កែម ឡី៖ ផល​ប៉ះ​ពាល់​ប្រាំ​ចំណុច បន្ទាប់​ពី គ.ជ.ប ទាត់​ចោល​សំណើរ​បក្ស​ប្រឆាំង

ការបដិសេធរបស់ គ.ជ.ប ចំពោះសំណើរដែលមានលក្ខណៈនយោបាយរបស់ លោក សម រង្ស៊ី ជាមេដឹកនាំបក្សប្រឆាំង​កំពុងមានប្រជាប្រិយភាព ត្រូវបាន លោក កែម ឡី ជាអ្នកវិភាគឯករាជ្យ អំពីស្ថានការណ៍នយោបាយនៅកម្ពុជា ពិពណ៌នា​ថាកម្ពុជាអាចនឹងមានផលប៉ះពាល់ប្រាំចំណុច បន្ទាប់ពីការទាត់ចោលសំណើរនេះ។ ក្នុងកិច្ចសម្ភាសជាមួយ​ទស្សនាវដ្តី​មនោរម្យព័ងអាំងហ្វូ អ្នកវិភាគរូបនេះ បានពន្យល់ពីករណីទាំងប្រាំនោះ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: July 23, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ម្សិលមិញនេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) តាមរយៈលិខិតមួយសន្លឹកផ្ញើរជូនមេដឹកនាំបក្សបឆាំង ដោយសម្រេចទាត់ចោលសំណើរ សូមដាក់ឈ្មោះក្នុងបញ្ជីអ្នកបោះឆ្នោត និងបញ្ជីផ្លូវការបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៥ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។


លោក សម រង្សី នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត។ (រូបថត គណបក្សសង្គ្រោះជាតិ)

ការបដិសេធរបស់ គ.ជ.ប ចំពោះសំណើរដែលមានលក្ខណៈនយោបាយរបស់ លោក សម រង្ស៊ី ជាមេដឹកនាំបក្សប្រឆាំង​កំពុងមានប្រជាប្រិយភាព ត្រូវបាន លោក កែម ឡី ជាអ្នកវិភាគឯករាជ្យ អំពីស្ថានការណ៍នយោបាយនៅកម្ពុជា ពិពណ៌នា​ថាកម្ពុជាអាចនឹងមានផលប៉ះពាល់ប្រាំចំណុច បន្ទាប់ពីការទាត់ចោលសំណើរនេះ។ ក្នុងកិច្ចសម្ភាសជាមួយ​ទស្សនាវដ្តី​មនោរម្យព័ងអាំងហ្វូ អ្នកវិភាគរូបនេះ បានពន្យល់ពីករណីទាំងប្រាំនោះ រួមមាន៖

១. ការបដិសេធនេះ មិនត្រឹមតែមិនផ្តល់ឯកសិទ្ធិដល់លោក សម រស្ស៊ី តែប៉ុន្នោះទេ ទន្ទឹមនឹងនេះ វាក៏ជាការបដិសេធ​ចំពោះអនុសាសន៍ របស់អង្គការសហប្រជាជាតិ។ហើយការបដិសេធនេះ វានឹងនាំឲ្យលទ្ធផលការបោះឆ្នោត មិនទទួល​បានការគាំទ្រខ្ពស់ពីសហគមន៍អន្តរជាតិ។

២. ជាមួយគ្នានេះ វានឹងនាំឲ្យកម្ពុជាបាត់បង់ឱកាសច្រើន ជាពិសេសនោះគឺយន្តការអភិវឌ្ឍន៍អន្តរជាតិ។ ឧទាហរណ៍ កម្ពុជាបានបាត់បង់ឱកាសឈរឈ្មោះ ជាសមាជិកមិនអចិន្រ្តៃយ៍របស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ព្រោះ​កម្ពុជាមានការគាំទ្រតិចពីសហគមន៍អន្តរជាតិ។

៣. ទន្ទឹមនឹងនេះដែរ កម្ពុជាបានបាត់បង់ឱកាស ក្នុងការស្រុះស្រួលសាមគ្គីគ្នា និងការបង្រួបប្រួមជាតិ។

៤. ដូចគ្នានេះកម្ពុជា បានបាត់បង់ឱកាសក្នុងការកែលម្អរ ប្រព័ន្ធបោះឆ្នោតឲ្យមានស្តង់ដារ ដែលអាចទទួលយក​បាន​ទាំងអស់គ្នា។

៥. ជាពិសេសនោះ គឺថាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាត់បង់ការគាំទ្រ ដោយគេវាយតម្លៃថា​ស្ថាប័ន​នេះ មិនមានភាពឯករាជ្យ ព្រោះមាននិន្នាការលំអៀង ទៅរកគណបក្សប្រជាជន ដែលជាគណបក្សកាន់អំណាច អាចស្ទើរ​តែគ្រប់យ៉ាង នូវអ្វីដែលគណបក្សនេះចង់បាន។ ហើយស្ថាប័ននេះជារឿយៗ គេសង្កេតឃើញថាតែងតែបដិសេធ រាល់​គ្រប់​សំណើររបស់គណបក្សជំទាស់។

សូមរម្លឹកថា កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៣ លោក សម រង្ស៊ី ជាមេដឹកនាំគណបក្សសង្រ្គោះជាតិ ដែលជា​គណបក្ស​ជំទាស់ធំជាងគេនៅកម្ពុជា បានផ្ញើរលិខិតមួយច្បាប់ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។ ខ្លឹមសារក្នុង​លិខិតនោះ បានស្មើរសូមបញ្ចូលឈ្នោះ លោក សម រង្ស៊ី ចូលទៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត និងបញ្ជីផ្លូវការបេក្ខជន​ឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៥។លិខិតដដែលនេះ ក៏បានចម្លងផ្ញើរថ្វាយព្រះមហាក្សត្រ និង​ជូនលោក នាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរ។

ប៉ុន្តែលិខិតដែលស្មើរដោយមេដឹកនាំគណបក្សប្រឆាំងនេះ ត្រូវបានច្រានចោលដោយគ.ជ.ប តាមរយៈលិខិតមួយ​ច្បាប់​ចុះ​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៣ ផ្ញើរជូនលោក សម រង្ស៊ី ដោយលើកហេតុផលថា ពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះ​ឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោត បានបញ្ចប់រួចរាល់ហើយ។ មួយវិញទៀត ក្នុងលិខិតនោះ​បញ្ជាក់ថា លោកសម រង្ស៊ីមិនបានបំពេញលក្ខខណ្ឌ ក្នុងការចុះបញ្ជីបេក្ខជនតំណាងរាស្ដ្រ នៃគណបក្សសង្គ្រោះជាតិ​នោះ​ទេ។ ហើយបញ្ជីទាំងនោះបានបិទជាស្ថាពរ ដោយបានធ្វើសុពលភាពរួចរាល់ ដូចនេះមិនអាចសើរើ ឬកែប្រែបាននោះទេ។

ចំពោះករណីលោក សម រស្ស៊ី នេះ លោក កែមឡីបានសន្និដា្ននថា ក្នុងរយៈពេលពីរឬបីថ្ងៃទៀត អាចនឹងមាន​ដំណោះ​ស្រាយណាមួយ។ តែបើលើសពីនេះវាមានការលំបាក ព្រោះបញ្ជីឈ្មោះទាំងនោះត្រូវបានគេព្រីនចេញ ហើយផ្ញើរទៅ​តាមមណ្ឌលបោះឆ្នោតនីមួយៗ។

លោក បន្ថែមថា ប្រសិនបើមេដឹកនាំបក្សប្រឆាំងរូបនេះ មិនបានចូលរួមក្នុងការបោះឆ្នោត និងឈរឈ្មោះជាបេក្ខជន​តំណាងរាស្រ្ត។ វាអាចមានជាហេតុផល និងនាំឲ្យមានការមិនទទួលស្គាល់ចំពោះលទ្ធផលបោះឆ្នោត ហើយអាច​មាន​ការ​ដឹកនាំតវ៉ាចំពោះលទ្ធផលបោះឆ្នោត នៅក្រោយពេលប្រកាសលទ្ធផល។

--------------------------------------------------------
ដោយៈ អ៊ុំ បូរី - ភ្នំពេញថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...