គ្រូ​បង្វឹក​ថ្មី​ក្រុម​អេវើតុន សន្យា​យក​កៅអី​ឆែមពានលីក​ឲ្យ​បាន

គ្រូបង្វឹកថ្មីក្រុមទូកក្តោងអេវើតុន (Everton) លោករ៉ូបឺតូ ម៉ាទីណែស (Roberto Martinez) បានសន្យាជាមួយនឹងម្ចាស់ក្លឹបថា គាត់នឹងដឹកនាំក្រុមមួយនេះ ឲ្យបានកៅអីឆែមពានលីក (Champions League) នៅរដូវកាលថ្មីនេះ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: June 06, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គ្រូបង្វឹកថ្មីក្រុមទូកក្តោងអេវើតុន (Everton) លោករ៉ូបឺតូ ម៉ាទីណែស (Roberto Martinez) បានសន្យាជាមួយនឹងម្ចាស់ក្លឹប​ថា គាត់នឹងដឹកនាំក្រុមមួយនេះ ឲ្យបានកៅអីឆែមពានលីក (Champions League) នៅរដូវកាលថ្មីនេះ។


គ្រូបង្វឹកថ្មីក្រុមទូកក្តោងអេវើតុន លោករ៉ូបឺតូ ម៉ាទីណែស។

អតីតអ្នកចាត់ការក្រុមវីហ្គែន (Wigan) វ័យ៣៩ឆ្នាំ ត្រូវបានតែងតាំង និងចុះកិច្ចសន្យារយះពេល៤ឆ្នាំ នៅឯកីឡាដ្ឋាន​ហ្គូឌីសិនផាក (Goodison Park) កាលពីថ្ងៃពុធម្សិលមិញ។

ម្ចាស់ក្លឹបអេវើតុន លោកប៊ីល ឃេនរ៉ៃ (Bill Kenwright) បាននិយាយថា «កាលដេវីដ ម៉យ (David Moyes) មកជួបខ្ញុំដំបូង គាត់ក៏អង្គុយទីនេះដែរ កាលពី១១ឆ្នាំមុន។ ប៉ុន្តែយើងមិនបានសន្ទនាគ្នាឲ្យល្អ និងវិជ្ជមានទេ។»

បុរសសញ្ជាតិអង់គ្លេសរូបនេះ បានបន្តថាពាក្យដំបូង ដែលលោករ៉ូបឺតូ (គ្រូបង្វឹកថ្មី) បានផ្តល់ឲ្យខ្ញុំ គាត់និយាយថា «ខ្ញុំនឹង​នាំឲ្យក្លឹបរបស់លោក ទៅប្រកួតឆែមពានលីក។»

គ្រូបង្វឹកថ្មីសញ្ជាតិអេស្ប៉ាញ បានមកជំនួសដំណែងលោកដេវីដ ម៉យ ដែលបានចាកចេញពីក្លឹបទៅជំនួសលោកសឺអាឡិច ហ្វឺកឺសិន (Sir Alex Ferguson) នៅក្រុមម្ចាស់ជើងឯកព្រីមែលីក (Premier League) ម៉ែនឆេស្ទើ យូណៃធីត (Manchester United)។

កំឡុងពេលដែលគ្រូបង្វឹកសញ្ជាតិស្គុតឡែន (ម៉យ) នៅជាមួយក្រុមទូកក្តោង គាត់មិនដែលដឹកនាំក្រុម ឲ្យទៅដល់វគ្គ​ចែក​ពូល នៃក្របខ័ណ្ឌអ៊ឺរ៉ុបទេ។

លោករ៉ូបឺតូ ម៉ាទីណែស បាននិយាយថា «ម្ចាស់ក្លឹបមិនបានដាក់សម្ពាតដល់ខ្ញុំទេ ដូច្នេះខ្ញុំពិតជាងាយស្រួល និងរីករាយ​ខ្លាំងណាស់ ដែលបានទទួលការងារមួយនេះ។ យើងត្រូវតែជឿជាក់ថា យើងនឹងឈ្នះ និងជាក្រុមខ្លាំង ដែលសមនឹងទទួល​បានភាពជោគជ័យថែមទៀត។»

លោកម៉ាទីណែស បានចាកចេញពីក្រុមស្វានស៊ី (Swansea) ទៅដឹកនាំក្រុមវីហ្គែន កាលពីឆ្នាំ២០០៩។ គាត់បានជួយឲ្យ​វីហ្គែនឈ្នះពានរង្វាន់អេហ្វអេខាប់ (FA Cup) នៅរដូវកាលនេះ បន្ទាប់ពីយកឈ្នះក្រុមម៉ែនឆេស្ទើ ស៊ីធី (Manchester City) ក្នុងវគ្គផ្តាច់ព្រ័ត្រ។ ប៉ុន្តែជាអកុសលក្រុមវីហ្គែន ត្រូវធ្លាក់ចេញពីក្របខ័ណ្ឌព្រីមែលីក ហើយនេះជាចំណុចខ្សោយមួយ ដែលគាត់មិនអាចជួយក្រុមបាន។

គ្រូបង្វឹកវ័យ៣៩ឆ្នាំរូបនេះដដែល បានបន្ថែមថា «វាជាពេលដ៏អស្ចារ្យមួយ នៅក្រុមវីហ្គែន បន្ទាប់ពីខ្ញុំបានចំណាយពេល​៤ឆ្នាំរួចមក។ ប៉ុន្តែពេលនេះ ខ្ញុំគិតថាជាពេលដ៏ល្អ ដែលខ្ញុំត្រូវចាកចេញ ហើយខ្ញុំដឹងថាអេវើតុន ជាក្រុមដ៏ត្រឹមត្រូវ​សម្រាប់​ខ្ញុំ៕»

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...