លីវើភូល បញ្ចូល​ឈ្មោះ​ស្វារែស ក្នុង​ការ​ប្រកួត​មិត្តភាព​តំបន់​អាស៊ី​ដែរ

ក្រុមលីវើភូល (Liverpool) បានបង្ហាញឈ្មោះខ្សែប្រយុទ្ធ ល្វីស ស្វារែស (Luis Suarez) នៅក្នុងចំណោមកីឡាករទាំង​២៨​រូបដែរ ដែលត្រូវធ្វើដំណើរទៅប្រកួតនៅតំបន់អាស៊ីបូព៌ា និងអូស្ត្រាលី បើទោះបីជាខ្សែប្រយុទ្ធរូបនេះ កំពុងតែទាក់ទង​នឹង​អាចចាកចេញពីក្លិបក៏ដោយ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: July 16, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមលីវើភូល (Liverpool) បានបង្ហាញឈ្មោះខ្សែប្រយុទ្ធ ល្វីស ស្វារែស (Luis Suarez) នៅក្នុងចំណោមកីឡាករទាំង​២៨​រូបដែរ ដែលត្រូវធ្វើដំណើរទៅប្រកួតនៅតំបន់អាស៊ីបូព៌ា និងអូស្ត្រាលី បើទោះបីជាខ្សែប្រយុទ្ធរូបនេះ កំពុងតែទាក់ទង​នឹង​អាចចាកចេញពីក្លិបក៏ដោយ។


កីឡាករខ្សែប្រយុទ្ធ ល្វីស ស្វារែស នៅក្នុងការប្រកួត។ (រូបថត Carl Recine)

ស្វារែស ដែលនឹងត្រូវអវត្តមានការប្រកួតដំបូងនៅរដូវកាលថ្មី បន្ទាប់ពីគាត់រងបម្រាម ១០ប្រកួត ដោយសារខាំ​ដៃ​ខ្សែ​ការពារ ប្រែនីស្លាវ អ៊ីវ៉ានូវីក (Branislav Ivanovic) របស់ក្រុមឆែលស៊ី (Chelsea) កាលពីខែមេសា បាននិយាយជាច្រើន​លើកច្រើនសារហើយ ថាគាត់មិនសប្បាយចិត្តទេ នៅក្នុងប្រទេសអង់គ្លេស។

ទោះបីជាយ៉ាងណាក៏ដោយ ក្លិបរបស់គាត់ក៏បាននិយាយដែរថា កីឡាករអន្តរជាតិអ៊ុយរ៉ាហ្គាយ មិនមែនសម្រាប់​លក់​នោះ​ទេ ហើយក្លិបថែមទាំងប្រកាសឈ្មោះឲ្យចូលរួមប្រកួតមិត្តភាពថែមទៀត។ ហើយគាត់អាចនឹងចូលរួមជាមួយក្រុម ក្នុង​ការ​ប្រកួតចុងខែនេះ។

ស្វារែស, ខ្សែការពារ សេបាស្ទែន ខូតែស (Sebastian Coates) និងអ្នកចាំទី ប៉េប៉េ រ៉េណា (Pepe Reina) ត្រូវបាន​លោកគ្រូ​បង្វឹក ប្រេនដិន រ៉ដចឺ (Brendan Rodger) ឲ្យមានវិសមកាលមួយ បន្ទាប់ពីពួកគេទើបតែ​បញ្ចប់​ភារកិច្ច​ជាមួយក្រុម​ជម្រើស​ជាតិ ក្នុងការប្រកួតពានរង្វាន់ខុនហ្វេដឺរ៉ាសិនខាប់ (Confederations Cup) នៅប្រទេសប្រេស៊ីល។ ប៉ុន្តែពេលនេះ ពួកគេ​បានមកចូលរួមជាមួយក្រុមវិញអស់ហើយ។

កីឡាករក្នុងក្រុមទាំងអស់ ដែលនឹងត្រូវឡើងយន្តហោះនៅថ្ងៃអង្គារ៏នេះ រួមមានទាំងកីឡាករ​ដែលទើប​តែទិញ​ចូលថ្មីៗ​ដូចជា ល្វីស អាល់បឺតូ (Luis Alberto), អៃហ្គូ អាសប៉ាស់ (Iago Aspas), ខូឡូ តូរ៉េ (Kolo Toure) និងអ្នកចាំទី ស៊ីម៉ុន ម៉ិកណូឡិត (Simon Mignolet) បូករួមទាំងប្រធានក្រុមស្តេវ៉ិន ចឺរ៉ាដ (Steven Gerrard) ដែលទើបតែបន្តកិច្ចសន្យាថ្មី កាលពីម្សិលមិញ ក៏ត្រូវធ្វើដំណើរទៅទាំងអស់គ្នាដែរ។

លីវើភូល នឹងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិឥណ្ឌូនេស៊ី នៅក្នុងទីក្រុងចាកាតា នៅថ្ងៃសៅរ៏ទី២០ ខែកក្កដានេះ។ បន្ទាប់មកពួកគេ នឹងត្រូវបន្តដំណើរទៅប្រកួតជាមួយក្រុម ម៉ែលបឺន វីកតូរៀ (Melbourne Victory) របស់អូស្ត្រាលី នៅ​ថ្ងៃទី២៤ ខែកក្កដា មុនពេលដែលត្រូវប៉ះក្រុមជម្រើសជាតិថៃ នៅក្នុងទីក្រុងបាងកក នៅថ្ងៃទី២៨ ខែកក្កដា៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...