សកម្មជន​សិទ្ធិ​មនុស្ស​បន្ត​ការ​ដាក់​ញត្តិ​​ទៀត ទោះធ្លាប់ត្រូវបាន​ឃាត់​ខ្លួន

«កន្លងមកខាងសង្គមស៊ីវិល បានដាក់ញត្តិរបស់ខ្លួនបានប្រាំស្ថានទូតរួចហើយ ក្នុងនោះមានស្ថានទូតអាមេរិក ស្ថានទូតបារាំង ស្ថានទូតអង់គ្លេស ស្ថានទូតជប៉ុន និងសហគមន៏អ៊ឺរ៉ុប និងបន្តសកម្មភាពនេះទៀតទៅស្ថានទូតអាឡឺម៉ង់ ស្ថានទូតកូរ៉េខាងត្បួង។ល។ សកម្មភាពនេះ នឹងបន្តទៅរហូតដល់ថ្ងៃទី២៧ ឬ២៨ ខែមករាខាងមុខនេះ» នេះបើតាមសម្តីមន្ត្រីជំនាញ របស់អង្គការសង្គមស៊ីវិលមួយរូប។
Loading...
  • ដោយ: ក. សេងហុង
  • កែប្រែចុងក្រោយ: January 22, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«កន្លងមកខាងសង្គមស៊ីវិល បានដាក់ញត្តិរបស់ខ្លួនបានប្រាំស្ថានទូតរួចហើយ ក្នុងនោះមានស្ថានទូតអាមេរិក ស្ថានទូតបារាំង ស្ថានទូតអង់គ្លេស ស្ថានទូតជប៉ុន និងសហគមន៏អ៊ឺរ៉ុប និងបន្តសកម្មភាពនេះទៀត​ទៅស្ថានទូត​អាឡឺម៉ង់ ស្ថានទូតកូរ៉េខាងត្បួង។ល។ សកម្មភាពនេះ នឹងបន្តទៅរហូតដល់ថ្ងៃទី២៧ ឬ២៨ ខែមករាខាងមុខនេះ» នេះបើតាមសម្តីមន្ត្រីជំនាញមួយរូប របស់អង្គការសង្គមស៊ីវិល។


សកម្មភាពទាត់ធាក់លើរូបលោក វន់ ពៅ សកម្មជនការពារសិទ្ធិកម្មករមួយរូប នៅតំបន់សេដ្ឋកិច្ចភ្នំពេញ ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៤។ (រូបថត ហ្វេសប៊ុក Heng Chivoan)

សិទ្ធិមនុស្ស - នៅក្នុងការថ្លែងឲ្យដឹង តាមរយៈទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ នៅថ្ងៃទី២២ ខែមករានេះ លោក ណៃ វ៉ង់ដា អនុប្រធានផ្នែកសិទ្ធិមនុស្ស និងមេធាវីតំបន់នៃអង្កការអាដហុក បានពន្យល់ថា កាលពីម្យិលមិញ ខាងសង្គម​ស៊ីវិលបានដាក់សំណើរ​ទៅសហគមន៏អ៊ឺរ៉ុប សុំឲ្យខាងស្ថាប័នមួយនេះ ធ្វើជាអ្នកសម្របសម្រួលរវាងភាគីសង្គមស៊ីវិល និងភាគីរដ្ឋាភិបាលគឺក្រសួងមហាផ្ទៃ ដើម្បីជំរុញឲ្យមានការដោះលែង ដល់ជនជាប់ចោទទាំង២៣រូប ដែលនៅតែបន្ត​ការឃុំខ្លួនដោយរំលោភសិទ្ធិរបស់ពួកគេ។ ករណីនៅតែគ្មានដំណោះស្រាយដដែលនោះ ខាងសង្គមស៊ីវិលនឹង​នៅតែ​បន្តដាក់ញត្តិនេះទៅអង្គការអន្តរជាតិសំខាន់ៗផ្សេងទៀត ដើម្បីបង្ខំដល់រដ្ឋាភិបាល គិតគូឡើងវិញចំពោះ​ការបន្ត​ការ​ឃុំខ្លួននេះ។

លោកបានបន្ថែមទៀតថា នាពេលនេះសកម្មជនសិទ្ធិមនុស្សទាំង២៣រូប កំពុងតែមានបញ្ហាផ្នែកសុខភាព និងគ្មានការ​ព្យាបាល ជាពិសេសលោក វង់ពៅ ដែលមានជំងឺប្រចាំកាយផង និងរបួសដោយសារការ​«វាយដំច្រំធាក់»​ពីក្រុម​អាជ្ញាធរផង។ អ្នកស្រី ប្រាក់សុវណ្ណារី ភរិយាលោក វន់ ពៅ ដែលជាជនជាប់ឃុំុំមួយរូបដែរនោះ បានថ្លែងបញ្ជាក់​កន្លង​មកថា បើគ្មានការព្យាបាលណាមួយកើតឡើងទេ ជំងឺស្វាមីអ្នកស្រីអាចនឹងកាន់តែធ្ងន់ធ្ងរ ដែលអាចបណ្តាល​ឲ្យ​គាត់​ស្លាប់បាន។

សូមបញ្ជាក់ថា កន្លងមកសង្គមស៊ីវិលធ្លាប់ចេញសេចក្តីថ្លែងការណ៏រួមមួយ ថ្កោលទោសចំពោះការប្រើ កម្លាំងប្រដាប់​អាវុធ និងកំណើនអំពើហិង្សា ប្រឆាំងនឹងប្រជាពលរដ្ឋកម្ពុជា ព្រមទាំងអំពាវនាវឲ្យមាន ការដោះលែងសកម្មជន​២៣នាក់ទៀត ដែលត្រូវបានចាប់ខ្លួន។ សេចក្តីថ្ងែងការណ៏នេះ បានធ្វើឡើង ដោយមានការគាំទ្រ ពីបណ្តាល​អង្គការ​ជាតិនិងអន្តរជាតិ ប្រមាណ១៨១អង្គការ។

ដោយសារការតវ៉ានេះ សកម្មជនសិទ្ធិមនុស្សចំនួនបួននាក់ ធ្លាប់បានចាប់ខ្លួននៅមុខស្ថានទូតអាមេរិក បន្ទាប់មកត្រូវ​បានដោះលែងវិញ ក្រោយពេលឃាត់ខ្លួន រយៈពេលប្រាំបីម៉ោង នៅស្នងការនគរបាលរាជធានីភ្នំពេញ ដែលសារ​តែ​អាជ្ញាធរបានចោទអ្នកទាំងនោះ ថាបានប្រមូលគ្នីគ្នា គូកន ជួបជុំធ្វើបាតុកម្ម ដោយគ្មានច្បាប់អនុញ្ញាត។

ទស្សនាវដ្តីមនោរម្យព័ងអាងហ្វូ នៅមិនអាចសុំការបញ្ជាក់ពីបញ្ហាខាងលើនេះ ដោយមន្រ្តីរាជរដ្ឋាភិបាល​បាននៅ​ឡើយ​ នៅថ្ងៃអង្គារទី១៤ ខែមករានេះ។ តែលោក ជាម យៀម មន្រ្តីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា ក្នុងកិច្ច​សម្ភាស​ជា​មួយទស្សនាវដ្តីតាមទូរស័ព្ទកាលពីថ្ងៃទី១០ ខែមករា កន្លងមកបានបញ្ជាក់ថា «ដោយសារតែមានការ​ប្រើ​នូវហឹង្សា ទើប​មានការចាប់ខ្លួនទាំងនេះ»។ លោកបានបន្តរថា ការស្នើសុំឲ្យមានការដោះលែង ជាលទ្ធភាព​របស់​តុលាការ ដើម្បី​ធ្វើ​ការស្រាវជ្រាវ និងប្រមូលផ្តុំនូវរាល់ឯកសារដែលពាក់ព័ន្ធទាំងអស់៕

--------------------------------------
ដោយ ក. សេងហុង (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃ២២ ខែមករា ឆ្នាំ ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...