ក្បាច់រាំម៉ាឌីហ្សូន កន្ទ្រាក់ចិត្តពលរដ្ឋខ្មែរ ចូលរួមលើកកម្ពស់សិទ្ធិស្រី្ត
- ដោយ: ក. វិច្ចនី ដោយ ក.វិច្ចនី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ១២ ខែកក្កដា ២០១៤
- កែប្រែចុងក្រោយ: July 25, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ចង្វាក់ម៉ាឌីហ្សូន នឹងបង្ហាញខ្លួនសារជាថ្មីម្តងទៀត ដើម្បីបង្កើតសមត្ថភាព នៃការយល់ដឹងចំពោះយុវជន និងប្រជាពលរដ្ឋកម្ពុជា ក្នុងការចូលរួមលើកកម្ពស់សិទ្ធិស្រ្តី និងបញ្ចប់អំពើហឹង្សារលើស្ត្រី។
ក្រុមយុវជនអ្នករាំម៉ាឌីហ្ស៊ុន។ (រូបថតហ្វេសប៊ុក)
រាំ - ជាមួយនឹងការពេញនិយមចូលចិត្ត ពីសំណាក់យុវជនមួយចំនួននោះផង អង្គការអន្តរជាតិមួយឈ្មោះជាភាសាអង់គ្លេសថា Action Aid បានពាំនាំយកចង្វាក់ម៉ាឌីហ្សូននេះ មករាំជុំគ្នានិងអន្ទងចិត្តរបស់យុវជន ដើម្បីចូលរួមក្នុងសកម្មភាពលើកកម្ពស់សិទ្ធស្រី្ត និងលុបបំបាត់ការប្រើ អំពើហឹង្សាលើស្ត្រី។ ព្រឹត្តការណ៍នេះនឹងគ្រោងធ្វើនា ល្ងាចថ្ងៃសៅរិ៍ ទី ២៦ ខែ កក្កដានេះ នៅពហុកីឡាដ្ឋានអូឡាំ ពិក។
រាំចង្វាក់ម៉ាឌីហ្សូនជុំគ្នា ត្រូវបានគេដឹងថា បានរៀបចំពីរដងរួចមកហើយ នៅថ្ងៃទី១៣ និងទី២០ កក្កដាក្នុងឆ្នាំ ២០១៤ ដឹកនាំរៀបចំដោយ ក្រុមបណ្តាញស្ត្រីអ្នកដឹកនាំវ័យក្មេង និងមានការគាំទ្រពីអង្គការអន្តរជាតិ Action Aid នេះដូចគ្នា។
កញ្ញា អោក សំអាត ជាសមាជិក របស់បណ្ដាញស្រ្តីអ្នកដឹកនាំវ័យក្មេង បានបញ្ជាក់ថា កម្មវិធីនេះបង្កើតឡើងក្នុង គោលបំណងសំខាន់ៗដែលជួយឲ្យ មានសុវត្ថិភាពចំពោះស្ត្រី ដូចជាការយល់ដឹងជាសារធារណៈពី សុវត្ថិភាព និងអំពើហឹង្សាផ្លូវភេទលើស្រ្តី។ ការគៀងគរជាសាធារណៈ នៅក្នុងកម្មវិធីនេះ ចង់ឲ្យមានការចូលរួមលើកកម្ពស់ សិទ្ធិស្ត្រី និងការផ្តល់ភាពអង់អាចក្លាហានសំរាប់ស្រ្តី បុរស ជាពិសេសសហគមន៍ទាំងមូល ក្នុងការបញ្ចេញសំលេងរួមគ្នា ដើម្បីបញ្ចប់អំពើហឹង្សាលើស្ត្រី។
ការរាំចង្វាក់ម៉ាឌីហ្សូន នៅល្ងាចថ្ងៃសៅរិ៍ចុងសប្តាហ៍នេះ ក៏នឹងមានការអញ្ជើញចូលរួម ពីសំណាក់វាគ្មិន មកពីស្ថាប័នផ្សេងៗ ដើម្បីធ្វើការចែករំលែក បកស្រាយពន្យល់ ករណីនានាទាក់ទងនឹងស្រ្តីនោះដែរ៕