អស្ចារ្យ... ឆ្មារចេះមើលថែសត្វដែលឈឺ! (pic)
- ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី ១៩ មេសា ២០១៥
- កែប្រែចុងក្រោយ: April 19, 2015
- ប្រធានបទ: ពីនេះពីនោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កាលពីពេល ដែល រ៉ាដេមើណេស កើតឡើងមកភ្លាម ម្ចាស់របស់វាបានគិតថា វាជាសត្វឆ្មារ ដែលមានរោគប្រចាំកាយ។ មិនខុសទេ វាមានបញ្ហា រលាកផ្លូវដកដង្ហើម ដែលធ្វើឲ្យក្ដីសង្ឃឹម ក្នុងការរស់រានមានជីវិត មានតិចបំផុត។ ដូច្នេះហើយ ទើបម្ចាស់វាបានប្រគល់វា មកឲ្យជំរកទទួលសត្វមួយកន្លែង នៃទីក្រុង Bydgoszcz ស្ថិតនៅភាគកណ្ដាល នៃប្រទេសប៉ូឡូញ។
ពេទ្យសត្វ ទទួលបន្ទុកសត្វឆ្មារ នៅទីនោះ លោក Lucy Kuziel-Zawalich បានថ្លែងថា៖ «ស្ថានភាពសុខភាពរបស់វា មានសភាពដុនដាបណាស់ រហូតដល់យើងមិនអាចទុកឲ្យវា ទៅនៅជិតសត្វដទៃទៀតបាន។ វារស់នៅ ក្នុងប្រអប់មួយដោយឡែក។»
នៅថ្ងៃនេះ រ៉ាដេមើណេស បានស្រាកស្រាន្ដ ប្រសើរជាងមុនច្រើន។ តែរឿងដែលអស្ចារ្យនោះ គឺវាបានដើរធ្វើជាអ្នកថ្នាក់ថ្នម បបោសអង្អែល សត្វដែលឈឺផ្សេងទៀត នៅទីនោះ។ រ៉ាដេមើណេស បាននៅក្បែរជាមួយសត្វទាំងឡាយណា ដែលកំពុងប្រឈមនឹងការវះកាត់ ដោយពេលខ្លះ វាបានយកជើងមកឆ្កឹះ យកច្រមុះមកហិត និងពេលខ្លះទៀត យកអណ្ដាតមកលិត។ល។
រូបថតខាងក្រោមនេះ ត្រូវបានបង្ហោះ នៅលើគេហទំព័រចែករំលែករូបថត Imgur ហើយបានទាក់ទាញមនុស្សឲ្យចូលមកទស្សនា ច្រើនលាននាក់រួចមកហើយ។ ពួកគេបានហៅឆ្មារនេះថា ជា«ឆ្មារគិលានុបដ្ឋាក»៕