បង្ហោះម៉ាស៊ីនថតទៅថតសម្បុកពស់វែក តែត្រូវខាំទម្លាក់...
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៦ តុលា ២០១៥
- កែប្រែចុងក្រោយ: October 17, 2015
- ប្រធានបទ: ពីនេះពីនោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បើជារូបលោកអ្នកវិញ តើលោកអ្នកត្រូវធ្វើដូចម្ដេច ដើម្បីចូលទៅស្វែងរកឧបករណ៍របស់ខ្លួន ដែលធ្លាក់ចូលទៅក្នុង សម្បុកពស់វែកដ៏សាហាវទាំងនេះ? បើអ្នកគ្មានដំណោះស្រាយទេ សូមកុំបញ្ជូនឧបករណ៍នោះ ទៅជិតសត្វតិរច្ឆានទាំងនោះពេក។
ប៉ុន្តែនេះ មិនដូច្នេះទេ។ បន្ទាប់ពីបានហោះ ពីលើទីកន្លែងនោះ ជាច្រើនដងរួចមក លោក ម៉ៃឃើល ឌឺឡាណី (Michael Delaney) ម្ចាស់ម៉ាស៊ីនថតពីអាកាសមួយនេះ បានព្យាយាមបញ្ជាម៉ាស៊ីនថតរបស់ខ្លួន ឲ្យហោះទៅជិត... សម្បុកពស់វែក (ប្រភេទពស់វែក កន្ទុយកណ្ដឹង បើមើលក្នុងរូបភាព)។ ទោះពួកវាជាសត្វតិរច្ឆានក៏ដោយ តែនៅមានអ្វីទៅនៅជិតវា ពួកវាចាំបាច់ត្រូវធ្វើការការពារខ្លួន ជាចាំបាច់។ ហេតុដូច្នេះហើយ ទើបមានពស់ជាច្រើនក្បាល បានសាកល្បង ងាកមកវាយប្រហារលើ ម៉ាស៊ីនថតពីអាកាសនេះវិញ។
ជាលទ្ធផល ម៉ាស៊ីនថតត្រូវបានខាំទម្លាក់ ហើយគេត្រូវរងចាំប្រមាណជា ១នាទី៣០វិនាទីក្រោយមក ទើបឃើញលោក ម៉ៃឃើល ឌឺឡាណី ដើរចូលទៅយកឧបករណ៍របស់ខ្លួនមកវិញ ដោយប្រើដងដោយដ៏វែងមួយ ទៅឆ្កឹះយក។ វីដេអូដែលបានថត ពីសកម្មភាពទាំងនេះ ត្រូវបានដាក់បង្ហោះ នៅលើយូធូប កាលពីថ្ងៃទី១០ ខែតុលា ហើយរហូតមកដល់ពេលនេះ មានមនុស្សចូលទៅទស្សនា ប្រមាណជិត៥លានដងហើយ៕