អាជ្ញាធរ​ចិន​រិប​អូស​សាច់​ ១សែន​តោន ដែល​ទុក​កក​តាំង​ពី​៤០ឆ្នាំ

គ្រប់គ្រងដោយបណ្ដាញជួញដូរសាច់សត្វ នៅក្នុងប្រទេសចិន សាច់សត្វកកទាំងនេះ ត្រូវបានគេប៉ាន់តម្លៃ មាន​ប្រមាណ​ជិត ៥០០លានដុល្លា (៤៣៥លានអ៊ឺរ៉ូ)។
Loading...
  • ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី២៥ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 25, 2015
  • ប្រធានបទ: សាច់សត្វ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ខ្ញុំសឹងតែធ្លាយកំអួតចេញមក នៅពេលដែលបើកទ្វាដំបូង ដោយសារតែក្លិនបានភាយ ធ្វើឲ្យ​ពិបាក​ទ្រាំមែន​ទែន» នេះជាការថ្លែងឡើង របស់អ្នកស៊ើបអង្កេតចិនមួយរូប កាលពីថ្ងៃពុធ បន្ទាប់ពីអ្នកស៊ើប​​អង្កេត​រូប​នេះ បាន​បើកទ្វាផ្ទះធម្មតាមួយ ក្នុងខេត្តហួណាន ភាគខាងត្បូងនៃប្រទេស។

សារព័ត៌មានចិន បានចេញផ្សាយព្រោងព្រាត ពីករណីដ៏សម្បើមអស្ចារ្យនេះ។ និយាយឲ្យខ្លីមក អាជ្ញាធរ​ចិន​បានអះអាងថា ខ្លួនបានរិបអូសសាច់សត្វ ប្រមាណជា១សែន (១០០ ០០០) តោន ពីទីកន្លែងនោះ ដោយ​មាន​សាច់សត្វមួយចំនួន ត្រូវបានទុកឲ្យកក តាំងពី៤ទសវត្សន៍មកហើយ។

សាច់សត្វនោះ មានដូចជាស្លាបមាន់ សាច់គោ សាច់ជ្រូក ... ដែលសុទ្ធសឹងជាទំនិញ ដែលមានតម្លៃ​ប្រមាណ​ជា ៥០០លានដុល្លា ត្រូវបានរកឃើញ បន្ទាប់ពីអាជ្ញាធរបានបើកយុទ្ធនាការបង្ក្រាប ជាទ្រង់ទ្រាយធំ​មួយ កាល​ពី​ពេលថ្មីៗនេះ។ យ៉ាងហោចណាស់ ក្រុមអ្នកជួញដូរសាច់សត្វទាំងនេះ ចំនួន១៤ក្រុម កំពុងរងការ​ស្វែង​រក​​ចាប់​ខ្លួន នៅពាសពេញប្រទេសចិន។

គេហទំព័រប្រចាំតំបន់មួយ បានរាយការណ៍ថា សាច់សត្វទាំងនេះ ត្រូវបាននាំចូលដោយគេចពន្ធ និងគេចការ​ត្រួតពិនិត្យ ពីប្រទេសវៀតណាម ដែលនៅជាប់ព្រំដែន និងដែលលក់មានតម្លៃថោក។

មន្ត្រីអាជ្ញាធរជាប់ព្រំដែន ជាមួយប្រទេសវៀតណាម បានបញ្ជាក់ប្រាប់ សារព័ត៌មាន«China Daily» ថា​សាច់​សត្វជាច្រើនតោន ដែលអាជ្ញាធរបានយកមកត្រួតពិនិត្យនោះ មានអាយុតាំងពី៤០ឆ្នាំមកហើយ។ បាន​សេចក្ដី​ថា សាច់សត្វទាំងនេះ ត្រូវបានកាប់យកមកផ្ទុកដាក់ឲ្យកក តាំងពីសម័យលោកប្រធានម៉ៅ (Mao Tsé-toung) នៅរស់រានមានជីវិតនៅឡើយ។

ដើម្បីចំណេញឲ្យបានកាន់តែច្រើន ក្រុមអ្នកជួញដូរមិនបានប្រើប្រាស់រថយន្ដ ដែលមានបំពាក់ ដោយ​ម៉ាស៊ីន​បង្កកសាច់នោះទេ តែពួកគេបានប្រើប្រាស់រថយន្ដតូចធម្មតា ហើយបន្ទាប់មក សាច់សត្វទាំងនោះ អាច​នឹង​ត្រូវ​គេធ្វើឲ្យកកជាថ្មីទៀត។ នេះបើតាមមន្ត្រីគយ ប្រចាំនៅខេត្តហួណាន។ មន្ត្រីរូបនោះ បានបន្តទៀតថា៖ «អញ្ចឹង សាច់ទាំងនេះ អាចនឹងត្រូវគេធ្វើឲ្យកក ជាច្រើនដង មុននឹងទៅដល់ដៃ អ្នកយកទៅទទួល​ទាន»៕

» កំណត់សម្គាល់៖ មិនថាតែសាច់ទេ តែផលិតផលឧបភោគបរិភោគណាក៏ដោយ ដែលត្រូវបាន​ដាក់​ឲ្យកកម្ដង​ហើយ គេមិនត្រូវដាក់វាឲ្យកក ជាថ្មីទៀតឡើយ ប្រសិនបើផលិតផលនេះ បានរលាយទៅជាទន់ហើយនោះ។ ការ​ដាក់ផលិតផលសម្រាប់ទទួលទាន ឲ្យកកជាច្រើនដង នឹងធ្វើឲ្យអាត្រា នៃការកើតជំងឺមហារីកកើនឡើង សម្រាប់​អ្នកយកផលិតផលនោះ ទៅបរិភោគ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...