អភិបាលខេត្តសៀមរាប បដិសេធមិនបាននិយាយ ថាការពុលនេះ មកពីត្រសក់ទេ
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញថ្ងៃទី៣០ មីនា ២០១៥
- កែប្រែចុងក្រោយ: March 30, 2015
- ប្រធានបទ: សុខភាព
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អភិបាលខេត្តសៀមរាប បានបដិសេធថា លោកមិនបានលើកឡើង ពីបញ្ហាពុលរបស់ពលរដ្ឋ មកពីបញ្ហាផ្លែត្រសក់ឡើយ។ នេះជាការអះអាង របស់លោកអភិបាល ឃឹម ប៊ុន សុង តាមទូរទស្សន៍ក្នុងស្រុកមួយ កាលពីថ្ងៃទី២៩ ខែមីនា ម្សិលម៉ិញនេះ។ ដើម្បីជៀសវាង នូវការភាន់ច្រលំ របស់អ្នកសារព័ត៌មានមួយចំនួន លោកបានបញ្ជាក់តាមទូរទស្សន៍នោះថា៖ «ដោយយោងការសាកសួរ នឹងការរៀបរាប់ប្រាប់ឲ្យដឹង ពីសំណាក់បងប្អូន ដែលរងគ្រោះជាច្រើននាក់ បានប្រាប់ស្រដៀងៗគ្នាថា ពួកគេបានផ្ដោតការសង្ស័យ ទៅលើជ្រក់ត្រសក់ដែល ពួកគាត់បាននាំគ្នា បរិភោគជាមួយនំប៉័ងនោះ។»
ជាមួយគ្នានេះ លោកបានស្នើ ដល់អ្នកសារព័ត៌មាន មេត្តាកុំយល់ច្រឡំ និងបញ្ឃប់នូវការលើកឡើងថា ការពុលនេះ មកពីផ្លែត្រសក់នោះទៀតអី ដ៍រាបណាមិនទាន់ចេញលទ្ធផល ពីការពិសោធន៍ជាផ្លូវការនោះ។
សាធារណៈមតិ បានយល់ច្រឡំថា «លោកអភិបាលខេត្ត ជាអ្នកអះអាងថា ពុលមកពីត្រសក់នោះ»! នេះបើតាមការអះអាងរបស់លោក ឡី វាសនា អ្នកផ្តល់ព័ត៌មាន នៃទូរទស្សន៍បាយ័ន។
ក្នុងព័ត៌មានដដែលនោះ លោក ឃឹម ប៊ុនសុង បានបញ្ជាក់ថា សមត្ថកិច្ចចំរុះ ដែលមានព្រះរាជអាជ្ញាចូលរួមផង នៅព្រឹកម្សិលម៉ិញនេះ បានទៅស្វែងពីមូលហេតុពិត នៃការពុល ដោយយកនំប៉័ង និងត្ថុធាតុផ្សំ ទៅធ្វើការពិសោធន៍ នៅប្រទេសថៃ (ឡាបូរី)។ ឯលទ្ធផលយ៉ាងណាៗនោះ នឹងដឹងក្រោយការពិសោធន៍។
ដោយឡែក អ្នកស្រី កែ សុវណ្ណារត្ន ប្រធានគណៈកម្មការទី៨នៃរដ្ឋសភា ដែលមានវត្តមានផ្ទាល់នៅទីនោះ ក៏មិនទាន់បង្ហាញ នូវព័ត៌មានជាក់លាក់ ជុំវិញការពុលនេះ នៅឡើយដែរ។ យ៉ាងណា អ្នកស្រីបានដាក់ការសន្និដ្ឋាន ជាជំហានដំបូងថា ប្រជាពលរដ្ឋទាំងអស់ ពិតជាត្រូវបានពុល ព្រោះតែទទួលទាននំប៉័ងសាច់នោះ ប្រាកដ។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៧ ខែមីនា កន្លងមកនេះ ប្រជាពលរដ្ឋប្រមាណ៥៤២នាក់ ក្នុងឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប មានចម្ងាយជាង១០០គីឡូម៉ែត្រ ភាគខាងកើត ក្រុងសៀមរាប បានកើតមានអាការៈពុលអាហារ។ អាហារដែលបានបំពុល និងធ្វើឲ្យប្រជាពលរដ្ឋ ក្អួត ចង្អោរ នោះ ត្រូវបានដឹងថា ក្រោយពីពួកគេទទួលទាននំបុ័ងសាច់ ដែលចែកជូនដោយ អង្គការទស្សនៈពិភពលោក (World Vision) ក្នុងកម្មវិធី ទិវាប្រឆាំងពលកម្មកុមារ។ យ៉ាងហោចណាស់ យុវវ័យចំនួន ១៧៨នាក់ ក្នុងចំណោម ៥៤២នាក់ ជាស្រ្តី និងកុមារ បានពុលចំណិអាហានេះ។
ពួកគេត្រូវបានបញ្ជូន ទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យឃុំពង្រលើ និងនៅមន្ទីរពេទ្យខេត្តសៀមរាប កាលពីថ្ងៃទី២៨ ខែមីនា។ តាំងពីថ្ងៃទី២៧ ខែមីនា ដល់ទី៣០ ខែមីនា មន្ត្រីជំនាញ នៅមិនទាន់បង្ហាញការជៀជាក់ និងការរកឃើញពិតប្រាកដ នៃដើមហេតុដែលនាំឲ្យ មនុស្សរាប់រយនាក់បានពុល ក្រោយពីបានទទួលទាននំប៉័ងសាច់នោះ នៅឡើយ៕