ស្វារ៉េស សុំ​ទោស ឈៀលីនី តែ​នៅ​និយាយ​ថា គ្មាន​បំណង​«ខាំ»​ទេ

កីឡាករអ៊ុយរ៉ឺហ្គាយ ល្វី ស្វារ៉េស (Luis Suarez) បានចុះផ្សាយលិខិតមួយ ធ្វើការសុំទោស កីឡាករអ៊ីតាលី ជ័រជរ ឈៀលីនី (Giorgio Chiellini) ទាក់ទងនឹងហេតុការណ៍«ខាំ»របស់ខ្លួន កាលពីសប្ដាហ៍មុន។ នេះជាអ្វី ដែលអ្នកតាម​ដានបាល់ទាត់ នឹងស្មានមិនដល់។
Loading...
  • ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី៣០ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: July 03, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កីឡាករអ៊ុយរ៉ឺហ្គាយ ល្វី ស្វារ៉េស (Luis Suarez) បានចុះផ្សាយលិខិតមួយ ធ្វើការសុំទោស កីឡាករអ៊ីតាលី ជ័រជរ ឈៀលីនី (Giorgio Chiellini) ទាក់ទងនឹងហេតុការណ៍«ខាំ»របស់ខ្លួន កាលពីសប្ដាហ៍មុន។  នេះជាអ្វី ដែលអ្នកតាម​ដានបាល់ទាត់ នឹងស្មានមិនដល់។


ក្រុមអ្នកស្រឡាញ់បាល់ទាត់ បានខាំរូប ល្វី ស្វារ៉េស ជំនួសវិញ។ (រូបថត AFP)

បាល់ទាត់ពិភពលោក - បន្ទាប់ពីត្រូវបាន ស្វារ៉េស កីឡាករខ្សែប្រយុទ្ធរបស់ក្រុមហង្សក្រហមអង់គ្លេស «ខាំ»នៅ​ក្នុង​ការប្រកួត កាលពីអាទិត្យមុនរួច មកដល់ថ្ងៃនេះ កីឡាករអ៊ីតាលី ឈៀលីនី ទំនងជាបានស្ងប់ចិត្តហើយ ដោយសារតែ​ពាក្យសុំទោស របស់កីឡាករ ល្វី ស្វារ៉េស។ ប៉ុន្តែបើទោះជាបានសុំទោសមែន តែ ល្វី ស្វារ៉េស នៅរក្សាទុកនូវជំហរ ដែលថាខ្លួនមិនមានបំណងខាំ ជ័រជ ឈៀលីនី នោះដដែល។

នៅក្នុងសារមួយ ដែលចុះផ្សាយនៅលើទំព័រផ្លូវការរបស់ ល្វី ស្វារ៉េស ក្នុងបណ្ដាញសង្គម ទ្វីសធើរ កីឡាករបាន​សរសេរដូចខាងក្រោមថា៖

- ខ្ញុំសោកស្ដាយណាស់ នូវអ្វីដែលបានកើតឡើង។

- ខ្ញុំសុំទោស ចំពោះ ជ័រជ ឈៀលីនី និងចំពោះគ្រួសារទាំងអស់ នៃកីឡាបាល់ទាត់។

- ខ្ញុំសុំស្បថថា នឹងមិនមានហេតុការណ៍បែបនេះ កើតមានជាថ្មីទៀតឡើយ។

ប៉ុន្តែ នៅពីខាងលើសេចក្ដីសុំទោសនេះ ស្វារ៉េស នៅតែរក្សាជំហររបស់ខ្លួន ដោយបានសរសេរថា៖ «ការពិតនៅ​ពេល​នោះ គឺមិត្តរួមអាជីពរបស់ខ្ញុំ ឈៀលីនី បានរងគ្រោះនឹងការខាំមួយ ដែលជាលទ្ធផលនៃការប៉ះទង្គិច ជាមួយនឹងខ្ញុំ»។

យ៉ាងណាក៏ដោយ កីឡាករ ជ័រជរ ឈៀលីនី បានទទួលនូវការសុំទោសនោះ ដោយបានសរសេរត្រឡប់មកវីញ នៅ​ក្នុងទំព័រទ្វីសធើររបស់ខ្លួនដែរថា៖ «អ្វីត្រូវបានបំភ្លេចចោលអស់ទៅហើយ។ សង្ឃឹមថា ហ្វីហ្វា នឹងបន្ថយទម្ងន់នៃការ​ដាក់​ពិន័យ ទៅលើអ្នក»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...