នេត សាវឿន ថា​ការ​ចាប់​ខ្លួន ហុង សុខហួរ ធ្វើ​ឡើង​តាម​ពីរ​មាត្រា

បន្ទាប់ពីបានចាប់ខ្លួន លោក ហុង សុខហួរ កាលពីព្រឹកព្រហាមថ្ងៃទី១៥ ខែសីហា អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន បានសរសេរលិខិតមួយច្បាប់ ទៅកាន់ប្រធានព្រឹទ្ធសភា នៅថ្ងៃដដែលនេះ ដោយ​អះ​អាង​ថា ការ​ចាប់​ខ្លួន​សមាជិក​​ព្រឹទ្ធសភា​​ខាង​លើ បានអនុលោមតាមមាត្រាចំនួនពីរ នៃច្បាប់រដ្ឋធម្មនុញ្ញ និង​ច្បាប់​ស្ដីពី​លក្ខន្តិកៈ នៃ​សមាជិក​ព្រឹទ្ធសភា។
Loading...
  • ដោយ: ដារា រិទ្ធ អត្ថបទ៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី១៥​ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 15, 2015
  • ប្រធានបទ: ព្រំដែន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ការឃាត់ខ្លួន ឯកឧត្តម ហុង សុខហួរ ធ្វើឡើងក្នុងក្របខ័ណ្ឌ នៃបទល្មើសជាក់ស្តែង ស្របតាមក្រម​នីតិវិធី​ព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា១០៤ថ្មី និងច្បាប់ស្តីពីលក្ខនិ្តកៈ សមាជិកព្រឹទ្ធសភា ត្រង់មាត្រា១២» នេះជាអ្វី ដែលគេអាចអានបាន នៅលើលិខិត​ផ្លូវ​ការមួយច្បាប់ របស់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ផ្ញើរជូនលោក នៃ ប៉េណា​ ប្រធានស្តីទីព្រឹទ្ធសភា របស់ប្រទេសកម្ពុជា។

ការចេញលិខិតនេះ បានធ្វើឡើងតែប៉ុន្មានម៉ោង ក្រោយការចាប់ខ្លួន លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា មកពីគណបក្ស សម រង្ស៊ី  កាលពីវេលាម៉ោង៦ និង៥នាទី ព្រឹកថ្ងៃទី១៥ ខែសីហានេះ។ ក្នុង​លិខិត​នោះ លោក នេត សាវឿន បានបញ្ជាក់ពីអង្គហេតុ ដែលឈានទៅដល់ការចាប់ខ្លួន សមាជិកព្រឹទ្ធសភា ទាំង​នៅ​អភ័យ​ឯកសិទ្ធ​ថា គឺកាលពីថ្ងៃទី១២ ខែសីហា ក្នុងទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី បានបង្ហោះ​ផ្សព្វ​ផ្សាយ នូវ​វីដេអូឃ្លីបមួយ ដែលជាបទអត្ថាធិប្បាយ របស់លោក ហុង សុខហួរ មាន​រយៈពេល​ប្រមាណ​ជា​១១នាទី ទាក់​ទងនឹងសន្ធិសញ្ញា កម្ពុជា-វៀតណា ឆ្នាំ១៩៧៩។

លិខិតលោក នេត សាវឿន បានសរសេរបន្តទៀតថា៖ «ឯកឧត្ដម ហុង សុខហួរ បានធ្វើការបកស្រាយ អះអាង​អំពីខ្លឹមសារប្រការបួន នៃសន្ធិសញ្ញាឆ្នាំ១៩៧៩ (...) ថាប្រទេសទាំងពីរ (កម្ពុជា និងវៀតណាម) ឯកភាព​គ្នា​រំលាយ​ព្រំដែនរដ្ឋទាំងពីរ»។

ចំពោះក្រុមសមាជិកព្រឹទ្ធសភា ចំនួន៩នាក់ ដែលពីគណបក្ស សម រង្ស៊ី វិញ បានចាត់ទុកការចាប់ខ្លួន របស់​ក្រុម​អាជ្ញាធរគ្រប់គ្រងដោយរដ្ឋាភិបាល ថាមិនបានអនុលោមតាមនីតិវិធី នៃគតិច្បាប់ឡើយ ដោយសារលោក ហុង សុខហួរ បានប្រកាសជាផ្លូវការ ថាលោកនឹងចូលខ្លួនមកបំភ្លឺ នៅថ្ងៃច័ន្ទខាងមុខ នៅចំពោះសមត្ថកិច្ចកម្ពុជា។

» សូមអានអត្ថបទទាក់ទងឡើងវិញ ដោយចុចនៅលើទីនេះ

សម្រាប់អ្នកវិភាគឯករាជ្យ លោក ព្រហ្ម គិត អតីតមន្ត្រីច្បាប់ពីកម្ពុជា បានថ្លែងប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ក្នុងពេលកន្លងមកថា ក្រដាសប៉ុន្មានសន្លឹក ដែលលោក ហ៊ុន សែន អះអាងលើកតម្កើនថា ជាសន្ធិសញ្ញា​រវាង​រដ្ឋនិងរដ្ឋ ហើយជាឯកសារសាធារណៈ ដ៏មានតម្លៃនោះ មិនមានសុពលភាព​ផ្នែកផ្លូវច្បាប់នោះឡើយ។ ភាព​មិន​មានតម្លៃ ជាឯកសារផ្លូវការតាមផ្លូវច្បាប់នោះ ដោយសារតែសន្ធិសញ្ញាក្រុងប៉ារីស ឆ្នាំ១៩៩១ ដែលមាន​ប្រទេស​វៀតណាម ចូលរួមចុះហត្ថលេខាដែរនោះ បានប្រកាសចាត់ទុក ជាមោឃៈភាព នូវរាល់​សន្ធិសញ្ញា ដែល​វៀតណាម​ធ្វើជាមួយកម្ពុជា នៅមុនឆ្នាំ១៩៩១ទាំងអស់។ អ្នកវិភាគបានពន្យល់ថា លោក ហុង សុខហួរ អាច​​មាន​កំហុសក្នុងការក្លែងឯកសារប្រវត្តិសាស្ត្រ តែឯកសារនោះ មិនមែនជាឯកសារសាធារណៈ ដ៏មានតម្លៃ ដូច​លោក ហ៊ុន សែន លើកឡើងនោះឡើយ៕

» សូមអានអត្ថបទទាក់ទងឡើងវិញ ដោយចុចនៅលើទីនេះ


» លិខិតទាំងស្រុង របស់អគ្គស្នងការនគរបាលជាតិ ផ្ញើជូនប្រធានស្តីទីព្រឹទ្ធសភា៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...