បារាំង៖ អ្នក​ប្រឆាំង​នឹង​«អាពាហ៍​​​ពិពាហ៍​»​​នៃ​អ្នក​​មាន​​ភេទ​​ដូច​​គ្នា ប្ដេជ្ញា​មិន​រាថយ

មនុស្សជាច្រើនពាន់នាក់បានមកជួបជុំគ្នានៅថ្ងៃអាទិត្យនេះ នៅលើទីលានដង់ហ្វែរ រូឆេរ៉ូ (Denfert-Rochereau) កណ្ដាល​ទីក្រុង​ប៉ារីស ដើម្បីសម្ដែងការប្រឆាំង ជាបន្តបន្ទាប់របស់ពួកគេ ទល់នឹងអត្ថបទច្បាប់ ដែលនឹងអនុញ្ញាតអោយ បណ្ដាអ្នក​ស្រឡាញ់ភេទដូចគ្នា អាចរៀបការនឹងគ្នាបាន នៅចំពោះមុខច្បាប់។ ក្រុមបាតុករ ដែលបានធ្វើបាតុកម្ម ជាច្រើនលើករួច​មកហើយនេះ សង្ឃឹមថាលោកហ្វ្រង់ស៊័រ ហូឡង់ (François Hollande) ប្រធានាធិបតីបារាំង នឹងដកអត្ថបទច្បាប់នេះ ចេញ​វិញនៅមុនតែពីរថ្ងៃប៉ុណ្ណោះ ដែលរដ្ឋសភាបារាំង ត្រូវបោះឆ្នោតសម្រេច។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: April 22, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ជួបគ្នានៅថ្ងៃអង្គារ» នេះជាពាក្យលាគ្នា មានន័យស្មើរនឹងការត្រៀម ត្រឡប់មកជួបជុំគ្នាធ្វើបាតុកម្មបន្តទៀត នៅថ្ងៃអង្គារ​ក្រោយ  របស់​ក្រុមអ្នកប្រឆាំងអត្ថបទច្បាប់អាពាហ៍ពិពាហ៍មួយ សម្រាប់ពួកអ្នកស្រឡាញ់ភេទដូចគ្នា។


ក្រុមបាតុករប្រឆាំងនឹងអត្ថបទច្បាប់ នៅទីលានអាំងវ៉ាលីដ ថ្ងៃទី២១ខែមេសានេះ។

មនុស្សជាច្រើនពាន់នាក់បានមកជួបជុំគ្នានៅថ្ងៃអាទិត្យនេះ នៅលើទីលានដង់ហ្វែរ រូឆេរ៉ូ (Denfert-Rochereau) កណ្ដាល​ទីក្រុង​ប៉ារីស ដើម្បីសម្ដែងការប្រឆាំង ជាបន្តបន្ទាប់របស់ពួកគេ ទល់នឹងអត្ថបទច្បាប់ ដែលនឹងអនុញ្ញាតអោយ បណ្ដាអ្នក​ស្រឡាញ់ភេទដូចគ្នា អាចរៀបការនឹងគ្នាបាន នៅចំពោះមុខច្បាប់។ ក្រុមបាតុករ ដែលបានធ្វើបាតុកម្ម ជាច្រើនលើករួច​មកហើយនេះ សង្ឃឹមថាលោកហ្វ្រង់ស៊័រ ហូឡង់ (François Hollande) ប្រធានាធិបតីបារាំង នឹងដកអត្ថបទច្បាប់នេះ ចេញ​វិញនៅមុនតែពីរថ្ងៃប៉ុណ្ណោះ ដែលរដ្ឋសភាបារាំង ត្រូវបោះឆ្នោតសម្រេច។

ជាថ្មីម្ដងទៀត ចំនួននៃអ្នកចូលរួម នៅតែមានចំនួនច្រើនដដែល៖ ៤៥ពាន់នាក់ បើតាមសមត្ថកិច្ច និង២៧០ពាន់នាក់ បើ​តាមអ្នករៀបចំបាតុកម្ម ហើយក៏ជាចំនួន ដែលបានត្រៀមបំរុងទុកដោយអ្នករៀបចំបាតុកម្មនេះដែរ ព្រោះគេមិនបានគិតថា នឹងដឹកជញ្ជូនអ្នកស្ម័គ្រចិត្តផ្សេងទៀត ពីតាមបណ្ដាខេត្តឲ្យមកចូលរួមជាមួយនោះទេ។ លោកស្រី ហ្វ្រីស៊ីត បាចូ (Frigide Barjot) អ្នកនាំពាក្យរបស់សមាគមដែលរៀបចំបាតុកម្ម បាននិយាយថា អ្នកស្ម័គ្រចិត្តផ្សេងទៀត នឹងត្រៀមខ្លួន ធ្វើបាតុកម្ម​ដែលមានលក្ខណៈជាតិ នៅថ្ងៃទី២៦ខែឧសភាខាងមុខ។

ក្រុមអ្នកស្អប់អ្នកស្រឡាញ់ភេទដូចគ្នា

នៅថ្ងៃអាទិត្យនេះ នៅមុនការដើរជាក្បួនឆ្ពោះទៅកាន់ទីលានអាំងវ៉ាលីដ (Invalides) អ្នកនាំពាក្យរូបនេះ បានអះអាងថា ក្រុមអ្នកនិយមតឹង (ឬពួកអ្នកមិនចូលចិត្ត អ្នកស្រឡាញ់ភេទដូចគ្នា) នឹងមិនអនុញ្ញាតអោយចូលក្នុងក្បួនបាតុកម្មនេះទេ។ ក្បួនបាតុកម្ម ដែលស្ថិតនៅក្រោមការឃ្លាំមើលយ៉ាងម៉ត់ចត់ ពីសំណាក់អាជ្ញាធរ និងក្រុមសន្តិសុខអាជីបរបស់អ្នករៀបចំ។

នៅចម្ងាយប្រមាណជាពីរគីឡូម៉ែត្រពីក្រុមអ្នកប្រឆាំង បាតុកម្មមួយទៀតដែលគាំទ្រអត្ថបទច្បាប់នេះ បានប្រមូលគ្នីគ្នា នៅ​លើទីលានបាស្ទីយ៍ (Bastille) ប្រមាណជា ៣ ៥០០នាក់ តាមតួលេខរបស់អាជ្ញាធរ និង១៥ពាន់នាក់ តាមតួលេខ​របស់អ្នក​រៀបចំ។ អ្នកចូលរួមក្នុងបាតុកម្មគាំទ្រនេះ បានលើកមកនិយាយ នូវភាពស្មើគ្នានៅចំពោះមុខច្បាប់ សម្រាប់មនុស្សគ្រប់រូប ហើយបានបរិហារ ប្រឆាំងនឹងលិទ្ធិនៃអ្នកមិនចូលចិត្តអ្នកស្រឡាញ់ភេទដូចគ្នា ហាមឃាត់យ៉ាងតឹងរ៉ឹងដោយច្បាប់បារាំង។ នៅក្នុង​បាតុកម្មនេះ គេសង្កេតឃើញ អ្នក​នយោបាយឆ្វេងនិយមជាច្រើននាក់ បានមកចូលរួមជាមួយដែរ។

រហូតមកដល់យប់ថ្ងៃដដែលនេះ ទីភ្នាក់ងារសារព័ត៌មានបារាំង អាអេហ្វប៉េ បានរាយការណ៍ថា នគរបាលបានធ្វើការ​ឃាត់​ខ្លួនមនុស្ស យ៉ាងហោចណាស់ចំនួន១៥នាក់ ពីក្នុងចំណោមអ្នកប្រឆាំង ដែលមានមួយចំនួនស្ថិតនៅលើ ទីលានអាំងវ៉ាលីដ​​នៅឡើយ។

សូមបញ្ជាក់ថា ប្រទេសបារាំង នៅតែជាប្រទេសមួយ ដែលសាធារណមតិ នៅមិនទាល់យល់ស្របគ្នាទាំងស្រុងនៅឡើយ ស្ដីពីកំណែទម្រង់ ឈានទៅអនុម័ត្រច្បាប់អាពាហ៍ពិពាហ៍ សម្រាប់អ្នកដែលស្រឡាញ់ភេទដូចគ្នា ខណៈប្រទេស​ចំនួន​១៣​ក្នុងពិភពលោក បានសម្រេចរួចហើយ នូវច្បាប់នេះ។ ប្រទេសនូវែលហ្សេឡង់ ជាប្រទេសក្រោយគេ ដែលបានអនុម័ត្រ​ច្បាប់នេះ កាលពីថ្ងៃទី១៦ខែមេសាកន្លងមក៕

------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...