ចង់​ផ្ញើរ​រូប​ថត​ខ្លួន​«ស្រាត»​ទៅ​សង្សា តែ​អ្នកគ្រូ​ច្រឡំ​ផ្ញើរ​ទៅ​កូន​សិស្ស!

អ្នកគ្រូវ័យក្មេងមួយរូប មានបំណងចង់ផ្ញើររូបថត ខ្លួនដែលគ្មានសម្លៀកបំពាក់ ដើម្បីបង្ហាញពីសេចក្ដីស្រឡាញ់របស់ខ្លួន ទៅឲ្យសង្សានាង។ តែចៃដន្យអី អ្នកគ្រូក្រមុំយើង បានច្រឡំអាស័យដ្ឋានអេឡិចត្រូនិក ដែលត្រូវផ្ញើរទៅ ហើយ​បែរ​ជា​ទៅ​ចូល​ក្នុង​ក្រុម​បណ្ដាញ​សង្គម​មួយ របស់កូនសិស្សនាងទៅវិញ។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ( [email protected]) - ប៉ារីស ថ្ងៃទី០៣ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 04, 2015
  • ប្រធានបទ: ប្រហែស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការ​ច្រឡំ​តែ​មួយ​ពព្រិច​ភ្នែក អាច​ធ្វើ​ឲ្យ​ផ្ទុះ​រឿង​អាស្រូវ​ពាស​ពេញ​សាលា ហើយ​ធ្លាយ​មក​ដល់​អ្នក​សារព័ត៌មាន​ទៀត។ អ្នក​គ្រូ​ក្រមុំ​មួយ​រូប នៅ​ក្នុង​សាលា វីជេវ៉ាណូ (Vigevano នៅ​ក្នុង​តំបន់​ភាគ​ខាង​ជើង នៃ​ប្រទេស​អ៊ីតាលី) បាន​បង្ក​ឲ្យ​មាន​រឿង​អាស្រូវ​នេះ​ឡើង បន្ទាប់​ពី​នាង​បាន​ច្រឡំ​ផ្ញើរ​សារ​ខ្លី​តាម​ទូរស័ព្ទ ក្នុង​អំឡុង​ពេល​បុណ្យ​បញ្ចប់​ឆ្នាំ​កាល​ពី​ពេល​ថ្មីៗ​នេះ។ នេះ​ជា​សេចក្ដី​រាយ​ការណ៍​ដ៏​ពិសេស របស់​កាសែត​អ៊ីតាលី​មួយ​ឈ្មោះ La Provincia Pavese កាល​ពី​ពេល​ថ្មីៗ​កន្លង​មក។

តាមពិតទៅ គ្រូបង្រៀនវ័យក្មេង ដែលសារព័ត៌មានមិនបញ្ចេញឈ្មោះម្នាក់នេះ ចង់ផ្ញើររូបថតខ្លួន​ដែល​មិន​មាន​ខោអាវ ទៅកាន់សង្សារស់នៅជាមួយគ្នា ដែលនៅខណៈនោះ នាងបានទៅធ្វើបុណ្យសប្បាយនេះ នៅកន្លែង​វិស្សមកាលមួយផ្សេង ដែលគ្មានសង្សានាងនៅក្បែរ។ ចៃដន្យ ការចុចបញ្ជូនសារនោះ បានធ្វើឡើង​ជាមួយ​នឹងការភ័ន្ដច្រឡំដ៏ធំមួយ។ នោះគឺនាងបានចុចយកអាស័យដ្ឋានរបស់ក្រុម WhatsApp មួយ ដែលបង្កើត​ឡើង​ដោយ កូនសិស្សរបស់នាងមួយក្រុម ដើម្បីបញ្ជូនរូបនោះទៅវិញ។

តើនរណាមួយមិនភ្ញាក់ផ្អើល ដែលឃើញរូបថតមិនមានស្លៀកពាក់ នៃអ្នកគ្រូរបស់ខ្លួន នៅក្នុងទូរស័ព្ទ​ខ្លួន​នោះ? ហើយរឿងនេះ មិនចាំបាច់ខ្វល់ថា នឹងមានរឿងអ្វីបន្ទាប់មកនោះទេ ព្រោះយុវជនយុវនារី ដែលកូន​សិស្ស​របស់​នាងទាំងនោះ បានយករូបថតពិសេស មកចែកបន្តគ្នាពាសពេញសាលា និងខ្លះទៀតបានបោះ​ពុម្ភ​​ចេញ​មក​លើ​ក្រដាស រួបយកមកបិតនៅលើជញ្ជាំងសាលានោះទៀតផង។

នាងបានដឹងរឿងនេះ នៅពេលដែលនាងត្រឡប់ ពីវិស្សមកាលរដូវរងារវិញ ហើយត្រូវបង្ខំចិត្តធ្វើការសុំទោស ករណីភ័ន្ដច្រឡំ នៅចំពោះមុខកូនសិស្សរបស់ខ្លួន ទាំងក្ដីអៀនខ្មាស។ ប៉ុន្តែយ៉ាងណាក៏ដោយ រឿងនេះនៅ​មិនទាន់បានបញ្ចប់ទេ មកទល់នឹងថ្ងៃនេះ ដោយសារការស៊ើបអង្កេតមួយ ត្រូវបានធ្វើឡើងដោយគណៈ​គ្រប់​គ្រង​សាលា ដើម្បីស្វែងរកពីមូលហេតុពិត និងអ្នកដែលចែកចាយរូបភាពនេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...