ស្ត្រី​ម្នាក់​បង្ហាត់​កាយ​វិការ​«គ​ថ្លង់» ឲ្យ​សត្វ​ឆ្មារ (vdo)

ស្ត្រីជាសាស្ត្រាចារ្យមួយរូប ដែលចូលនិវត្តន៍ និងមានជំងឺថ្លង់ បានចិញ្ចឹមសត្វឆ្មារមួយក្បាល ដែលថ្លង់ដូចគ្នា។ ដើម្បីទាក់ទងគ្នា ស្ត្រីរូបនោះ បានបង្ហាត់សត្វឆ្មារនេះ ឲ្យស្គាល់ពីកាយវិការ របស់មនុស្សគថ្លង់។
បើសូម្បីតែសត្វ ក៏គេអាចបង្ហាត់ ឲ្យចេះកាយវិការគថ្លង់បាន ចុះមនុស្សខ្លះ ក៏ពិបាកនិយាយស្ដាប់គ្នាម្លេះ?
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី ២៩ មីនា ២០១៥
  • កែប្រែចុងក្រោយ: March 30, 2015
  • ប្រធានបទ: ពិកា«ថ្លង់»
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប៊ំប៊ី (Bambi) ជាឈ្មោះរបស់សត្វឆ្មារញី សម្បុរសស្គុសមួយក្បាល ដែលបានឆ្លងកាត់ នូវដំណើរផ្សងព្រេង ដ៏ពិបាកមួយ នៅក្នុងជីវិតរបស់វា៖ នោះគឺគ្មានគ្រួសារណាមួយ យកវាទៅចិញ្ចឹមទេ ដោយសារតែសត្វនេះ ថ្លង់ពីកំណើត។ ដោយ​សារ​តែធម្មជាតិបែបនេះ និងដោយមានក្ដីអាណិតមេត្តាផង ទើបជំរុញឲ្យស្ត្រី អតីតសាស្ត្រាចារ្យមួយរូប អ្នកស្រី គីម ស៊ីលវ៉ា (Kim Silva) ដែលរស់នៅក្នុងរដ្ឋ ខូណិទិកខាត់ (Connecticut សហរដ្ឋអាមេរិក) បានយកសត្វឆ្មារនេះ មក​ចិញ្ចឹម។

អ្នកស្រីសាស្ត្រាចារ្យ ដែលធ្លាប់បង្ហាត់ ខាងកាយវិការ របស់មនុស្សគថ្លង់ម្នាក់នេះ ក៏ជាអ្នកស្ដាប់អ្វីមិនឮដូចគ្នា។ ប៉ុន្តែ​អ្នកស្រី ជាមនុស្សចូលចិត្តសត្វឆ្មារ។ នៅក្នុងផ្ទះ អ្នកស្រីមានសត្វឆ្មារនេះ ចំនួនពីរក្បាលរួចហើយ។ចំពោះ ប៊ំប៊ី អ្នកស្រី​បាននិយាយថា អ្នកស្រីអាចបង្ហាត់កាយវិការមនុស្ស គថ្លង់ ឲ្យទៅឆ្មារទាំងនោះបាន។ អ្នកស្រីបានថ្លែងឡើងថា៖ «នៅ​ពេលខ្ញុំនឹកកូនចៅ ខ្ញុំបានយកការនឹកនោះ មកប្រលែងលេង ជាមួយឆ្មារ ហើយក៏បានបង្ហាត់បង្ហាញ ដោយដឹង​ពី​កាយ​វិការ គថ្លង់ នេះដែរ»។

ប៉ុន្តែការប្ដេជ្ញាចិត្តរបស់អ្នកស្រី ស៊ីលវ៉ា មិនជាស្រួលប៉ុន្មានឡើយ៖ ព្រោះបើសិនជាគេ អាចបង្រៀនកាយវិការនេះ ទៅ​សត្វឆ្កែ ដែលមានខួក្បាល រីកចំរើនជាងនោះបាន តែបើនិយាយពីសត្វឆ្មារ ដែលអាចយល់ពីកាយវិការនេះវិញ គឺពិត​ជាកម្រណាស់។ អ្នកស្រីនិយាយថា៖ «អ្នកខ្លះថែមទាំងគិតថា ជារឿងដែលមិនអាចទៅរួចនោះទៀតផង»។ អ្នកស្រី​បាន​រំលឹក ពីបទពិសោធន៍ ដែលអ្នកស្រីធ្លាប់បង្រៀន កូនស្រីរបស់អ្នកស្រី ឲ្យចេះពីកាយវិការនេះ តាំងពីនៅតូចៗ ព្រោះ​ដោយ​សារអ្នកស្រីមានវិធី ដើម្បីអាចឲ្យកូនសិស្ស ឆាប់ចាប់បាន។

ដោយសារតែហេតុនេះ ទើបប៊ំប៊ី និងឆ្មារពីរក្បាលទៀត បានចេះដឹងនៅក្នុងតែរយៈពេលប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ ពី​កាយ​វិការ គថ្លង់ ជាកាយវិការប្រចាំថ្ងៃ ដូចទៅ មក ទៅ ឈប់ អង្គុយ នៅឲ្យស្ងៀម ចាប់ដៃមួយ ដេកទៅ លេងអានេះ ឬ រាំ ជាដើម។

សូមទស្សនាវីដេអូ (ខាងលើ) ហើយអាចកោត សរសើរសត្វឆ្មារទាំងនេះ តាមការយល់ឃើញរបស់លោកអ្នក៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...