កម្ពុជា៖ បញ្ហា​រំលោភ​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា (LGBT) នៅ​តែ​ជា​បញ្ហា​ធ្ងន់​ធ្ងរ

ការរើសអើងទៅលើក្រុមស្រឡាញ់ភេទដូចគ្នា ស្លៀកពាក់ខុសភេទ និងការស្វែងរកសេវាកម្មរួមភេទ ជាមួយភេទ​ដូច​គ្នា ពីសំណាក់ក្រុមគ្រួសារ និងសង្គម នៅតែកើតមានខ្លាំងក្លានៅឡើយ នៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃ។ នេះជាការ​ត្អូញត្អែរដ៏ក្រៀមក្រំ របស់ក្រុមអ្នកស្រឡាញភេទដូចគ្នា និងក្រុមសកម្មជន ដែលធ្វើការទាក់ទងនឹងផ្នែកនេះ នៅក្នុង​កិច្ចប្រជុំថ្នាក់ជាតិមួយ។
Loading...
  • ដោយ: ក. សេងហុង
  • កែប្រែចុងក្រោយ: January 22, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការរើសអើងទៅលើក្រុមស្រឡាញ់ភេទដូចគ្នា ស្លៀកពាក់ខុសភេទ និងការស្វែងរកសេវាកម្មរួមភេទ ជាមួយភេទ​ដូច​គ្នា ពីសំណាក់ក្រុមគ្រួសារ និងសង្គម នៅតែកើតមានខ្លាំងក្លានៅឡើយ នៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃ។ នេះជាការ​ត្អូញ​ត្អែរ​ដ៏ក្រៀមក្រំ របស់ក្រុមអ្នកស្រឡាញភេទដូចគ្នា និងក្រុមសកម្មជន ដែលធ្វើការទាក់ទងនឹងផ្នែកនេះ នៅក្នុង​កិច្ច​ប្រជុំ​ថ្នាក់ជាតិមួយ។


កិច្ចប្រជុំថ្នាក់ជាតិ នៃក្រុមអ្នកស្រឡាញ់ភេទដូចគ្នាថ្ងៃទី២១ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ Senghong)

ស្រឡាញភេទដូចគ្នា - មូលហេតុ នៃបញ្ហាទាំងនេះត្រូវបានលើកឡើង ដោយក្រុមអ្នកស្រឡាញ់ភេទដូចគ្នា​ប្រហែល៨០នាក់ ដែលភាគ ច្រើនជាតំណាងមកពីខេត្តផ្សេងៗ ក្នុងវេទិកានៃកិច្ចពិភាក្សាថ្នាក់ជាតិ ស្តីពីសមាគម​មនុស្សស្រី ស្រឡាញ់មនុស្សស្រីដូចគ្នា មនុស្សប្រុសស្រឡាញ់មនុស្សប្រុសដូចគ្នា ស្រឡាញ់ភេទទាំងពីរ និង​ប្តូរភេទ(LGBT)។ កិច្ចពិភាក្សានេះ ត្រូវបានផ្ដួចផ្ដើមឡើងដោយអង្គការសហប្រជាជាតិ សហការជាមួយ យូអេស​អេអាយឌី និង យូអ៊ិនឌីភី នៅសណ្ឋាគារ អ៊ីមភារៀល ហ្គាដិនវីឡា រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែ មករា ឆ្នាំ២០១៤នេះ។

ក្នុងកិច្ចពិភាក្សានេះ លោក ស្រ៊ុន ស្រ៊ន ទីប្រឹក្សាគម្រោង អ្នកស្រឡាញ់ភេទដូចគ្នាបាននិយាយថា ការរើសអើង​ប្រឆាំងនឹងជន ដែលស្រឡាញ់ភេទដូចគ្នា មិនត្រឹមតែប៉ះពាល់ដល់សិទ្ធិជនទាំងនោះទេ ប៉ុន្តែក៏អាចបណ្តាល​ឲ្យប្រទេស បាត់បង់ធនធានមនុស្សមួយចំនួនដែរ ព្រោះពួកគេនឹងចាកចេញពី ប្រទេសកម្ពុជាទៅរស់នៅ​ប្រទេស​ផ្សេងៗទៀត។ ម៉្យាងវិញទៀត នាពេលបច្ចុប្បនេះ គ្មានអង្គការសង្គម ស៊ីវិលណាមួយ ឬស្ថានប័នរដ្ឋណាមួយ បាន​ធ្វើការងារលើវិស័យច្បាប់ សម្រាប់ជួយការពារដល់ពួកគេឡើយ ដែលជាហេតុធ្វើឲ្យពួកគេ នៅតែទទួលការបំពាន ដូចជាពីក្រុមអាជ្ញាធរជាដើម។

ការបោះជំហាន ក្នុងការធ្វើសេចក្តីព្រាងរបាយការណ៏ស្តី ពីជនស្រឡាញ់ភេទដូចគ្នានេះ នឹងផ្ញើរជូនទៅ ស្ថានប័ន​ពាក់ព័ន្ធទាំងអស់ ដើម្បីពិនិត្យនិងពិចារណាលើរឿងនេះឡើងវិញ។ យ៉ាងណាមិញ លោកស្រ៊ុន ស្រ៊ន ក៏មាន​សេចក្តី​សោមនស្ស​ចំពោះក្រសួងកិច្ចការនារី ដែលបានបញ្ចូលកម្មវិធីស្ត្រីស្រឡាញ់ស្រ្តី ទៅក្នុងកម្មវិធីរបស់ខ្លួន និងបាន​ចូលរួមក្នុង​កិច្ចពិភាក្សានៅថ្ងៃនេះដែរ។ ជោគជ័យនេះ នឹងជាលទ្ធផលល្អសម្រាប់ការបោះជំហាន ទៅកាន់ការ​ធ្វើ​ទំនាក់ទំនងជាមួយស្ថានប័នរដ្ឋផ្សេងៗទៀត ដើម្បីស្នើសុំឲ្យសហការលើវិស័យនេះផងដែរ។

នៅក្នុងព្រះរាជាណាចក្រកម្ពុជា សិទ្ធិស្មើភាពនៃពលរដ្ឋគ្រប់រូប ត្រូវបានការពារដោយមាត្រា៣១ នៃច្បាប់រដ្ឋធម្មនុញ្ញ​ដែលចែងថា៖ «ព្រះរាជាណាចក្រកម្ពុជា ទទួលស្គាល់ និង គោរពសិទ្ធិមនុស្សដូចមានចែងក្នុងធម្មនុញ្ញ​នៃអង្គការ​សហប្រជាជាតិ សេចក្តី ប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយ​ទាក់​ទង​នឹងសិទ្ធិ មនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ»។

ដោយឡែក នៅក្នុងសេចក្ដីថ្លែងការណ៍មួយ របស់អង្គការសហប្រជាជាតិ ចុះថ្ងៃទី១០ ខែធ្នូ ឆ្នំា២០១២ លោកបា គីមូន (Ban Ki-Moon) អគ្គលេខាធិការរបស់អង្គការអន្តរជាតិនេះ ក៏បានថ្លែងសង្កត់ធ្ងន់ដែរ ពីការរើសអើង​ផ្នែក​លើ​ហេតុផល នៃទំនាក់ទំនងភេទនិង យ៉េនឌ័រនេះ។ លោកបានអះអាងថា ទោះមិនទទួលស្គាល់ជាលក្ខណៈបុគ្គល ឬ​សូម្បី​តែ​ជា​លក្ខណៈសង្គមក្តី ក៏មិនអាចយកមកធ្វើជាហេតុផលសម្រាប់ការឃាត់ខ្លួន ការឃុំខ្លួន ការដាក់ពន្ធនាគារ ការយាយី ឬការធ្វើទារុណកម្មទៅលើបុគ្គលណាមួយឡើយ៕

--------------------------------------
ដោយ ក. សេងហុង (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃ២១ ខែមករា ឆ្នាំ ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...