ស៊ិន សំនៀង ធ្លាយ​រឿង​ជំពាក់​បំណុល​ធនាគារ​៥​ម៉ឺន​ដុល្លារ

ប្រភពពីតារានៅក្នុងចង្កោមសិល្បៈ បានឲ្យដឹងថាតារាប្រុសល្បីឈ្មោះ ចូលចិត្តបញ្ចេញស្នាមញញឹមពេលឡើងសម្តែងម្តងៗ លោកស៊ិន សំនៀង កំពុងតែជួបរឿងស្មុគស្មាញជាខ្លាំង ដោយត្រូវចេញទៅសម្តែងគ្រប់ច្រកល្ហក រាប់តាំងពីការឡើងច្រៀង បើទោះជាមិនពិរោះក្តី និងមិនគិតពីសុខភាពឡើយ។
Loading...
  • ដោយ: សំនៀង
  • កែប្រែចុងក្រោយ: October 23, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រភពពីតារានៅក្នុងចង្កោមសិល្បៈ បានឲ្យដឹងថាតារាប្រុសល្បីឈ្មោះ ចូលចិត្តបញ្ចេញស្នាមញញឹម​ពេលឡើងសម្តែង​ម្តងៗ លោកស៊ិន សំនៀង កំពុងតែជួបរឿងស្មុគស្មាញជាខ្លាំង ដោយត្រូវចេញទៅសម្តែងគ្រប់ច្រកល្ហក រាប់តាំងពីការ​ឡើងច្រៀង បើទោះជាមិនពិរោះក្តី និងមិនគិតពីសុខភាពឡើយ។


លោក ស៊ិន សំនៀង នៅក្នុងកម្មវិធីថតចម្រៀងឲ្យផលិតកម្មមួយ។ (រូបថត MONOROOM.info/ Samneang)

រាជធានីភ្នំពេញ - ការលើកឡើងរបស់ក្រុមតារា ទាក់ទងនឹង លោក ស៊ិន សំនៀង បានឲ្យដឹងថាតារាប្រុសល្បី​ឈ្មោះ​រូប​នេះ បានជំពាក់លុយធនាគាររាប់ម៉ឺនដុល្លារ និងត្រូវសងម្ចាស់បំណុលឲ្យទៀងទាត់រាល់ខែ ដើម្បីគេចចេញពីទោសពៃ។ នោះជាមូលហេតុ ដែលធ្វើឲ្យលោក ស៊ិន សំនៀង ប្រឹងជ្រមុជខ្លួនយ៉ាងជ្រៅ ដើម្បីរកប្រាក់យ៉ាងងងឹតមុខ។

តារាសិល្បៈជាច្រើននាក់ ដែលធ្លាប់ស្គាល់តារាមុខញញឹមរូបនេះ មិននឹកស្មានថាលោកស៊ិន សំនៀងដែលក្លាយ​ជាថៅកែ​ហាងកាត់ដេរ និងលក់វត្ថុអនុស្សាវរីយ៍ទើបតែថ្មោងថ្មីនោះ បែរជាផុងខ្លួនយ៉ាងជ្រៅជំពាក់ប្រាក់ ធនាគារក្នុងទឹកប្រាក់រាប់​ម៉ឺនដុល្លារនេះទេ។ គេមិនអាចដឹងពីមូលហេតុ ថាលោកស៊ិន សំនៀងដែលកាលពីមុននេះ ធ្លាប់តែអួតប្រាប់គេថាមុខរបរ​រកស៊ីផ្ទាល់ខ្លួនកាក់កប អាចចំណេញនោះ បែរជាមានឈ្មោះជាប់ក្នុងបញ្ជីខ្មៅនៃធនាគារ និងត្រូវអើតមុខយកលិខិត​ស្នាម​សងប្រាក់គេយ៉ាងទៀងទាត់ទៅវិញ។ វាស្ទើរតែមិនគួរឲ្យជឿសោះ សម្រាប់លោកសំនៀង ក្នុងការប្រឹងយ៉ាងត្រដាបត្រដួស ដើររកប្រាក់សន្សំទុកសងគេ រាល់ខែយ៉ាងពិបាកដូច្នេះ។

ជុំវិញការលើកឡើងរបស់មជ្ឈដ្ឋានសិល្បៈនេះ លោកស៊ិន សំនៀង ខ្លួនលោកផ្ទាល់មិនបានប្រកែក ថាជាព័ត៌មានក្លែងក្លាយ​នោះឡើយ ថែមទាំងទទួលស្គាល់ថាជារឿងពិត និងបានបកស្រាយយ៉ាងច្បាស់នោះទៀត។ លោកសំនៀងនិយាយថា វា​ជា​ការពិត ថាលោកពិតជាមានការពាក់ព័ន្ឋ ជាមួយប្រាក់ធនាគារ យ៉ាងច្រើនលើសលុបនោះមែន។

តារាក្តោងច្រមុះខ្ពស់ និងចង្កាស្រូចដែលតែងតែបញ្ចេញស្នាមញញឹម បានបញ្ជាក់យ៉ាងច្បាស់ៗថា ការពិតដែលលោក​ជំពាក់លុយធានាគានោះ មកពីលោកមានមហិច្ឆិតាខ្ពស់ពេក។ លោកបានបញ្ជាក់ពីបំណងរបស់លោក ក្នុងការសាងសង់​ផ្ទះសំណាក់មួយ នៅឯខេត្តសៀមរាប ទើបលោកត្រូវការកញ្ចប់ប្រាក់ច្រើនពាន់ដុល្លារយកទៅប្រើប្រាស់ ទាំងដើមទុន​នៅ​មិនទាន់គ្រប់គ្រាន់ ចំពោះការសាងសង់ផ្តះសំណាក់ផង។លើសពីនេះ លោកត្រូវយកលុយពីការងាររកស៊ីកាត់ដេរ និងលក់​វត្ថុអនុស្សាវីយ៍ យកទៅទប់ទល់សងគេទៀតទើបគ្រប់។

លុយច្រើនរាប់ម៉ឺនដុលា្លរបែបនេះ លោកពិតជាស្រវេស្រាវាខ្លាំងណាស់ បើមិនប្រឹងឲ្យគ្រប់ជ្រុងទេ ច្បាស់ជាគេតាមចាប់​រឹបអូសផ្ទះសម្បែងមិនខានឡើយ។ លោកបានឲ្យដឹងទៀតថា  លោកបានយកប្លង់ដីផ្ទះចំនួនប៉ុន្មានកន្លែង ដើម្បីយកទៅ​បញ្ចាំនៅធនាគារ សម្រាប់ទឹកប្រាក់កម្ចីចំនួន៥ម៉ឺនដុល្លារ។ រីឯផ្ទះសំណាក់ដែលលោកកំពុងឲ្យគេសង់នោះ មានឈ្មោះ​ថា «សំណាង សំណាង» សាងសង់តាមលក្ខណៈបែបខ្មែរ មានបីជាន់ រួមទាំងមានកន្លែងចតយានយន្តសមល្មម នៅកណា្តល​ក្រុងទេសចរណ៍បូរាណ។ បើសង់រួចរាល់ លោកនឹងដាក់របស់របរបែបខ្មែរ រួមទំាងវត្ថុអនុស្សាវរីយ៍លក់នៅទីនោះផងដែរ។

ទោះយ៉ាងណា លោកស៊ិន សំនៀង មិនបានត្អូញត្អែរពីភាពលំបាក ឬការបាក់ទឹកចិត្តរបស់លោកនោះឡើយ។ លោកបាន​ធានាអះអាងថា ចំពោះរឿងដោះបំណុលធនាគាររាប់ម៉ឺនដុល្លារនេះ លោកមានផែនការច្បាស់លាស់ក្នុងមួយថ្ងៃៗ​ សម្រាប់​បែងចែកពេលវេលា ដើម្បីចេញទៅរកទទួលទានបានប្រាក់មកបង់រំលួស។ លើសពីនេះ លោកថែមទាំងចុះ​កិច្ចសន្យា ថត​រឿងជាច្រើនផលិតកម្ម ជាភាពយន្ដផង និងតាមកញ្ចក់ទូរទស្សន៍ផង អត់បដិសេធទេ រាប់តាំងពីការឡើងសម្តែង ច្រៀងរាំ​តាមប៉ុស្តី៍ ក៍លោកទទួលធ្វើសឹងតែទាំងអស់ ធ្វើយ៉ាងណាឲ្យតែសងប្រាក់គេអស់ ហើយអាចរស់នៅក្នុងនាមជា​ថៅកែ​ផ្ទះ​សំណាក់ បានយ៉ាងរលូនដូចក្ដីរំពឹងទុក៕

---------------------------------------------------------
ដោយ៖ សំ នៀង - ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...