កឹម សុខា ថា ហ៊ុន សែន តាម​សម្លាប់​រូប​លោក​ជិត​ដប់​ឆ្នាំ

លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងទៅកាន់ប្រជាពលរដ្ឋ ដោយរម្លឹកឡើងវិញ ពីការតាម​សម្លាប់ជីវិតរបស់លោក ពីសំណាក់មេដឹកនាំប្រទេសសព្វថ្ងៃ។ អនុប្រធានគណបក្សប្រឆាំងមួយនេះ បានបញ្ជាក់ថា តាំងពីឆ្នាំ១៩៩៥ រហូតដល់ឆ្នាំ២០០២ គឺលោក ហ៊ុន សែន បានប្រើអោយ កូនចៅតាមសម្លាប់រួបលោករហូត ប៉ុន្តែ​ពុំបានសម្រេចឡើយ ។ យ៉ាងណាក៏ដោយ ការចោទប្រកាន់នេះ ត្រូវបានមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ច្រានចោល និងថានោះគ្រាន់តែជាបោកបញ្ឆោត ដើម្បីអោយគេអាណិតតែប៉ុណ្ណោះ ។
Loading...
  • ដោយ: ជា ធីរិទ្ធ
  • កែប្រែចុងក្រោយ: April 18, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងទៅកាន់ប្រជាពលរដ្ឋ ដោយរម្លឹកឡើងវិញ ពីការតាម​សម្លាប់ជីវិតរបស់លោក ពីសំណាក់មេដឹកនាំប្រទេសសព្វថ្ងៃ។ អនុប្រធានគណបក្សប្រឆាំងមួយនេះ បានបញ្ជាក់ថា តាំងពីឆ្នាំ១៩៩៥ រហូតដល់ឆ្នាំ២០០២ គឺលោក ហ៊ុន សែន បានប្រើអោយ កូនចៅតាមសម្លាប់រួបលោករហូត ប៉ុន្តែ​ពុំបានសម្រេចឡើយ ។ យ៉ាងណាក៏ដោយ ការចោទប្រកាន់នេះ ត្រូវបានមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ច្រានចោល និងថានោះគ្រាន់តែជាបោកបញ្ឆោត ដើម្បីអោយគេអាណិតតែប៉ុណ្ណោះ ។


លោក កឹម សុខា (រូបទី៣ ពីឆ្វេង) នៅក្នុងពិធីជួបសំណះសំណាលជាមួយពលរដ្ឋខ្មែរអាមេរិកាំង កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៣។ (រូបថតហ្វេសប៊ុក)

នយោបាយ - «លោក ហ៊ុន សែន បានព្យាយាមធ្វើបាប និងតាមផ្តាច់ផ្តិលជីវិតរបស់ខ្ញុំ តាំងពី ឆ្នាំ១៩៩៥ រហូតដល់​ឆ្នាំ២០០២» ។ នេះគឺជាការលើកឡើងរបស់ លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ នៅចំពោះពលរដ្ឋ​ខ្មែររាប់សិបនាក់នៅក្នុង ទីក្រុងឡុងបិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាលពីយប់ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៤ កន្លងទៅ។ ស្រែកតាមឧឃោសនស័ព្ទ លោកកឹម សុខា បានរម្លឹកឡើងវិញថា ក្នុងឆ្នាំ១៩៩៥ លោកហ៊ុន សែន បាន​បញ្ជាអោយគេតាមសម្លាប់លោកម្តង ក្នុងពេលបុណ្យចូលឆ្នាំខ្មែរ ប៉ុន្តែកាលណោះ មេធាវីអាមេរិកកាំងម្នាក់ បាន​ដឹង​ព័ត៌មានជាមុន ក៏សម្រេចចិត្តនាំខ្លួនលោកកឹម សុខា ចាកចេញទៅស្រុកក្រៅទាន់ពេលវេលា ។ បន្ទាប់មកទៀត នៅ​ក្នុងសម័យរដ្ឋប្រហារ ឆ្នាំ១៩៩៧ លោកកឹម សុខា បញ្ជាក់ថា រូបលោកក៏ត្រូវបានមេដឹកនាំសព្វថ្ងៃ បញ្ជាឲ្យឃាតករ​អោយតាមសម្លាប់ម្តងទៀត ប៉ុន្តែត្រូវបានភៀសខ្លួន ទៅនៅបរទេសផុតទៀត ។

មេដឹកនាំបក្សប្រឆាំង កំពុងមានប្រជាប្រិយរូបនេះបន្តថា រហូតដល់ឆ្នាំ១៩៩៨ លោកហ៊ុន សែន បានប្រកាសតាមវិទ្យុ និងទូរទស្សន៍ ឲ្យកូនចៅរបស់ខ្លួន តាមចាប់លោក ប៉ុន្តែលោក កឹម សុខា អះអាងថា ជាកុសលល្អ រូបលោក បាន​រត់​ទៅជ្រកកោន នៅក្នុងស្ថានទួតអាមេរិក ប្រចាំទីក្រុងភ្នំពេញ អស់រយៈពេល៥០ថ្ងៃ។ ថ្លែងរម្លឹកពីរឿងរ៉ាវ លោក​នាយក​រដ្ឋមន្ត្រីតាមសម្លាប់ត្រឹមនេះ ត្រូវបានប្រជាពលរដ្ឋទះដៃប្រ៉ាវ ក្នុងន័យកោតសរសើរពីភាពក្លាហានរបស់លោក ។

តពីឆ្នាំ១៩៩៨ ផ្លោះមកដល់ឆ្នាំ២០០២ អតីតប្រធានគណបក្សសិទ្ធិមនុស្សរូបនេះ បន្តចោទប្រកាន់មេដឹកនាំ​ភ្នែក​ទោលទៀតថា បានប្រើអោយអ្នកបើកឡានម្នាក់ បើកបំបុកឡានរបស់លោកដើម្បីសម្លាប់។ កាលណោះឡាន របស់​លោកឹម សុខា បានប៉ើងខ្ទាតប្រហែល១០ម៉េត្រ ប៉ុន្តែមិនស្លាប់។ ម្តងហើយម្តងទៀត ពេលលោកបើកឡានចូលផ្ទះ ដែលមានទីតាំងជិតផ្លូវនោះ មានឈាតករមិនស្គាល់មុខ ព្យាយាមបើកបុកទៀត ប៉ុន្តែក្រោយមក អាមេរិកាំង បាន​ឃើញលោក កឹម សុខា អ្នកនយោបាយមួយរូបដែលជួយលិទ្ធិប្រជាធិបតេយ្យ និងបារម្ភពីសុវត្តិភាពលោកផងនោះ ក៏បានសម្រេចចិត្តឲ្យលោក កឹម សុខា ជួលផ្ទះមួយនៅកណ្តាលរាជធានីភ្នំពេញវិញ ។

ដោយសារតែមានការតាមប្រមាញ់ជីវិត ជាបន្តបន្ទាប់ដូច្នេះ ចាប់ពីឆ្នាំ ២០០២ រហូតដល់២០០៥ លោក កឹម សុខា បានសម្រេចលាឈប់ពីឆាកនយោបាយមួយរយៈ និងបានទៅបង្កើតអង្គការមួយឈ្មោះថា បជ្ឈមណ្ឌលសិទ្ធិ​មនុស្ស​កម្ពុជា ទទូលបានថវិការពីរដ្ឋាភិបាលអាមេរិក ក្នុងមួយឆ្នាំៗជិត ១លានដុល្លា។ លោកកឹម សុខា ខ្លួនឯង​បាន​និយាយ​បន្តថា លោកបានដើរអប់រំប្រជាពលរដ្ឋ តាមរយៈវេទិការសាធារណៈ ដើរពន្យល់ ប្រជាពលរដ្ឋពីលិទ្ធិ​ប្រជាធិបតេយ្យ​បន្តិចម្តងៗ ប្រជាពលរដ្ឋខ្មែរចាប់ផ្តើមពេលនោះមក។

ប៉ុន្តែយ៉ាងណាក៏ដោយ ទាក់ទិនហ្នឹងការចោទប្រកាន់នេះ ត្រូវបាន លោកផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នក​នាំ​ពាក្យទីស្តីការគណៈរដ្ឋមន្ត្រី ច្រានចោលដោយចាត់ទុកថា ការចោទប្រកាន់នេះគ្មានមូលដ្ឋានពិតប្រាកដ ដោយ​លោក​បញ្ជាក់ថា សម្តេចហ៊ុន សែន គឺជា«បុរសខ្លាំង» ដូច្នេះ អ្វីដែលលោកកឹម សុខា លើកឡើងនោះ គឺភូតកុហក ដើម្បី​ឲ្យគេចាប់អារម្មរណ៍លើខ្លួនលោកតែប៉ុណ្ណោះ ។

អ្នកនាំពាក្យរូបនេះ បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ទៀតថា មជ្ឈដ្ឋានទូទៅក៏ដឹងដែរថា ខាងរដ្ឋាភិបាល ពិតជាគ្មានគំនិត ផែនការ ឬគោលការណ៍ណាមួយ តាមកាប់សម្លាប់ លោក កឹម សុខា នោះដែរ។ បន្ថែមពីនេះ លោក​ផៃ ស៊ីផាន បានបញ្ជាក់ថា គោលបំណងនៃ ការចោទប្រកាន់រដ្ឋាភិបាលនេះ គឺទីមួយលោកកឹម សុខា ភររឿងហ្នឹង និង​ប្រឌិតរឿងនេះឡើង ដើម្បីអោយគេអាណិតអាសូរ ចង់អោយប្រជាពលរដ្ឋខ្មែរនៅអាមេរិកនោះ ទម្លាក់លុយ​ឲ្យគាត់ ចង់បង្ហាញ ថាគាត់នេះឯង ជាជនរងគ្រោះ ទាំងនេះហើយគឺជាចរិតភូតភរ របស់អនុប្រធានគណបក្សប្រឆាំង លោ ក កឹម សុខា ។

គួរបញ្ជាក់ថា ប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ បានចេញទៅក្រៅប្រទេស តាំងពីមុនបុណ្យចូលឆ្នាំខ្មែរ ហើយគ្រោងនឹងវិលមកកម្ពុជាវិញ នៅសប្តាហ៍ក្រោយ ។ ការចាកចេញពីមាតុប្រទេស ទៅកាន់សហរដ្ឋអាមេរិក និង​សហគមន៍អ៊ឺរ៉ុបលើកនេះ គឺដើម្បីថ្លែងសារនយោបាយទៅកាន់ប្រជាពលរដ្ឋខ្មែរ រស់នៅក្រៅប្រទេស ពីស្ថានភាព​នយោបាយនៅកម្ពុជា៕

-----------------------------------------------
ដោយ វិធូ (ទំនាក់ទំនង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី១៨ មេសា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...