ក្រុម​គោ​ជល់​អេស្ប៉ាញ បំបាក់​អ៊ុយរ៉ាហ្គាយ ២-១ (VDO)

ក្រុមម្ចាស់ជើងឯកបាត់ទាត់ពិភពលោកឆ្នាំ២០១០ អេស្ប៉ាញ នៅតែធ្វើបានល្អជាបន្តទៀត បន្ទាប់ពីឈ្នះការប្រកួតបើក​ឆាកលើក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយ ដោយលទ្ធផល ២-១ ក្នុងការប្រកួតខុនហ្វេដឺរ៉េសិនខាប់ (Confederations Cup) កាលពីយប់ថ្ងៃអាទិត្យ។
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ
  • កែប្រែចុងក្រោយ: June 17, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមម្ចាស់ជើងឯកបាត់ទាត់ពិភពលោកឆ្នាំ២០១០ អេស្ប៉ាញ នៅតែធ្វើបានល្អជាបន្តទៀត បន្ទាប់ពីឈ្នះការប្រកួតបើក​ឆាកលើក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយ ដោយលទ្ធផល ២-១ ក្នុងការប្រកួតខុនហ្វេដឺរ៉េសិនខាប់ (Confederations Cup) កាលពីយប់ថ្ងៃអាទិត្យ។


កីឡាករអេស្ប៉ាញ អបអរសាទរនឹងជ័យជំនះរបស់ពួកគេ។

ខ្សែប្រយុទ្ធក្រុមបាសេឡូណា (Barcelona) ផិដ្រូ (Pedro) បានទាត់កាប់មួយទំហឹង ហើយបាល់ទៅប៉ះនឹងជើងខ្សែការពារ ឌីកូ កូហ្គាណូ (Diego Lugano) ក៏ចូលទីបានសម្រេចនៅនាទីទី២១។

១២នាទីបន្ទាប់ ខ្សែប្រយុទ្ធក្រុមវ៉ាឡិនសៀ (Valencia) រ៉ូបឺតូ សូលដាដូ (Roberto Soldado) បានទាត់បាល់បំប្លោងផុត​ដៃ​អ្នកចាំទីបានសម្រេច បន្ទាប់ពីទទួលបាល់បានយ៉ាងល្អមកពីកីឡាករខ្សែបម្រើ សេស ហ្វាប្រេហ្គាស (Cesc Fabregas)។

ម្ចាស់ជើងឯកពានរង្វាន់ខូផាអាមេរិខា (Copa America) អ៊ុយរ៉ាហ្គាយ អាចតាមបាន១គ្រាប់មកវិញនៅ២នាទី ជិតនឹង​បញ្ចប់ការប្រកួត បន្ទាប់ពីខ្សែប្រយុទ្ធរបស់ក្រុមហង្សក្រហមលីវើភូល (Liverpool) ល្វីស ស្វារែស (Luis Suarez) ទាត់បាល់ពិន័យ (free-kick) ចម្ងាយជាង៣០យាដ ចូលទីបានសម្រេចវិញ។

ប៉ុន្តែទោះជាយ៉ាងណា កីឡាករដែលកំពុងតែទទូចចង់ចាកចេញពីលីវើភូល ទៅចូលរួមក្រុមរៀលម៉ាឌ្រីដ (Real Madrid) រូបនេះ មិនអាចរារាំងក្រុមគោជល់អេស្ប៉ាញបានទេ ពោលគឺបានត្រឹមតែការខកចិត្តតែប៉ុណ្ណោះ។

គ្រូបង្វឹកអេស្ប៉ាញ លោកវីសិនតេ ដេលបូសកេ (Vicente del Bosque) បាននិយាយថា «យើងលេងបានយ៉ាងល្អនៅវគ្គទី១ ហើយខ្ញុំគិតថាយើងនឹងបន្តលេងល្អទៀតនៅវគ្គទី២ ប៉ុន្តែជាក់ស្តែងនៅវគ្គទី២ យើងលេងមិនបានល្អទេ។»

ខ្សែប្រយុទ្ធអេស្ប៉ាញ សូលដាដូ បាននិយាយថា «យើងក៏ចង់រកគ្រាប់បាល់បន្ថែមទៀតដែរ នៅវគ្គទី២ ប៉ុន្តែយើងតែងតែ​បាត់បង់ឱកាស។ ក្រុមគេបន្ថែមខ្សែប្រយុទ្ធចូលច្រើន ធ្វើឲ្យយើងលេងជាលក្ខណៈការពារវិញ ដូច្នេះខ្សែប្រយុទ្ធរបស់​យើង​ពិតជាពិបាករកគ្រាប់បាល់បញ្ចូលទីណាស់ ព្រោះពុំមានគ្នាគាំទ្រ។ ប៉ុន្តែទោះជាយ៉ាងណា យើងរីករាយចំពោះលទ្ធផល​នេះ។»

ការប្រកួតបន្ទាប់របស់អេស្ប៉ាញ នឹងត្រូវជួបជាមួយតាហ៊ីទី នៅថ្ងៃព្រហស្បតិ៏ ខណៈដែលក្រុមអ៊ុយរ៉ាហ្គាយ នឹងត្រូវជួប​ជាមួយក្រុមនីស្សេរីយ៉ា ក្នុងថ្ងៃដូចគ្នា៕

សូមទស្សនាវីដេអូ នៃការទាត់បញ្ចូលទីទាំងបីគ្រាប់ (អេស្ប៉ាញពីរគ្រាប់ អ៊ុយរ៉ាហ្គាយមួយគ្រាប់)៖

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...