រវាង​ហ្គាឡាក់ស៊ី​អេស​៤ និង​អេចធីស៊ី​វ័ន៖ តើ​មួយ​ណា​ពិសេស​ជាង?

ទូរស័ព្ទដៃម៉ូដែល អេចធីស៊ីវ័ន (HTC One) របស់ក្រុមហ៊ុនអេចធីស៊ី និងទូរស័ព្ទដៃម៉ូដែល ហ្គាឡាក់ស៊ី អេស៤ (Galaxy S4) របស់ក្រុមហ៊ុនស៊ាំស៊ុង (Samsung) ពិតជាធ្វើឲ្យអតិថិជនមិនតិចទេ មានការរារែកចិត្តក្នុងការជ្រើសរើសថា មួយណាល្អជាង ក្នុងការទិញយកមកប្រើប្រាស់។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: May 29, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទូរស័ព្ទដៃម៉ូដែល អេចធីស៊ីវ័ន (HTC One) របស់ក្រុមហ៊ុនអេចធីស៊ី និងទូរស័ព្ទដៃម៉ូដែល ហ្គាឡាក់ស៊ី អេស៤ (Galaxy S4) របស់ក្រុមហ៊ុនស៊ាំស៊ុង (Samsung) ពិតជាធ្វើឲ្យអតិថិជនមិនតិចទេ មានការរារែកចិត្តក្នុងការជ្រើសរើសថា មួយណាល្អជាង ក្នុងការទិញយកមកប្រើប្រាស់។


ទូរស័ព្ទហ្គាឡាក់ស៊ី អេស៤ និងអេចធីស៊ីវ័ន។

មនោរម្យព័ងអាំងហ្វូ សូមធ្វើការប្រៀបធៀបលក្ខណៈមួយចំនួន រវាងទូរស័ព្ទដៃឆ្លាតវ៉ៃ ម៉ូដែលទំនើបចុងក្រោយគេបង្អស់ សម្រាប់ក្រុមហ៊ុនទាំង២ផ្សេងគ្នានេះ ដូចតទៅ៖

ចាប់ផ្តើមដំបូងជាមួយនឹងតម្លៃ៖ ទូរស័ព្ទដៃទំនើបទាំង២ប្រភេទនេះ ថ្វីត្បិតតែមានសមត្ថភាព ប្រហាក់ប្រហែលពិតមែន ប៉ុន្តែចំពោះតម្លៃហាក់ដូចជាខុសគ្នាឆ្ងាយបន្តិច។ អេចធីស៊ីវ័ន មានតម្លៃប្រហែល ៧៦០ដុល្លា (នៅកម្ពុជា) ខណៈដែល​ហ្គាឡាក់ស៊ី អេស៤ មានតម្លៃត្រឹមតែ ៦៤០ដុល្លានោះ។

ចំពោះរូបរាង្គ៖ ទូរស័ព្ទដៃម៉ូដែលទាំង២នេះ មានលក្ខណៈខុសគ្នាឆ្ងាយ ប៉ុន្តែមានទំហំប្រហាក់ប្រហែលគ្នា។ អេចធីស៊ីវ័ន រចនាម៉ូដ យ៉ាងសម្បើមដោយបញ្ចេញនូវផ្ទាំងបន្លឺសម្លេង (Speaker) យ៉ាងស្រស់ស្អាតនៅផ្នែកខាងលើ និងខាងក្រោម។ រីឯ​ហ្គាឡាក់ស៊ី អេស៤វិញ មានរូបរាង្គស្រដៀងគ្នា ទៅនឹងម៉ូដែលមុនៗ របស់ក្រុមហ៊ុនស៊ាំស៊ុងដដែល។ ដូច្នេះចំពោះរូបរាង្គ អេចធីស៊ីវ័នសុំវ៉ាផ្តាច់មួយហើយ។

កាម៉េរ៉ា៖ ហ្គាឡាក់ស៊ី អេស៤ មានកាម៉េរ៉ាទំហំ១៣ម៉ាហ្គាភិចស្ស៊ែល ដែលអាចចាប់យករូបភាពបានយ៉ាងច្បាស់ល្អ ខណៈ​ដែលអេចធីស៊ីវ័ន មានទំហំត្រឹមតែ៤ម៉េហ្គាភិចស្ស៊ែលប៉ុណ្ណោះ។ ប៉ុន្តែគុណភាពមិនខុសគ្នាទេ ព្រោះ៤ម៉ាហ្គាភិចស្ស៊ែល​របស់អេចធីស៊ីវ័ន ភ្ជាប់មកជាមួយបច្ចេកវិទ្យាថ្មី ដែលអាចចាប់យករូបភាពច្បាស់បានប្រហែលនឹង ១៣ម៉េហ្គាភិចស្ស៊ែល​ទូរស័ព្ទដៃធម្មតាដែរ។ រីឯកាម៉េរ៉ាមុខ មានទំហំ២ម៉េហ្គាភិចស្ស៊ែលស្មើគ្នា។

អេក្រង់៖ ហ្គាឡាក់ស៊ី អេស៤ មានទំហំ ៥អ៊ីញ។ រីឯអេចធីស៊ីវ័ន មានទំហំ ៤.៧អ៊ីញ។ ប៉ុន្តែចំពោះទម្ងន់អេចធីស៊ីវ័ន ១៤៣​ក្រាម ឯហ្គាឡាក់ស៊ី អេស៤ ត្រឹមតែ ១៣០ក្រាមតែប៉ុណ្ណោះ។

ម៉ាស៊ីនដំណើរការ (CPU)៖ ម៉ាស៊ីនដំណើរការរបស់ហ្គាឡាក់ស៊ីអេស៤ ប្រភេទឃ្វដខរ (Quad-core) មានទំហំ ១.៦​ជីហ្គាអែក ឯអេចធីស៊ីវ័ន ប្រភេទឃ្វដខរដូចគ្នា ប៉ុន្តែមានទំហំធំជាងបន្តិច ១.៧ជីហ្គាអែក។

សរុបមក ទូរស័ព្ទដៃឆ្លាតវ៉ៃម៉ូដែលទំនើបទាំង២ប្រភេទនេះ មានលក្ខណៈប្រហាក់ប្រហែលគ្នាច្រើន។ ចំពោះអតិថិជន ដែល​ត្រូវការតម្លៃធូរថ្លៃ និងគិតថាជាទីពេញនិយមនៅលើទីផ្សារកម្ពុជានោះ ប្រាកដជាជ្រើសរើសយកហ្គាឡាក់ស៊ី អេស៤។ ប៉ុន្តែ​ចំពោះអតិថិជន ដែលនិយមលេងម៉ូដ និងចូលចិត្តភាពសង្ហាប្លែកគេនោះ ច្បាស់ជាជ្រើសរើសយកអេចធីស៊ីវ័នមិនខាន៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...