កឹម សុខា៖ វៀតណាម​ខុស​ច្បាប់​បន្ត​ហូរ​ចូល​កម្ពុជា​តាម​អំពើ​ចិត្ត

ជាថ្មីម្តងទៀត ក្នុងពេលប្រទេសកម្ពុជា កំពុងជាប់គាំងនយោបាយក្រោយការបោះឆ្នោតនៅឡើយ គណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ផងនោះ បានបន្តអះអាងថា ជនជាតិវៀតណាម នៅតែបន្តហូរចូលមករស់នៅ ប្រទេសកម្ពុជា​តាម​អំពើចិត្ត ដោយគ្នានការរារាំងពីរដ្ឋាភិបាលនោះទេ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: October 23, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាថ្មីម្តងទៀត ក្នុងពេលប្រទេសកម្ពុជា កំពុងជាប់គាំងនយោបាយក្រោយការបោះឆ្នោតនៅឡើយ គណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ផងនោះ បានបន្តអះអាងថា ជនជាតិវៀតណាម នៅតែបន្តហូរចូលមករស់នៅ ប្រទេសកម្ពុជា​តាម​អំពើចិត្ត ដោយគ្នានការរារាំងពីរដ្ឋាភិបាលនោះទេ។


ក្រុមជនជាតិវៀតណាម នៅតាមដងផ្លូវជាតិមួយ ក្នុងប្រទេសកម្ពុជា។ (រូបថត MONOROOM.info/ D. KEO)

រាជធានីភ្នំពេញ - ការតាំងទីលំនៅខុសច្បាប់ របស់និគមជនវៀតណាម លើទឹកដីកម្ពុជាយ៉ាងអាណាធិបតេយ្យ គឺជា​ប្រធានបទក្តៅគគុកមួយ របស់គណបក្សសង្រ្គោះជាតិ ដើម្បីវាយប្រហារគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្ស​កាន់​អំណាច ក្នុងយុទ្ធនាការ​បោះឆ្នោតកន្លងមក ហើយក៏ជាប្រធានបទដ៏មានប្រជាប្រិយភាព សម្រាប់ទាក់ទាញម្ចាស់ឆ្នោត​ផង​ដែរ។

ក្នុងពិធីសន្និសីទការសែត នៅទីស្នាក់ការកណ្តាលរបស់គណបក្ស ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៣ នេះ លោក កឹម សុខា អនុប្រធាន​គណបក្សសង្រ្គោះជាតិ បានពន្យល់ថា រហូតមកដល់ពេលនេះ កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស នៅតែ​មាន​សុពលភាព ហើយកិច្ចព្រមព្រៀងនោះបានធានា ដល់ប្រទេសកម្ពុជា ពីបូរណភាពដែនដី និងកិច្ចការអភិវឌ្ឍន៍ផ្សេងៗទៀត​ជាច្រើន។ អនុប្រធានគណបក្សជំទាស់រូបនេះបញ្ជាក់ថា៖ «រហូតមកដល់សព្វថ្ងៃនេះ នៅតែមានបញ្ហានៅតាមព្រំដែន​នៅ​ឡើយ នៅតែមានបញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់ចូលប្រទេសកម្ពុជា ដោយខុសច្បាប់ ស្រេចអំពើចិត្តនៅឡើយ នេះ​ហើយជាចំនុចខ្វះចន្លោះដែលយើងមិនទាន់អនុវត្តឲ្យបានពេញលេញដូចក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីស»។

ចំពោះករណីជនអន្តោប្រវេសន៍វៀតណាម ដែលបានរស់នៅកម្ពុជាដោយខុសច្បាប់ រហូតមកដល់បច្ចុប្បន្ន ត្រូវបាន​មជ្ឈដ្ឋានទូទៅ នៅតែមានមទ្ទិលសង្ស័យអំពីតួលេខពិតប្រាកដ ខណៈលោក ហ៊ុន សែន អនុប្រធានគណបក្ស​ប្រជាជន​កម្ពុជា បានអះអាងកាលពីមុនថ្ងៃបោះឆ្នោតទី២៨ ខែកក្កដា ឆ្នាំ២០១៣ ថាសព្វថ្ងៃនេះមានជនអន្តោប្រវេសន៍វៀតណាម តែជាង១០ម៉ឺននាក់ប៉ុណ្ណោះ ដែលបានរស់នៅលើទឹកដីប្រទេសកម្ពុជា។ តែបើយោងលើគណបក្សសង្រ្គោះជាតិ កន្លង​មក​ធ្លាប់អះអាងថា យ៉ាងហោចណាស់ក៏មានជនអន្តោប្រវេសន៍វៀតណាម ជាង១លាននាក់ដែរ ដែលបានកំពុងរស់នៅលើ​ទឹកដី​កម្ពុជាដោយខុសច្បាប់។

គួរម្លឹកថា បើយោងលើក្រុមខ្មែរក្រហម បានអះអាងកាលពីទសវត្សរ៍ទី៩០ថា មានជនជាតិវៀតណាមច្រើនជាង១លាននាក់ រាប់ទាំងជនស៊ីវិល និងយោធា បានរស់នៅលើទឹកដីកម្ពុជា។ តែបើយោងលើរបាយការណ៍របស់ អាជ្ញាធរអន្តរកាល​សហប្រជាជាតិនៅកម្ពុជា អ៊ុនតាក់ ដែលបានបង្ហាញកាលពីទសវត្សរ៍ទី៩០ដែរនោះ បានលើកឡើងថា មានជនជាតិ​វៀតណាម តែជាង២សែននាក់ប៉ុណ្ណោះ ដែលបានរស់នៅលើទឹកដីកម្ពុជា ក្នុងកំឡុងពេលនោះ។

លោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការសិទ្ធិមនុស្ស លីកាដូ បានពន្យល់ថា នៅបណ្តា​ប្រទេស​ភាគច្រើននៅជុំវិញពិភពលោក រដ្ឋាភិបាលរបស់គេមានការប្រុងប្រយ័ត្ន និងហ្មត់ចត់ណាស់ ទាក់ទងនឹងករណី​ជន​អន្តោ​ប្រវេសន៍ខុសច្បាប់នេះ។

ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេតដដែលនេះបន្តថា ពេលមានជនអន្តោប្រវេសន៍ ហូរចូលមករស់នៅក្នុង​ប្រទេសណា​មួយដោយខុសច្បាប់ និងគ្នានការត្រួតពិនិត្យឲ្យបានត្រឹមត្រូវ វានឹងបង្ករផលប៉ះពាល់ជាច្រើនដល់សង្គមជាតិ ដូចជា ការ​បាត់បង់ការងាររបស់ប្រជាជនក្នុងស្រុក ប៉ះពាល់ធនធានធម្មជាតិ ប៉ះពាល់អធិបតេយ្យជាតិ វប្បធម៌ជាតិ សង្គមជាតិ និង​មានការកើនឡើងបទល្មើសជាច្រើនករណី ជាដើម។

លោក អំ សំអាត បញ្ជាក់ថា៖ «ដើម្បីលុបបំបាត់បញ្ហានេះ រដ្ឋាភិបាលគួរពង្រឹងការអនុវត្តច្បាប់ជនអន្តោប្រវេសន៍ និងច្បាប់​ប្រឆាំងអំពើពុករលួយ សព្វថ្ងៃយើងមានច្បាប់តែយើងមិនអនុវត្ត»៕

-------------------------------------------------
ដោយ៖ អ៊ុំ បូរី - ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...