គណបក្ស​សង្រ្គោះ​ជាតិ​ប្តឹង​មន្រ្តី​ជាន់​ខ្ពស់ គ.ជ.ប ទៅ​តុលាការ ពី​បទ​«ក្លែង​បន្លំ»​ឯកសារ

គណបក្សសង្រ្គោះជាតិ បានដាក់ពាក្សបណ្តឹងប្តឹងមន្រ្តីជាន់ខ្ពស់ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ចំនួន៣រូប ទៅកាន់សាលាដំបូងរាជាធានីភ្នំពេញ។ ហើយពាក្យបណ្តឹងដែលប្តឹងនោះ គឺជាបណ្តឹងចោទប្រកាន់ពាក់ព័ន្ធ នឹងបទល្មើសព្រហ្មទណ្ឌ នេះបើយោងលើសេចក្តីថ្លែងការណ៍ របស់គណបក្សសង្រ្គោះជាតិចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៣។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: September 12, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គណបក្សសង្រ្គោះជាតិ បានដាក់ពាក្សបណ្តឹងប្តឹងមន្រ្តីជាន់ខ្ពស់ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ចំនួន៣រូប ទៅកាន់សាលាដំបូងរាជាធានីភ្នំពេញ។ ហើយពាក្យបណ្តឹងដែលប្តឹងនោះ គឺជាបណ្តឹងចោទប្រកាន់ពាក់ព័ន្ធ នឹងបទល្មើសព្រហ្មទណ្ឌ នេះបើយោងលើសេចក្តីថ្លែងការណ៍ របស់គណបក្សសង្រ្គោះជាតិចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៣។


សន្និសិតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នាព្រឹកថ្ងៃទី០៤ខែកក្កដា។ (រូបថត MONOROOM.info/ U. Bory)

ថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូតាមរយៈទូរស័ព្ទនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៣នេះ លោក កែត ឃី មេធាវី​ការពារក្តីឲ្យគណបក្សសង្រ្គោះជាតិ បានទទួលស្គាល់ថា ពិតជាមានការដាក់ពាក្យបណ្តឹងប្តឹងមន្រ្តី«អន្ទ្រើសៗ» គ.ជ.ប ទៅកាន់​តុលាការពិតប្រាកដមែន។ ហើយអ្នកដែលត្រូវប្តឹង ពីបទ «ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារ​សារធារណៈក្លែង»នោះ មាន៣រូបក្នុងនោះរួមមាន៖

១.លោក អ៊ឹម សួស្តី ប្រធាន គ.ជ.ប
២.លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប
៣.លោក ហ៊ឺ រ៉ុង ប្រធាននាយកដ្ឋានប្រតិបត្តិរបស់ គ.ជ.ប ព្រមទាំង​បក្សពួក​។

នៅក្នុងសេចក្តីថ្លែងការណ៍ ដែលចេញដោយគណបក្សសង្រ្គោះជាតិនោះ បានលើកឡើងពីបទក្លែង៤ចំណុចធំៗ ក្នុងនោះ​រួមមាន៖

១. ការក្លែងបន្លំឈ្មោះអ្នកបោះឆ្នោត នៅក្នុងបញ្ជីបោះឆ្នោត។
២. ការក្លែងបន្លំឯកសារសាធារណៈ(លិខិតបញ្ជាក់អត្តសញ្ញាត) និងបន្លំឲ្យបោះឆ្នោតជំនួស។
៣. ការក្លែងបន្លំលទ្ធផលនៃការបោះឆ្នោត។
៤.ការរំលោភច្បាប និងបទបញ្ជា និងនីតិវិធីសម្រាប់បោះឆ្នោត។

លោក កែត ឃី បញ្ជាក់ថា ពាក្យបណ្តឹងបានដាក់ទៅតុលាការរួចរាល់ហើយ និងកំពុងរង់ចាំទទួលយកលេខសំណុំរឿង។ មេធាវីការពារក្តីឲ្យគណបក្សប្រឆាំងរូបនេះ អះអាងថា៖ «យើងមានភស្តុតាងច្រើនចំពោះរឿងក្តីនេះ»។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ដែលគេដឹងថាជាស្ថាប័ន ដែលត្រូវតែឯករាជ្យតាមច្បាប់នោះ រហូត​មក​ដល់ពេលនេះ នៅតែរងការចោទប្រកាន់ជាបន្តបន្ទាប់ ពីគ្រប់មជ្ឈដ្នានថាស្ថាប័ននេះគ្នានឯករាជ្យភាព។ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានបដិសេធលទ្ធផលបោះឆ្នោត ដែលប្រកាសឲ្យដឹងដោយ គ.ជ.ប កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៣ និងបានចោទប្រកាន់ស្ថាប័ននេះ ថាបានឃុបឃិតគ្នាលួចបន្លំសន្លឹកឆ្នោត ជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានលក្ខណៈជាប្រព័ន្ធ។

តែការចោទប្រកាន់របស់គណបក្សសង្រ្គោះជាតិ ត្រូវបានច្រានចោលដោយ គ.ជ.ប និងគណបក្សប្រជាជនកម្ពុជា​ថាជា​រឿងមិនពិត ខណៈអង្គការសង្គមស៊ីវិល ធ្វើការពាក់ព័ន្ធនឹងការបោះឆ្នោត បានអះអាងពីការរកឃើញ​ពីភាពមិន​ប្រក្រតី​ជា​ច្រើនករណី ហើយភាពមិនប្រក្រតីទាំងនោះ អាចបង្ករផលប៉ះពាល់ដល់លទ្ធផលបោះឆ្នោត។

ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ មិនអាចសុំការប្រតកិកម្មពីលោក អ៊ឹម សួស្តី និង លោក ហ៊ឺ រ៉ុង បានទេ។ តែលោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប ហើយក៏ជាចុងចោទរបស់គណបក្សសង្រ្គោះជាតិ បើយោងលើពាក្យបណ្តឹងនោះ បានថ្លែងថា ការដាក់ពាក្យណ្តឹងរបស់គណបក្សសង្រ្គោះជាតិ វាគឺជាសិទ្ធិសេរីភាពរបស់គេ និងពលរដ្ឋគ្រប់រូប ហើយក៏ជាសិទ្ធិធ្វើ​សេចក្តី​សម្រេចរបស់តុលាការ ដូចដែលមានកំណត់នៅក្នុងច្បាប់។ អគ្គលេខាធិការ គ.ជ.ប រូបនេះបញ្ជាក់ថា៖ «យើងនឹងចូល​ទៅ​បំភ្លឺក្នុងតុលាការ ប្រសិនបើមានការកោះហៅ»៕

-------------------------------------------------------
ដោយៈ អ៊ុំ បូរី - ភ្នំពេញថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...