បាតុករ​អន់​ចិត្ត​នឹង​មេ​ដឹកនាំ​បក្ស​ប្រឆាំង ថា​មិន​សូវ​រាក់​ទាក់​ចំពោះ​ពួក​គេ

ប្រជាពលរដ្ឋមួយចំនួនដែលមកចូលរួម ធ្វើមហាបាតុកម្មជាមួយគណបក្សសង្រ្គោះជាតិ នៅថ្ងៃនេះ បានសម្តែងការអន់ចិត្ត ចំពោះមេដឹកនាំគណបក្សសង្រ្គោះជាតិ ដែលមិនសូវយកចិត្តទុកដាក់ចំពោះក្រុមបាតុករ ដែលបានមកចូលរួម​ធ្វើ​មហា​បាតុកម្ម។ ពួកគេបានរិះគន់ថា ពេញមួយព្រឹកហើយដែលក្រុមបាតុករជួបគ្នា នៅទីលានប្រជាធិបតេយ្យ តែគ្មានមេដឹកនាំ​គណបក្សសង្គ្រោះជាតិរូបណា មកជួបពួកគេឡើយ។
Loading...
  • ដោយ: ជា ធីរិទ្ធ
  • កែប្រែចុងក្រោយ: October 23, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រជាពលរដ្ឋមួយចំនួនដែលមកចូលរួម ធ្វើមហាបាតុកម្មជាមួយគណបក្សសង្រ្គោះជាតិ នៅថ្ងៃនេះ បានសម្តែងការអន់ចិត្ត ចំពោះមេដឹកនាំគណបក្សសង្រ្គោះជាតិ ដែលមិនសូវយកចិត្តទុកដាក់ចំពោះក្រុមបាតុករ ដែលបានមកចូលរួម​ធ្វើ​មហា​បាតុកម្ម។ ពួកគេបានរិះគន់ថា ពេញមួយព្រឹកហើយដែលក្រុមបាតុករជួបគ្នា នៅទីលានប្រជាធិបតេយ្យ តែគ្មានមេដឹកនាំ​គណបក្សសង្គ្រោះជាតិរូបណា មកជួបពួកគេឡើយ។


ទិដ្ឋភាពទូទៅនៅក្នុងការរងចាំ របស់បាតុករ ក្នុងមហាបាតុកម្មគណបក្សសង្គ្រោះជាតិថ្ងៃទី២៣ខែតុលាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - «ខ្ញុំចង់លឺសម្តីមេដឹកនាំខ្ញុំ» នេះជាសម្តីរបស់បាតុករមួយរូប ដែលកំពុងតែឈរនៅកណ្តាល​បរិវេណ​ទី​លាន​ប្រជាធិបតេយ្យ នាវេលាថ្ងៃត្រង់ដ៏ក្តៅហែង ថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ នៅថ្ងៃនេះ។ បាតុកររូបនេះ មាន​ឈ្មោះ ចន្ថា មកពីខេត្តកណ្តាលបាននិយាយទាំងមិនសប្បាយចិត្តថា មេដឹកនាំកំពូលគណបក្សសង្គ្រោះជាតិមានលោក សម រង្ស៊ី និងលោក កឹម សុខា ជាដើម មិនគួរណាទុកបាតុករឲ្យនៅដើរចុះដើរឡើង ចំណាយពេលវេលាអត់ប្រយោជន៍ ពេញមួយព្រឹកមិនបានធ្វើអ្វីទាំងអស់ ។ បាតុកររូបនេះ បានស្នើឲ្យមេបក្សប្រឆាំងលោក សម រង្ស៊ី និងលោក កឹម សុខា គួរ​ឆ្លៀតពេលវេលាមកជួបបាតុករឲ្យបានច្រើន ទោះបីជាថ្ងៃនេះរវល់យ៉ាងណាក៏ដោយ។

បាតុករមួយរូបទៀត មកពីខេត្តកំពង់ចាម ក៏បានអះអាងស្រដៀងគ្នានេះដែលថា គាត់ហើយនិងបាតុករដទៃទៀត ចង់លឺ​សម្តីមេដឹកនាំខ្លាំងណាស់នៅព្រឹកនេះ តែបែរជាមិនមានមេដឹកនាំរូបណាមកជួប ឬនិយាយចំពោះមុខបាតុករឡើយ។ បាតុកររូបនេះបន្តថា ពេលនេះជាពេលដែលមេដឹកនាំគណបក្សសង្គ្រោះជាតិ ត្រូវតែយកចិត្តក្រុមបាតុករ មិនអាចធ្វេស​ប្រហេសបានឡើយ ព្រោះពេលនេះ ពលរដ្ឋកំពុងតែមានឆន្ទៈពុះកញ្ជ្រោល ដើម្បីទាមទាររកយុត្តិធម៌ និងស្មោះស្ម័គ្រ​ចំពោះ​គណបក្សនេះ។

«ខ្ញុំដើរតែលតោលមួយព្រឹកហើយ មិនបានធ្វើអ្វីសោះ» នេះជាការលើកឡើងមួយទៀតរបស់ អ្នកមីង ស្រីរ័ត្ន ដែលជា​បាតុករមួយរូបមកពីខេត្តរតនគិរី បានសម្តែងការអន់ចិត្តផងដែរ។ អន់ចិត្តដោយសារថា មេដឹកនាំខ្លួន គឺលោក សម រង្ស៊ី និងលោកកឹម សុខា មិនមកជួបបាតុករសោះនៅព្រឹកនេះ។

អ្នកវិភាគមួយរូប បានបង្ហាញទស្សនៈជុំវិញបញ្ហានេះថា លោក សម រង្ស៊ី និងលោក កឹម សុខា កំពុងតែធ្វេសប្រហេសមួយ​ជំហានហើយ។ ធ្វេសប្រហេសដោយសារថា ពេលនេះពលរដ្ឋកំពុងតែមានទឹកចិត្តមោះមុតយ៉ាងខ្លាំង តែបែរជាលោក សម រង្ស៊ី និងលោក កឹម សុខា មិនបានរក្សាឲ្យបានល្អ។ នៅក្នុងន័យនេះ អ្នកវិភាគបានលើកជាឧទាហរណ៍ថា ដូចជាបាតុកម្ម​នៅថ្ងៃនេះ ក្រុមបាតុករបានលះបង់គ្រប់បែបយ៉ាង ខ្លះមិនបានដេកផង មកពីខេត្តឆ្ញាយៗ តែបែរជាគ្មានមេដឹកនាំណាមួយ មកជួបក្រុមបាតុករសោះអស់រយៈពេលជាង ៦ ម៉ោងមកហើយ។ អ្នកវិភាគបានចាត់ទុកសកម្មភាពនេះថា ជាការខាតបង់​មួយយ៉ាងធ្ញន់សម្រាប់គណបក្សសង្គ្រោះជាតិ៕

-------------------------------------------------------
ដោយ៖ ជា ធីរិទ្ធ - ថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...