ស្រវឹង បើកបរបុករនាំងចែកផ្លូវ ក្រឡាប់រថយន្តកណ្តាលផ្លូវ
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ១៧កញ្ញា ២០១៥
- កែប្រែចុងក្រោយ: September 23, 2015
- ប្រធានបទ: ចរាចរណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងគេឃើញឡានខាងលើ បើកក្នុងទិសដៅ ពីជើងទៅត្បួង តាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំកាrមន រាជធានីភ្នំពេញ ទាំងសភាពរេរាពេញផ្លូវ។ ពេលមកដល់កន្លែងកើតហេតុ ជិតពេទ្យរ៉ូស្ស៊ី ស្រាប់តែឡានបានរេចង្កូត ទៅបុករនាំងចែកផ្លូវពេញទំហឹង ខូចខាតអស់០៤ផ្ទាំង។ ចំណែកឡាន បានក្រឡាប់ផ្អៀង មកចំហៀងខ្លួន នៅកន្លែងកើតហេតុ។
សាក្សីបន្តទៀតថា ក្រោយពេលកើតហេតុ គេឃើញបុរសម្ចាស់ឡាន ដែលមិនស្គាល់អត្តសញ្ញាណ បើកទ្វារឡានចេញ ដើរតម្រង់ទៅរកម៉ូតូឌុប ជិះចេញទៅបាត់ស្រមោល ចោលឡាន នៅផ្អៀងកណ្តាលផ្លូវទាំងយប់ គ្មានអ្នកទទួលខុសត្រូវ។ ប្រភពបន្ថែមដែរថា ឡាននេះប្រភេទ ឡេនរ៉ូវើ (LAND ROVER) ពណ៍ខ្មៅ ស្លាកលេខ ភ្នំពេញ ២W-២៧២៣។
កន្លះម៉ោងក្រោយពេលកើតហេតុ គេឃើញមន្រ្តីចររាចណ៍ផ្លូវគោក រាជធានីភ្នំពេញ បានចុះមកធ្វើអន្តរាគមន៍ រៀបចំសណ្តាប់ធ្នាប់ និងដាក់រនាំងដែក ជាធម្មតាវិញ រួចធ្វើការស្ទួច យកឡានបង្កគ្រោះនេះ ទៅកាន់ការិយាល័យចររាចរណ៍ផ្លូវគោក ដើម្បីរក្សាទុក។ ទម្រាំធ្វើកាស្ទួចរថយន្តរួច គេត្រូវរង់ចាំ រហូតដល់ម៉ោង ប្រមាណជា២៤យប់ រំលងអាធ្រាត ថ្ងៃទី១៥ ឈានចូលថ្ងៃទី១៦ ខែកញ្ញាឆ្នាំ២០១៥៕