សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា តម្រូវ​ឲ្យ​វៀតណាម​សុំ​ទោស​រឿង​ទឹក​ដី

មាននិស្សិតខ្មែរយ៉ាងតិច១០០ គ្រោងនឹងធ្វើបាតុកម្មអហិង្សា នៅមុខស្ថានទូតវៀតណាមប្រចាំកម្ពុជា ដើម្បីបង្ខំឲ្យ​រដ្ឋាភិបាលប្រទេសវៀតណាម គម្បីទទួលស្គាល់ប្រវត្តិសាស្រ្តពិត ចំពោះទឹកដីខ្មែរកម្ពុជាក្រោម។
Loading...
  • ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៣ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 04, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មាននិស្សិតខ្មែរយ៉ាងតិច១០០ គ្រោងនឹងធ្វើបាតុកម្មអហិង្សា នៅមុខស្ថានទូតវៀតណាមប្រចាំកម្ពុជា ដើម្បីបង្ខំឲ្យ​រដ្ឋាភិបាលប្រទេសវៀតណាម គម្បីទទួលស្គាល់ប្រវត្តិសាស្រ្តពិត ចំពោះទឹកដីខ្មែរកម្ពុជាក្រោម។


ស្ថានទូតវៀតណាម នៅរាជធានីភ្នំពេញ។ (រូបថត សហការី)

ទឹកដី - សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានឲ្យដឹងថា ពួកគេមិនអាចទទួលយកបាន ចំពោះការប្រមាថ និងការក្រលៃប្រវត្តិសាស្រ្ត របស់រដ្ឋាភិបាលវៀតណាមបច្ចុប្បន្ន ដែលអះអាងថា​ទឹកដីខ្មែរកម្ពុជា​ក្រោម ជារបស់ប្រទេសវៀតណាម តាំងពីដើមរៀងមក បានទេ។

បើតាមសេចក្តីប្រកាសព័ត៌មានដដែលនោះ បានឲ្យដឹងទៀតថា ពួកនឹងដឹកនាំនិស្សិតខ្មែរជាង១០០នាក់ និងទទូច​ឲ្យ​ជនរួមជាតិខ្មែរផ្សេងទៀត គម្បីចូលរួម បាតុកម្មដោយអហិង្សា មុខស្ថាតទូតវៀតណាម ប្រចាំកម្ពុជា នៅថ្ងៃទី០៨ ខែ​កក្កដា ឆ្នាំ២០១៤ ដើម្បីដាក់សម្ពាធឲ្យរដ្ឋាភិបាលប្រទេសវៀតណាមទទួលស្គាល់ប្រវត្តិសាស្រ្តពិត និងសម្តែងការ​សុំទោស ចំពោះការឈឺចាប់ពលរដ្ឋខ្មែរកម្ពុជាក្រោម។

លោក ត្រឹង វ៉ាន់ថុង អ្នកនាំពាក្យនៃស្ថានទូត នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំកម្ពុជា បានប្រាប់វិទ្យុ អាស៊ីសេរីផ្សាយជាខេមរភាសា កាលពីប៉ុន្មានសប្តាហ៍មុននេះ ថា៖ «បារាំង មិនបានកាត់ទឹកដីខ្មែរកម្ពុជាក្រោមឲ្យ វៀតណាម ទេ តែកម្ពុជាក្រោម ជាទឹកដីរបស់ វៀតណាម តាំងពីយូរយារណាស់មកហើយ។ ព័ត៌មានបាត់បង់​ទឹកដី​គ្មានអ្វីជាមូលដ្ឋានទេ គ្មានអ្វីជាភ័ស្តុតាងទេ។» អ្នកនាំពាក្យដដែលបន្ថែមទៀតថា រូបលោក(ត្រឹង វ៉ាន់ថុង) នឹងមិន​សម្តែងការសុំទោសចំពោះការអះអាងរបស់លោកទេ។

បន្ទាប់ពីការអះអាងរបស់លោក ត្រឹង វ៉ាន់ថុង សមាគមខ្មែរកម្ពុជាក្រោម ឲ្យដឹងថានៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៤ ពួកគេ (ខ្មែរក្រោម) បានធ្វើវេទិកាសាធារណៈ ដោយអញ្ជើញភាគីពាក់ព័ន្ធ ជួយចងក្រងឯកសារ និងប្រមូលមតិ​យោបល់​ឲ្យរឹងមាំ ដែលទាក់ទងទឹកដីខ្មែរកម្ពុជាក្រោម ដើម្បីដាក់ជូនរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាម ឲ្យទទួលស្គាល់ការពិត នៃប្រវត្តិសាស្រ្តទឹកដីខ្មែរកម្ពុជាក្រោម។

មកដល់ពេលនេះ គេមិនទាន់ឃើញមន្រ្តីរដ្ឋាភិបាលកម្ពុជា អ្នកនយោបាយកម្ពុជា ឬអ្នកប្រវត្តិសាស្រ្តកម្ពុជាណាម្នាក់ ចេញមុខមកធ្វើប្រតិកម្មតប ចំពោះការអះអាងដ៏រសើបទាក់ទងនឹងប្រវត្តិសាស្រ្តកម្ពុជា របស់លោក ត្រឹង វ៉ាន់ថុង អ្នក​នាំពាក្យនៃស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំកម្ពុជានៅឡើយទេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...