អាសឺណល ចាប់​ឆ្នោត​ប៉ះ​ហ្វេណឺបាច់ ក្នុង​ការ​ប្រកួត​ជម្រុះ​ឆែមពានលីក

ក្រុមមកពីក្របខ័ណ្ឌព្រីមែលីក (Premier League) របស់អង់គ្លេស កាំភ្លើងធំ អាសឺណល (Arsenal) នឹងត្រូវតតាំង ជាមួយនឹងក្រុមខ្លាំងរបស់ទួរហ្គី ហ្វេណឺបាច់ (Fenerbahce) ក្នុងការប្រកួតជម្រុះឆែមពានលីក (Champions League) ដើម្បីកាត់សេចក្តីយកក្រុមណាមួយ ឡើងដល់វគ្គចែកពូល ៣២ក្រុមជាបន្ត។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: August 10, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមមកពីក្របខ័ណ្ឌព្រីមែលីក (Premier League) របស់អង់គ្លេស កាំភ្លើងធំ អាសឺណល (Arsenal) នឹងត្រូវតតាំង ជាមួយ​នឹងក្រុមខ្លាំងរបស់ទួរហ្គី ហ្វេណឺបាច់ (Fenerbahce) ក្នុងការប្រកួតជម្រុះឆែមពានលីក (Champions League) ដើម្បីកាត់​សេចក្តីយកក្រុមណាមួយ ឡើងដល់វគ្គចែកពូល ៣២ក្រុមជាបន្ត។


ការជួបគ្នារវាង ក្រុមអាសឺណល និងក្រុម ហ្វេណឺបាច់ កាលពីឆ្នាំ២០០៨។ (រូបថត Phil Cole/Getty Images Europe)

អាសឺណល ដែលធ្លាប់ឡើងដល់វគ្គផ្តាច់ព្រ័ត្រម្តង កាលពីឆ្នាំ២០០៦ ប៉ុន្តែត្រូវចាញ់ក្រុម បាសេឡូណា (Barcelona) ដោយ​លទ្ធផល ២-១ នោះ នឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុង អ៊ីសតែនប៊ុល (Istanbul) សម្រាប់ការប្រកួតជើងទី១ ដែលនឹងត្រូវ​ធ្វើឡើងនៅថ្ងៃទី២០ ឬ២១ ខែសីហា មុនពេលដែលត្រូវត្រឡប់មកកាន់ទីក្រុងឡុងដ៏វិញ សម្រាប់ការប្រកួតជើងទី២ នៅថ្ងៃ​ទី២៧ ឬ២៨ ខែសីហា។

តាមពិតក្រុមយក្សរបស់ទួរហ្គី ហ្វេណឺបាច់ ជាក្រុមដែលត្រូវបានកៅអីនៅក្នុងវគ្គចែកពូលស្រាប់ ប៉ុន្តែដោយសារតែ​ទាក់​ទងទៅនឹងបទ រៀបចំលទ្ធផលទុកជាមុន កាលពី៣ឆ្នាំមុននោះ តុលាការបានពិន័យ ឲ្យលេងក្នុងវគ្គជម្រុះនេះវិញ។

ក្រៅពីគូនេះ នៅមានគូខ្លាំងៗ ដែលគួរឲ្យចាប់អារម្មណ៏ផងដែរ ដូចជា៖ ម្ចាស់ជើងឯក ៧សម័យកាល អេស៊ី មីឡាន (AC Milan) របស់អ៊ីតាលី នឹងត្រូវប៉ះក្រុមលេខ២ របស់ហូឡង់ ភីអេសវី (PSV)។ ក្រុម២នេះ ធ្លាប់ជួបគ្នាម្តង កាលពីរដូវកាល ២០០៤-២០០៥ ខណៈដែលក្រុមអេស៊ី មីឡាន បានយកឈ្នះទាំង២ជើង ដោយលទ្ធផលចំនេញគ្រាប់បាល់ក្រៅដី។

ក្រុមលំដាប់លេខ៣ របស់បារាំង អូឡាំពិក លីយ៉ុង (Olympique Lyon) នឹងត្រូវតតាំងជាមួយក្រុមខ្លាំងថ្មី លំដាប់លេខ៤ របស់អេស្ប៉ាញ រៀល សូស៊ីឌេដ (Real Sociedad)។ ខណៈដែលក្រុមលេខ៤ អាឡឺម៉ង់ ស្កាល់គេ (Schalke) ប៉ះក្រុមលេខ២ របស់អ៊ុយក្រែន ម៉េតាលីស ខាគីវ (Metalist Kharkiv)។

ប៉ុន្តែក្រុមខាគីវនេះ នឹងត្រូវឡើងតុលាការនៅថ្ងៃអង្គារ៏សប្តាហ៏ក្រោយ ក្នុងករណីសង្ស័យរៀបចំលទ្ធផលទុកមុនដែរ។ បើ​តុលារកឃើញមូលហេតុពិតប្រាកដមែន ក្រុមមួយនេះ នឹងត្រូវរងពិន័យមិនឲ្យលេងឆែមពានលីកទៀតទេ ហើយក្រុម​ស្កាល់គេ នឹងឈ្នះដោយស្វ័យប្រវត្តិ។

រីឯក្រុមម្ចាស់ជើងឯកស្កុតឡែន ស្សែលទិក (Celtic) នឹងត្រូវប៉ះក្រុមម្ចាស់ជើងឯកប្រទេសកាស្សាកស្ថាន ស្សាកទ័រ ការ៉ាហ្គែនឌី (Shakhter Karagandy)៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...