ឆេះ​សិប្បកម្ម​សំឡី គ មួយ​កន្លែង​នៅ​ក្រុង​តាខ្មៅ ដោយ​សារ​ទូស្សេ​ខ្សែ​ភ្លើង

អគ្គិភ័យបានឆាបឆេះ ឃ្លាំងស្តុកគរមួយកន្លែង នៅក្រុងតាខ្មៅ កាលពីម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី២៥ មិថុនានេះ ដែលការឆាបឆេះនេះ បណ្តាលមកពី ទូស្សេខ្សែរភ្លើង តែមិនមានអ្នករងគ្រោះថ្នាក់ នោះទេ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ២៥ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 25, 2015
  • ប្រធានបទ: អគ្គិភ័យ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មេប៉ុស្តិ៍នគរបាលដើមមាន លោក សេង វុទ្ធី បានថ្លែងឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូដឹង នៅថ្ងៃកើតហេតុថា ការឆាបឆេះនេះ បណ្តាលមកពី ការទូស្សេខ្សែរភ្លើង តែមិនមានអ្នករងរបួស ឬុអ្នកស្លាប់នោះទេ តែភ្លើងបាន​ត្របាក់​យក សំឡីគរ ពីររោងសិប្បកម្មអស់ប្រមាណ ៥០ភាគរយ។

ហេតុការណ៍ខាងលើ បានកើតឡើង នៅតាមបណ្តោយផ្លូវ ២០៦ ត្រង់ចំនុចកែង ដែលបត់ចូលទៅក្នុង ប្រមាណ​ជាង២០ម៉ែត្រ ស្ថិតក្នុងភូមិដើមមាន សង្កាត់ដើមមាន ក្រុងតាខ្មៅខេត្តកណ្តាល។

លោកបានបន្ថែមឲ្យដឹងថា នៅក្នុងហរតុការណ៍គ្រោះអគ្គីភ័យនេះ បានប្រើប្រាស់ឡានពន្លត់អស់ចំនូន ០២ គ្រឿង​ប្រភេទធំ ដែលចំណាយទឹកបាញ់ អស់ប្រមាណជា ២៨ម៉ែត្រគូប។ ក្រុមអ្នកជួយសង្គ្រោះ បានសង្គ្រោះ​តែ​មនុស្ស ចំនែកឯរបស់របរ ដែលនៅខាងក្នុងរោងសិប្បកម្ម បានរងការខូចខាតមួយចំនួន។

គ្រោះអគ្គីភ័យនេះ ត្រូវបានមេប៉ុស្តិ៍នគរបាលរដ្ឋាបាលដើមមាន បញ្ជាក់ថា មិនបង្កគ្រោះថ្នាក់អ្វី ដល់អ្នកជិត​ខាង​ទេ ព្រោះទីតាំងសិប្បកម្មនៅឆ្ងាយពីគេ។ ម្យ៉ាងទៀត មានអ្នកឃើញហេតុការណ៍នេះភ្លាមៗ ហើយការជួយ​សង្គ្រោះ ក៏ត្រូវបានធ្វើដោយទាន់ពេលដែរ ដែលធ្វើឲ្យភ្លើងបានរលត់ជាស្ថាពរ ក្នុងរយៈពេល តែមួយ​ម៉ោង​ប៉ុណ្ណោះ ពីម៉ោង ៨ និង៣០ នាទី ដល់ម៉ោង ៩និង៣០នាទី៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...