ឪពុក​កីឡាករ​ហ្គុនស្ស៊ាឡូ ហៃហ្គូន៖ កូន​របស់​ខ្ញុំ នឹង​លេង​ឲ្យ​អាសិណល

ខ្សែប្រយុទ្ធក្រុមរៀលម៉ាឌ្រីដ (Real Madrid) ហ្គុនស្ស៊ាឡូ ហៃហ្គូន (Gonzalo Higuain) ត្រូវបានគេរំពឹងថា នឹងធ្វើការផ្ទេរមកក្រុមអាសិណល (Arsenal) ជាផ្លូវការនៅថ្ងៃសុក្រស្អែកនេះ បន្ទាប់ពីក្រុមទាំង២ បានចចារត្រូវរូវគ្នាអស់រួចមក។ នេះបើតាមឳពុករបស់គាត់ ហើយជាភ្នាក់ងាររបស់គាត់ផងនោះ បានបង្ហើបប្រាប់ឲ្យដឹង។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: July 05, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខ្សែប្រយុទ្ធក្រុមរៀលម៉ាឌ្រីដ (Real Madrid) ហ្គុនស្ស៊ាឡូ ហៃហ្គូន (Gonzalo Higuain) ត្រូវបានគេរំពឹងថា នឹងធ្វើការផ្ទេរ មក ក្រុមអាសិណល (Arsenal) ជាផ្លូវការនៅថ្ងៃសុក្រស្អែកនេះ បន្ទាប់ពីក្រុមទាំង២ បានចចារត្រូវរូវគ្នាអស់រួចមក។ នេះបើតាម ឳពុករបស់គាត់ ហើយជាភ្នាក់ងាររបស់គាត់ផងនោះ បានបង្ហើបប្រាប់ឲ្យដឹង។


ហ្គុនស្ស៊ាឡូ ហៃហ្គូន កីឡាករខ្សែប្រយុទ្ធរបស់ក្រុមរៀល ម៉ាឌ្រីដ។ (រូបថត Cordon Press)

កីឡាករអន្តរជាតិអាស្សង់ទីនរូបនេះ បានទាក់ទងទៅនឹងការផ្ទេរមកក្រុមកាំភ្លើងធំអាសិណលនេះ ជាង១ខែមកហើយ ប៉ុន្តែ​ពុំទាន់មានការព្រមព្រាងណាមួយកើតឡើងនោះទេ។ ហើយក៏មានពាក្យចចាមអារ៉ាមមួយចំនួន បានលើកឡើងថា ការព្រម​ព្រៀងអាចនឹងមិនកើតឡើង ព្រោះតែក្រុមទាំង២ ស្ថិតនៅជំហរខុសគ្នា ឬឆ្ងាយពីគ្នា។

ប៉ុន្តែពេលនេះ កាំភ្លើងធំអាសិណល បានយល់ព្រមក្នុងតម្លៃប្រមាណ ២២លានផោន (៣៣.៥៧លានដុល្លាសហរដ្ឋអាមេរិក) សម្រាប់កីឡាករវ័យ ២៥ឆ្នាំរូបនេះ ជាមួយនឹងក្រុមរៀលម៉ាឌ្រីដ។

ឪពុករបស់ហ្គុនស្ស៊ាឡូ ហៃហ្គូន លោកជឺច ហៃហ្គូន (Jorge Higuain) បាននិយាយថា៖ «យើងមិនធ្វើការចចារជាមួយ​ក្លឹប​ណា ដោយគ្មានការអនុញ្ញាត ពីម្ចាស់ក្លឹបនោះទេ។ ពេលនេះ យើងបានទទួលការអនុញ្ញាតពីក្រុមរៀលម៉ាឌ្រីដ ហើយ​សង្ឃឹមថា យើងនឹងឃើញកូនប្រុសរបស់ខ្ញុំ ទៅលេងឲ្យក្រុមព្រីមែលីក (Premier League) ក្នុងពេលឆាប់ៗខាងមុខនេះ។»

ការទិញខ្សែប្រយុទ្ធហ្គុនស្ស៊ាឡូនេះ អាចជាផ្លូវដ៏ល្អបំផុតមួយសម្រាប់ក្រុមអាសិណល ដើម្បីដោះស្រាយពីបញ្ហាខ្សែប្រយុទ្ធ បន្ទាប់ពីរដូវកាលមុនក្រុមមួយនេះ តំបន់ប្រយុទ្ធនៅមានកំរិតនៅឡើយ ធ្វើឲ្យរកគ្រាប់ពុំសូវបាន។

កីឡាករអាស្សង់ទីនរូបនេះ បានចូលលេងឲ្យក្រុមអធិរាជសរៀលម៉ាឌ្រីដ ជាង២ឆ្នាំហើយ ប៉ុន្តែកាលពីរដូវកាលមុន គាត់ពុំ​សូវបានបង្ហាញខ្លួនចូលលេងប៉ុន្មានទេ ព្រោះកីឡាករបារាំងការីម បិនស្ស៊ីម៉ា (Karim Benzema) ជាប់ជាជម្រើស១១នាក់​ដំបូងច្រើនជាង ក្រោមការដឹកនាំរបស់លោកជូសេ ម៉ូរីញ៉ូ (Jose Mourinho)។

អតីតខ្សែប្រយុទ្ធក្រុមរីវើផ្លេត (River Plate) រូបនេះ ចូលលេងឲ្យរៀលម៉ាឌ្រីដ បាន១៩ប្រកួត កាលពីរដូវកាលមុន ប៉ុន្តែ​គាត់​អាចទាត់បញ្ចូលទីបាន ១៦គ្រាប់ នៅក្នុងក្របខ័ណ្ឌឡាលីកា (La Liga) អេស្ប៉ាញ។

ដូច្នេះថ្វីជើងហៃហ្គូន ពិតជាមិនធម្មតានោះឡើយ ខណៈដែលអាសិណល មានមហិច្ចតាចង់លើកពានព្រីមែលីក នារដូវ​កាលថ្មីទៀតនោះ កីឡាកររូបនេះនឹងក្លាយខ្សែប្រយុទ្ធដ៏មានឥទ្ធិពលមួយរូប នារដូវកាល ២០១៣-២០១៤៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...