ផ្ទុះ​ចរន្ត​អគ្គិសនី ឆេះ​រោងចក្រ​តែ​ខូច​ខាត​តិច​តួច

ហេតុការណ៍អគ្គីភ័យមួយ បានឆាបឆេះនៅម៉ោង ២០ និង ៣០នាទីយប់ នៅក្នុងរោងចក្រមួយដែលស្ថិត សង្កាត់​ស្ទឹង​មាន​ជ័យ បានបង្កការភិតភ័យ ដល់ប្រជាពលរដ្ឋ ដែលរស់នៅម្តុំនោះ ឲ្យភ័យភិតឥតឧបមា។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក. ស្រីនាង ([email protected]) - យកការណ៍ ៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ២៧ សីហា ២០១៥
  • កែប្រែចុងក្រោយ: September 03, 2015
  • ប្រធានបទ: គ្រោះអគ្គិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ករណីអគ្គីភ័យនេះ បានកើតឡើង នៅថ្ងៃទី ២៧ ខែ សីហា ឆ្នាំ២០១៥ វេលាម៉ោង ២០និង៣០ នាទីយប់ បាន​បង្ក​ការភ្ងាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងកម្មករនៅម្តុំនោះទាំងយប់។ មូលហេតុ ដែលបណ្តាលឲ្យមានអគ្គីភ័យ ឆេះ​រោងចក្រ ដោយសារតែការផ្ទុះចរន្តអគ្គិសនី នៅក្នុងរោងចក្រ ដែលមាន ទីតាំងនៅ តាមផ្លូវលំ ក្នុងភូមិ​ដំណាក់​ធំ​៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នៅពេលអគ្គីភ័យកំពុងឆាបឆេះ រថយន្តពន្លត់ចំនួន៣គ្រឿង បានទៅជួយពន្លត់ ប៉ុន្តែភាគីខាងរោងចក្រ មិន​អនុញ្ញាត​ឲ្យចូលទៅពន្លត់ភ្លើងទេ លុះពេលចរចាជាមួយគ្នារួច ទើបខាងរោងចក្រ ឲ្យរថយន្តពន្លត់អគ្គីភ័យ ចូល​ទៅពន្លត់ភ្លើង។ ដោយសារតែអគ្គីភ័យនោះឆាបឆេះ មានលក្ខណះតិចតួច ទើបប្រើរថយន្តបាញ់ទឹក អស់តែមួយ​គ្រឿងប៉ុណ្ណោះ។ នៅក្នុងហេតុការណ៍ បណ្តាលឲ្យខូចខាតម៉ាស៊ីនចំនួន ៤គ្រឿង និង​ក្រណាត់​មួយ​ចំនួន ចំណែកឯមនុស្សវិញ មិនមានរងរបួសទេ។

លោក សេង ស៊ាញ ចៅសង្កាត់ស្ទឹងមានជ័យ ដែលមានវត្តមាន នៅកន្លែងកើតហេតុដែរ មិនបានឆ្លើយនឹងសំនួរ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូនោះឡើយ។ លោកគ្រាន់តែនិយាយថា៖ «មិនមានអ្វី ត្រូវឆ្លើយជាមួយ អ្នក​សារព័ត៌មាន​ឡើយ» មុននឹងលោក បានដើរចេញបាត់តែម្ដង។

បើតាមអ្នកមីង ណារី មានអាយុ៤៣ឆ្នាំ ស្នាក់នៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បាន​ឲ្យ​ដឹងថា គាត់មានការភ័យខ្លាច នៅពេលដែលឃើញ​អណ្តាតភ្លើងឆាបឆេះ ហើយភាគីខាងរោងចក្រ មិនឲ្យ​រថយន្ត​ពន្លត់អគ្គីភ័យ​ ចូលពន្លត់ទៀត។ នៅពេលកើតហេតុ គាត់យកតែការបូបមួយ ជាប់ខ្លួនតែប៉ុណ្ណោះ ចំណែករបស់​របរផ្សេងទៀត គាត់ទុកចោលក្នុងបន្ទប់ជួល គាត់គិតឲ្យតែរួចជីវិតទេ។

ចំណែកឯលោក សឿន វិទូ មានអាយុ ២២ ឆ្នាំ ជាកម្មករផ្នែកដេរ នៅក្នុងរោងចក្រកើតហេតុ និងមានកន្លែង​ស្នាក់​នៅ ជាប់រោងចក្រនេះ បាននិយាយថា ដំបូងឡើយ លោកមានការភិតភ័យដែរ តែក្រោយ លោកបានប្រមូល​អីវ៉ាន់​ចេញ ពីបន្ទប់ជួលអស់ ទើបលែងភ័យព្រួយ ពីការឆេះរាលដាល ពីរោងចក្រនោះ។

អគ្គិភ័យឆេះរោងចក្រនេះ ត្រូវបានភាគីរោងចក្រ និងចៅសង្កាត់ព្យាយាមលាក់បាំង ដោយមិនផ្តល់ការសំភាស និងមិនអនុញ្ញាត ឲ្យថតរូបភាព ក្នុងរោងចក្រនោះឡើយ គឺឲ្យតែថតរូបពីខាងក្រៅរោងចក្រ តែប៉ុណ្ណោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...