យន្ដហោះ​ម៉ាឡេស៊ី​មួយ​គ្រឿង ចុះ​ចត​បន្ទាន់​ព្រោះ​បញ្ហា​ម៉ាស៊ីន

យន្ដហោះមួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ បានចុះចតជាបន្ទាន់ កាលពីថ្ងៃសុក្រកន្លងមកនេះ នា​ព្រលាន​យន្ដហោះ នៃក្រុងមែលប៊ន ប្រទេសអូស្ត្រាលី បណ្ដាលមកពីបញ្ហាកើតឡើង ក្នុងម៉ាស៊ីនប្រតិកម្ម។
Loading...
  • ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី១៣ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 14, 2015
  • ប្រធានបទ: គ្រោះអាកាស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យន្ដហោះ អ៊ែរប៊ូស (Airbus 330) ដែលភ្ជាប់ជើងហោះហើរ MH148 របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី​អ៊ែរឡាញ បានទទួលភ្លើងខៀវ ឲ្យហោះងើបខ្លួន ចេញពីព្រលានយន្ដហោះ នៃក្រុងមែលប៊ន កាលពីរសៀល​ថ្ងៃសុក្រ ទី១២ ខែមិថុនា វេលាម៉ោង ១៤ ណិង១៦នាទី (ម៉ោងក្នុងស្រុក) ដើម្បីហោះសំដៅរដ្ឋធានី កូឡាឡំពួរ ប្រទេសម៉ាឡេស៊ី។ ប៉ុន្តែនៅម៉ោងប្រមាណជា ១៥ យន្ដហោះត្រឡប់ក្រោយ ហើយបានធ្វើការចុះចតជាបន្ទាន់ នៅព្រលានយន្ដហោះដដែលនេះ ដោយសារមានបញ្ហាខាងម៉ាស៊ីនប្រតិកម្ម។ នេះបើតាមការអះអាងឲ្យដឹង របស់​អ្នកនាំពាក្យព្រលានយន្ដហោះ ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP។

ការត្រឡប់មកចុះចតវិញនោះ បានប្រព្រឹត្តិទៅ ដោយមិនមានហេតុភេទអ្វី គួឲ្យកត់សម្គាល់ទេ។

បើតាមការពន្យល់ របស់ការិយាល័យសុវត្ថិភាព នៃការដឹកជញ្ជូនតាមផ្លូវអាកាស របស់ប្រទេសអូស្ត្រាលី ដែល​ទទួលបន្ទុក ខាងការរុករកយន្ដហោះបាត់ខ្លួន MH370 (បាត់ខ្លួនតាំងពីឆ្នាំ២០១៤) របស់ក្រុមហ៊ុន​អាកាសចរណ៍​ដដែល បានឲ្យដឹងថា ប្រព័ន្ធប្រកាសអាសន្ន របស់យន្ដហោះខាងលើ បានឲ្យសញ្ញា ពី«អគ្គិភ័យ នៅក្នុង​ម៉ាស៊ីន​ប្រតិកម្ម»។

ប៉ុន្តែសម្រាប់ក្រុមហ៊ុន ម៉ាឡេស៊ីអ៊ែរឡាញ វិញ បន្ទាប់ពីបានធ្វើអធិការកិច្ច ដោយក្រុមវិស្វករជំនាញ ទៅលើ​យន្ដហោះនេះរួច បានពន្យល់ថា មិនមានស្លាកស្នាមអគ្គិភ័យណាមួយ ត្រូ​វបានរកឃើញនោះឡើយ។ យ៉ាងណា​ក៏ដោយ ក៏ការវាយតម្លៃនេះ នៅមិនទាន់បិទបញ្ចប់នៅឡើយ រហូតមកដល់ថ្ងៃនេះ។

ដោយឡែក ការិយាល័យ​ត្រួតពិនិត្យដែនអាកាស របស់ប្រទេសអូស្ត្រាលីវិញ នៅបានពន្យល់ផ្សេងទៀតថា យន្ដហោះអ៊ែរប៊ូសខាងលើ បានបែកធ្លាយប្រេង នៅមុនចុះចតមកដល់ដីវិញ៕

» វីដេអូដែលទាក់ទងនឹងព្រឹត្តិការណ៍នេះ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...