សាំស្ស៊ង «ហ្គាឡាក់ស៊ី ណូត៣» ជា​ទូរស័ព្ទ​ដៃ​លឿន​ជាង​គេ​បំផុត

ទូរស័ព្ទដៃវៃឆ្លាត សាំស្ស៊ង «ហ្គាឡាក់ស៊ី ណូត៣» (Samsung Galaxy Note 3) ដែលក្រុមហ៊ុនទើបតែប្រកាសចេញ កាលពីដើមខែកញ្ញានេះ ជាទូរស័ព្ទដៃដែលមានល្បឿនដំណើរលឿនជាងគេបំផុត នៅក្នុងចំណោមទូរស័ព្ទដៃវៃឆ្លាតស៊េរីថ្មីៗ គ្រប់ក្រុមហ៊ុនទាំងអស់ ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ អេនដ្រយ (Android)។ នេះបើតាមការធ្វើតេស្តនៅ បិនម៉ាក (Benchmark)។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: September 12, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទូរស័ព្ទដៃវៃឆ្លាត សាំស្ស៊ង «ហ្គាឡាក់ស៊ី ណូត៣» (Samsung Galaxy Note 3) ដែលក្រុមហ៊ុនទើបតែប្រកាសចេញ កាល​ពីដើមខែកញ្ញានេះ ជាទូរស័ព្ទដៃដែលមានល្បឿនដំណើរលឿនជាងគេបំផុត នៅក្នុងចំណោមទូរស័ព្ទដៃវៃឆ្លាតស៊េរីថ្មីៗ គ្រប់ក្រុមហ៊ុនទាំងអស់ ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ អេនដ្រយ (Android)។ នេះបើតាមការធ្វើតេស្តនៅ បិនម៉ាក (Benchmark)។


សាំស្ស៊ង «ហ្គាឡាក់ស៊ី ណូត៣» ទូរស័ព្ទដែលលឿនជាងគេ។ (រូបថត androidmarket.cz)

«ហ្គាឡាក់ស៊ី ណូត៣» មានអេក្រង់ធំជាងគេបង្អស់ ក្នុងចំណោមស៊េរី «ហ្គាឡាកស៊ី» មុនៗ ដែលមានទំហំរហូតដល់ ៥.៧អ៊ីញ ខណៈដែល «ណូត២» (Note II) មានទំហំ ៥.៥អ៊ីញ និង «ណូត» ដំបូងគេមានទំហំ ៥.៣អ៊ីញ។

ម៉ាស៊ីនរបស់វា ប្រភេទ ស្ន័បដ្រាហ្គន៨០០ ឃ្វាដខរក្រែត៤០០ (Snapdragon 800 quad-core Krait 400) ដែល​មាន​ល្បឿនដំណើរការរហូតដល់ ២.៣ជីហ្គាអែក, ក្រាហ្វិកប្រភេទ អេដ្រេណូ ៣៣០ (Adreno 330 graphics)។ អង់ចងចាំទំហំ ៣ជីហ្គាបៃ និងម៉ាស៊ីនមានទំហំ ១.៩ជីហ្គាបៃ។

ឃ្វាដខរ ស្ន័បដ្រាហ្គន៨០០ ដែលមានល្បឿនដំណើរការ ២.៣ជីហ្គាអែក របស់ទូរស័ព្ទដៃវៃឆ្លាត «ហ្គាឡាក់ស៊ី ណូត៣» នេះ បើគិតត្រឹមបច្ចុប្បន្ន វាជាទូរស័ព្ទដៃមួយ ដែលមានល្បឿនដំណើរលឿនជាងគេបំផុត។ នេះបើតាមការធ្វើតេស្តពីបិនម៉ាក។

លក្ខណៈសម្បត្តិសំខាន់ៗ របស់ «ហ្គាឡាក់ស៊ី ណូត៣» មានដូចជា៖
• អេក្រង់៖ ៥.៧ អ៊ីញ
• ទម្ងន់៖ ១៦៨ ក្រាម
• វិមាត្រ៖ ១៥១.២ X ៧៩.២ X ៨.៣ ម.ម
• អង់ចងចាំ៖ ៣ ជីហ្គាបៃ
• អាចផ្ទុកបាន៖ ៣២ ជីហ្គាបៃ ឬ៦៤ ជីហ្គាបៃ និងអាចបន្ថែមកាតមីក្រូអេសឌី (microSD)
• កាមេរ៉ា៖ ១៣ ម៉េហ្គាភិចស្យ៊ែល, កាមេរ៉ាមុខ៖ ២ មេហ្គាភិចស្យ៊ែល
• ប្រព័ន្ធដំណើរការ៖ អេនដ្រយ ៤.៣ ជេលីបីន (Android OS, v4.3 Jelly Bean)
• ម៉ាស៊ីន៖ ២.៣ ជីហ្គាអែក
• ថ្ម៖ ៣២០០ មីលីអំពែម៉ោង
• ពណ៌៖ ខ្មៅ, ស និងផ្កាឈូក

នៅក្នុង លីនផេក បិនម៉ាក (Linpack benchmark) ដែលបានធ្វើតេស្តល្បឿនម៉ាស៊ីន របស់ឧបករណ៏អេនដ្រយ​ជំនាន់ថ្មីៗ​ចុងក្រោយបង្អស់ គ្រប់ក្រុមហ៊ុនល្បីៗទាំងអស់ បានបង្ហាញឲ្យឃើញថា «ហ្គាឡាក់ស៊ី ណូត៣» ជាទូរស័ព្ទដៃវៃឆ្លាត ដែល​មានល្បឿនដំណើរការលឿនដាច់គេ ហើយវាមាន ១០៩១ពិន្ទុ ខណៈដែល «អិលជី ជី២» (LG G2) ស្ថិតនៅចំណាត់​ថ្នាក់​លេខ២ មាន ១០៥៤ពិន្ទុ។

ចំពោះតារាងពិន្ទុ ដែលបង្ហាញថា ទូរស័ព្ទដៃវៃឆ្លាតស៊េរីណា មានល្បឿនដំណើរការលឿនជាងគេ តាមលំដាប់លំដោយ​ទាំងអស់នោះ សូមទស្សនារូបភាពខាងក្រោម៖

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...