួយ​កូន​សិស្ស​អាយុ​១៣ឆ្នាំ

អ្នកគ្រូជាតិអាមេរិកាំងមួយរូប ត្រូវបានតុលាការចោទប្រកាន់ ពីបទរួមរ័ក្សភិសម័យ ជាមួយកូនសិស្សខ្លួនឯង ដែលទើបនឹងមានអាយុ១៣ឆ្នាំ។ សារជាច្រើនរបស់អ្នកគ្រូ អាយុ២៧ឆ្នាំ ត្រូវបានរកឃើញ ផ្ញើរទៅឲ្យកូនសិស្ស មានដូចជា «ខ្ញុំចង់រួមរ័ក្សជាមួយអ្នកឯង ជារៀងរាល់ថ្ងៃ»។
អ្នកគ្រូ​ចង់​រួមរ័ក្ស​«រាល់​ថ្ងៃ» ជាមួយ​កូន​សិស្ស​អាយុ​១៣ឆ្នាំ
អ្នកស្រី «Brittany Zamora» នៅពេលមុនចាប់ខ្លួន និងនៅពេលចាប់ខ្លួន (រូបតូចកណ្ដាល)។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១០ មេសា ២០១៨
  • កែប្រែចុងក្រោយ: April 10, 2018
  • ប្រធានបទ: ជ្រុលហួស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សាស្ត្រាចារ្យវ័យ២៧ឆ្នាំមួយរូប ត្រូវបានអាជ្ញាធរឃាត់ខ្លួន កាលពីចុងខែមីនាកន្លងទៅ ក្នុងរដ្ឋអារីហ្សូណា ពីបទបានរួមរ័ក្សភិសម័យ ជាមួយកូនសិស្សរបស់ខ្លួន ដែលជាអនីតិជន អាយុ១៣ឆ្នាំ។ ឪពុកម្ដាយរបស់យុវសិស្សជំទង់ បានរាយការណ៍រឿងរ៉ាវនេះ ទៅកាន់នគរបាល បន្ទាប់ពីបានរកឃើញសារជាច្រើន ត្រូវបានអ្នកគ្រូវ័យក្មេងរូបនេះ ផ្ញើទៅឲ្យកូនរបស់ខ្លួន។ 

អ្នកគ្រូ ដែលជាប់សង្ស័យ មានឈ្មោះ «Brittany Zamora» ជាគ្រូបង្រៀន នៅក្នុងសាលាបឋមសិក្សា «Las Brisas» នៃក្រុង «Goodyear» រដ្ឋអារីហ្សូណា សហរដ្ឋអាមេរិក។ អ្នកស្រី «Brittany Zamora» ដែលរៀបការរួចហើយ ត្រូវបានរកឃើញថា បានចាប់ផ្ដើមចែចង់កូនសិស្សខ្លួនឯង នៅក្នុងប្រព័ន្ធឆ្លើយឆ្លងសារមួយ ដែលបង្កើតឡើង សម្រាប់ថ្នាក់ដែលអ្នកស្រីបង្រៀន។  នៅក្នុងប្រព័ន្ធផ្ញើរសារ ក្នុងពេលដំបូងឡើយ គេឃើញអ្នកស្រី បានផ្ញើររូបភាពមួយ បង្ហាញរាងកាយននលគោក របស់អ្នកស្រី និងរូបថតមួយទៀត បង្ហាញរាងកាយ ដែលមានស្លៀកពាក់ ត្រឹមតែខោអាវទ្រនាប់។

បន្ទាប់មកទៀត អ្នកគ្រូ និងកូនសិស្សប្រុសជំទង់ បានចាប់ផ្ដើមផ្លាស់ប្ដូររវាងគ្នា នូររូបភាពផ្សេងទៀត ដែលមានលក្ខណៈស្រើបស្រាល។ រវាងពីថ្ងៃទី១ ខែកុម្ភៈ មកទល់នឹងថ្ងៃទី៨ ខែមីនា អ្នកស្រី «Brittany Zamora» បានរួមរ័ក្សជាមួយកូនសិស្ស បានប្រមាណជា៣ដង ហើយបានប្រឡែងលេង ជាមួយប្រដាប់ភេទ របស់កូនសិស្សខ្លួន ចំនួនមួយដង នៅក្នុងរថយន្ដរបស់អ្នកស្រី។

ចំណែកសិស្សជំទង់វិញ បានផ្ញើរសារទៅគ្រូបង្រៀនរបស់ខ្លួនវិញ ថាខ្លួនមានបំណង ចង់រួមរ័ក្សជាថ្មីទៀត មុននឹងទទួលបានចម្លើយ ពីអ្នកគ្រូវ័យ២៧ឆ្នាំមកវិញថា៖ «ខ្ញុំចង់រួមរ័ក្សជាមួយអ្នកឯង ជារៀងរាល់ថ្ងៃ និងគ្មានកំណត់ពេល»។ នៅក្នុងសារខ្លី (SMS) ដែលផ្ញើរចូលទៅក្នុងទូរស័ព្ទ របស់សិស្សប្រុស អ្នកស្រី «Brittany Zamora» បានសរសេរថា៖ «បើខ្ញុំអាចលាឈប់ពីការងារ ដើម្បីបានរួមរ័ក្សជាមួយអ្នកឯង អស់ពេញមួយថ្ងៃនោះ ខ្ញុំនឹងលាឈប់ភ្លាម»។

រឿងរ៉ាវរបស់អ្នកគ្រូ «Brittany Zamora» មិននៅត្រឹមតែប៉ុណ្ណឹងទេ តែស្វាមីរបស់អ្នកស្រី ក៏បានលូកដៃចូលក្នុងសំនុំរឿងដែរ ដោយបានតន្ថើនឪពុកម្ដាយរបស់សិស្សប្រុស តាមទូរស័ព្ទ ដើម្បីសុំ​កុំឲ្យ​ពួកគេ​ប្ដឹងភរិយា​ខ្លួន ឡើងទៅអាជ្ញាធរ។ បុរសជាប្ដីរូបនោះ បានថ្លែងប្រាប់ឪពុក របស់សិស្សជំទង់ថា ភរិយាខ្លួនបានប្រពឹត្តិ នូវ​«កំហុសដ៏ធំមួយ» ហើយថាភរិយាខ្លួន ស្រឡាញ់ចូលចិត្ត កុមារៗណាស់។

កូនសិស្សមួយរូបទៀត បានចូលខ្លួនធ្វើសាក្សី នៅចំពោះនគរបាល ជុំវិញទំនាក់ទំនងដ៏ហួសចិត្ត រវាងគ្រូនិងសិស្សខាងលើ ដោយបានអះអាងថា បានទាន់ដោយចៃដន្យ ក្នុងពេលដែលអ្នកគ្រូ និងកូនសិស្សខ្លួនឯង កំពុងរួមភិសម័យ។ សាក្សីដដែលបានបន្ថែមថា អ្នកគ្រូ «Brittany Zamora» ក៏​ធ្លាប់បាន​ផ្ញើររូបភាពស្រាត​របស់អ្នកស្រី ទៅឲ្យកូនសិស្សដទៃទៀតដែរ។

នៅក្នុងសវនាការបឋមមួយ ដែលតុលាការបើកធ្វើ ដើម្បីកំណត់ពីសំណុំរឿងខាងលើ អ្នកស្រី «Brittany Zamora» ដែលត្រូវបានបណ្ដេញចេញ ពីការងារជាស្វ័យប្រវត្តិនោះ បានថ្លែងឡើងថា៖ «ខ្ញុំចង់វិលត្រឡប់ ទៅផ្ទះវិញ ដើម្បីបាននៅជិតស្វាមីរបស់ខ្ញុំ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...