ចាក់បុរសម្នាក់មួយដែកឆាប នៅមិនទាន់ដឹងមូលហេតុ
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ២៨ សីហា ២០១៥
- កែប្រែចុងក្រោយ: September 03, 2015
- ប្រធានបទ: ចាក់កាប់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា បុរសរងគ្រោះឈ្មោះ ឈាវ ស៊ីដេត អាយុ៤០ឆ្នាំ មានមុខរបរ ជាអ្នកបើកឡាន ដឹកសម្ភារៈជីកដី។ នៅមុនពេលកើតហេតុ គេឃើញនៅយប់ថ្ងៃទី២៧ ខែសីហានោះ បុរសរងគ្រោះ អង្គុយស៊ីផឹក ជាមួយមិត្តភក្កិ នៅក្នុងហាងមួយកន្លែង ជិតបូរីសែនមនោរម្យ។ មួយសន្ទុះក្រោយមក បុរសរងគ្រោះដើរចេញ ពីហាងទៅកន្លែងស្នាក់នៅ ស្រាប់តែដើរបានពាក់កណ្តាល ផ្លូវមានរថយន្តមួយគ្រឿង សេរីឆ្លាម ពណ៍ ស្ករ បើកតាមបុរសរងគ្រោះពីក្រោយ។ បន្តិចក្រោយមក ឡានបង្កបានបើកគៀរបុរសនោះ ឲ្យដួលទៅផ្លូវ មុននឹងមនុស្សមួយក្រុម ដែលដើរចេញពីរថយន្ត បានយកដែករឹង (ដែកឆាប) ចាក់ទៅលើខ្លូនជនរងគ្រោះ បណ្តាលឱ្យរងរបួសជាទម្ងន់ នៅកន្លែងកើតហេតុ។
សាក្សីបានបន្តទៀតថា ដោយភាពឈឺចាប់បន្ទាប់ពីត្រូវរបួស ជនរងគ្រោះ បានស្រែកឱ្យអ្នកនៅជិតខាង ជួយអន្តរាគមន៍ អ្នកទាំងនោះ បានបញ្ជូនជនរងគ្រោះ ទៅមន្ទីពេទ្យក្បែរកន្លែងកើតហេតុ ដើម្បីសង្គ្រោះជីវិត។ ក្រុមអ្នកជួយសង្គ្រោះ បានឲ្យដឹងថា ជនរងគ្រោះត្រូវរបួស ធ្ងន់ត្រង់ពោះ មានឈាមច្រើនចេញមកភ្លាមៗ។ ជនសង្ស័យ ជាអ្នកប្រព្រឹត្តម្នាក់ ក្នុងចំណោមមនុស្សមួយក្រុម ដែលជិះឡានមកតាមចាក់បុរសរងគ្រោះ នៅលើផ្លូវជាតិលេខ៤ ទល់មុខបូរីសែនមនោរម្យនេះ បាននាំគ្នីគ្នាបើកឡាន គេចខ្លូនបាត់ស្រមោល បន្ទាប់ពីធ្វើសកម្មភាពរួច។
មន្ត្រីនគរបាល ដែលចុះអន្តរាគមន៍ ក្នុងករណីគ្រោះថ្នាក់នេះ បានឲ្យដឹងថា គេនៅសង្ស័យនៅឡើយ ពីបញ្ហាចុះមកធ្វើឃាត កណ្តាលផ្លូវទាំងយប់នេះ រហូតដល់ម៉ោង២៣ ថ្ងៃដដែល។ លោកបន្ថែមថា ទោះជាហេតុការណ៍នេះ មិនទទួលបានអត្តសញ្ញាណ ជនបង្ករក៏ដោយ តែមន្រ្តីនគរបាលនៅបន្តស៊ើបអង្កេតបន្ថែម ពីរឿងនេះ នៅពេលជនរងគ្រោះ បានសះស្បើយ៕