សំណុំរឿង ឈូក បណ្ឌិត៖ សាលាឧទ្ធណ៍​«សម្រេច​ចោទ» ​​ពី​បទបង្ក​របួស​ស្នាម​ដោយ​អចេតនា

នៅក្នុងបន្ទប់សវនាការទីមួយ ម៉ោងពីរ និងម្ភៃនាទី លោកចៅក្រម ឃុន លាងម៉េង ប្រធានក្រុមប្រឹក្សាជំនុំជម្រះ របស់តុលាការសាលាឧទ្ធរណ៍បានប្រកាសសាលដីកាជា«អសាធារណៈ» ដោយបិទទ្វាកញ្ចក់ លើករណីសំណុំរឿងលោក ឈូក បណ្ឌិត បាញ់កម្មការីឲ្យរបួសបីនាក់នៅខេត្តស្វាយរៀងកាលពីខែធ្នូ ឆ្នាំ២០១២។ សភាស៊ើបសួររបស់តុលាការសាលាឧទ្ធរណ៍ បានសម្រេចទទួលយក លើប្រាំចំណុចដូចជា៖ ការទទួលយកបណ្តឹងសារទុក្ខ របស់អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ និងបណ្តឹងរបស់ជនរងគ្រោះ «ទុកជាត្រឹមត្រូវតាមផ្លូវច្បាប់»។ បដិសេធ«ដីកាដំណោះស្រាយ» សាលាដំបូងខេត្តស្វាយរៀង ត្រង់ចំណុចទី១ ដែលលើកលែងការចោទប្រកាន់លើលោក ឈូក បណ្ឌិត។ សាលាឧទ្ធរណ៍ ធ្វើការ«ចោទប្រកាន់»លើលោក ឈូក បណ្ឌិត ពីបទ «បង្ករបួសស្នាមដោយអចេតនា» យោងតាមមាត្រា ២៣៦ នៃក្រមព្រហ្មទណ្ម។ បញ្ជូនសំណុំរឿងនេះ និងជនជាប់ចោទ(ឈូក បណ្ឌិត) ទៅតុលាការខេត្តស្វាយរៀង ដើម្បីជំនុំជម្រះតាមផ្លូវច្បាប់។ និងសាលដីកានេះ ប្រកាសជា«អសាធារណៈ» និង«បិទផ្លូវតវ៉ា»។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: March 05, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តុលាការសាលាឧទ្ធរណ៍ បានប្រកាសសម្រេច ចោទប្រកាន់លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ក្នុងអំពើបាញ់​ស្ត្រីកម្មករ ឲ្យរបួសធ្ងន់ ហើយបង្វិលសំណុំរឿងក្តីនេះ ទៅកាន់តុលាការខេត្តស្វាយរៀង ចាត់ការស៊ើបអង្កេតឡើងវិញ និង​បើកសវនាការជំនុំជម្រះលើរឿងក្តីនេះសាជាថ្មី។


កម្មការិនីជាជនរងគ្រោះទាំងបីនាក់ នៅក្នុងសំនុំរឿងបាញ់ប្រហារ របស់លោកឈូក បណ្ឌិត។
MONOROOM.info photo/ O. Vary។

នៅក្នុងបន្ទប់សវនាការទីមួយ ម៉ោងពីរ និងម្ភៃនាទី លោកចៅក្រម ឃុន លាងម៉េង ប្រធានក្រុមប្រឹក្សាជំនុំជម្រះ របស់​តុលាការសាលាឧទ្ធរណ៍ បានប្រកាសសាលដីកាជា«អសាធារណៈ» ដោយបិទទ្វាកញ្ចក់ លើករណីសំណុំរឿងលោក ឈូក បណ្ឌិត បាញ់កម្មការីឲ្យរបួសបីនាក់នៅខេត្តស្វាយរៀងកាលពីខែធ្នូ ឆ្នាំ២០១២។

លោកស្រី សារី បុត្រចរិយា មកពីមជ្ឃមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ជាមេធាវីការពារជនរងគ្រោះទាំងបី បានផ្តល់​បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានថា លោកស្រីសង្ឃឹមថា កូនក្តីលោកស្រីនឹងមានយុត្តិធម៌ សម្រាប់ការកាត់សេចក្តី នៅតុលាការខេត្តស្វាយរៀងជាបន្តនាថ្ងៃមុខ។ លោកស្រីបន្តថា ការសម្រេចរបស់សភាស៊ើបសួរ តែទៅលើបទល្មើសដោយ​«អចេតនា» ក្រៅពីនេះលោកស្រីសុំមិនបង្ហាញ នូវអ្វីបានច្បាស់លាស់ជាងនេះទេ។

តែលោកស្រីក៏បានបន្ថែមថា សភាស៊ើបសួររបស់តុលាការសាលាឧទ្ធរណ៍ បានសម្រេចទទួលយក លើប្រាំចំណុចដូចជា៖ ការទទួលយកបណ្តឹងសារទុក្ខ របស់អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ និងបណ្តឹងរបស់ជនរងគ្រោះ «ទុកជាត្រឹមត្រូវ​តាម​ផ្លូវច្បាប់»។ បដិសេធ«ដីកាដំណោះស្រាយ» សាលាដំបូងខេត្តស្វាយរៀង ត្រង់ចំណុចទី១ ដែលលើកលែងការចោទប្រកាន់ លើលោក ឈូក បណ្ឌិត។ សាលាឧទ្ធរណ៍ ធ្វើការ«ចោទប្រកាន់»លើលោក ឈូក បណ្ឌិត ពីបទ «បង្ករបួសស្នាមដោយ​អចេតនា» យោងតាមមាត្រា ២៣៦ នៃក្រមព្រហ្មទណ្ម ហើយបញ្ជូនសំណុំរឿងនេះ និងជនជាប់ចោទ (ឈូក បណ្ឌិត) ទៅ​តុលាការខេត្តស្វាយរៀង ដើម្បីជំនុំជម្រះតាមផ្លូវច្បាប់។ សាលដីកានេះ បានប្រកាសជា«អសាធារណៈ» និង«បិទផ្លូវតវ៉ា»។

ចំណែកឯជនរងគ្រោះទាំងបី បានបង្ហាញនូវភាពសប្បាយរីករាយ នៅពេលចេញពីបន្ទប់ប្រកាសសាលដីកា ថា ពួកគាត់​មានការពេញចិត្ត នឹងការសម្រេចនេះណាស់។ បើទោះជាតុលាការសម្រេចថា ឲ្យឈូកបណ្ឌិតជាប់ទោស ដោយអចេតនា​ក៏ដោយ តែធ្វើយ៉ាងណា កុំឲ្យតែជនល្មើសរួចខ្លួន។

តែទោះជាយ៉ាងនេះ ក៏ដោយ ក៏កញ្ញាកែវ នា បានបង្ហាញនូវភាពអស់សង្ឃឹមបន្តទៀតថា «សម័យឥឡូវ ឲ្យតែអ្នកណា​មាន​លុយ គេរត់រកអ្នកនោះហើយ គេមិនរត់ទៅអ្នកក្រទេ ខ្ញុំមិនអាចឈ្នះឈូកបណ្ឌិតទេ ព្រោះគេមានលុយ»។

ចិត្តព្រួយបារម្មណ៌ របស់ជនរងគ្រោះ មើលទៅទំនងជាមិនខុសគ្នាទេ។ ទន្ទឹមនឹងភាពសប្បាយរីករាយ នៃការប្រកាស​សាល​ដីការបស់សភាស៊ើបសួរនេះ អ្នកនាង នុត សាខន ជនរងគ្រោះម្នាក់ទៀត បានបង្ហាញពីការព្រួយបារម្មណ៍ជាថ្មី ចំពោះការ​សម្រេចសេចក្តីណាមួយទៀត របស់តុលាការ​ខេត្តស្វាយរៀង។ «កន្លងមក តុលាការនេះបានលើកលែងម្តងហើយ។ បើម្តង​ហ្នឹងទៀត តុលាការស្វាយរៀង នឹង​មិនមានយុត្តិធម៌សម្រាប់ពួកខ្ញុំ» នាងបានថ្លែងយ៉ាងដូច្នេះ។

លោក អាត់ ធន ប្រធានសហជីបកម្មករ បានបង្ហាញថានេះ ជាភាពជោគជ័យមួយ ដែលលោកគិតថា តុលាការអាច​ផ្តល់​នូវ​យុត្តិធម៌ សម្រាប់ជនរងគ្រោះទាំងបី។ សាលាឧទ្ធរណ៍ បានធ្វើការមានភាពពប្រសើរមួយចំនួន តែមួយចំនួនទៀត មិន​ទាន់​មានភាពប្រសើរទេ។

គេសង្កេតឃើញថា សវនាការប្រកាសសាលដីកា នៃសភាស៊ើបសសួរ សាលាឧទ្ធរណ៍ថ្ងៃនេះ មានវត្តមានលោក ឃុន លាងម៉េង ជាប្រធាន លោក ញូង ថុល និងលោក យុន ណារ៉ុង ជាចៅក្រមប្រឹក្សារ តំណាងអយ្យការ លោក អ៊ឹម សុផាន និងមានវត្តមាន តែមេធាវីរបស់ជនរងគ្រោះ ទាំងបីនាក់ប៉ុណ្ណោះ។ ឯលោក ឈូក បណ្ឌិត និងមេធាវីរបស់គាត់(ឈូក បណ្ឌិត) ពុំមានវត្តមានទេ មានតែជំនួយការម្នាក់គត់ ដែលខុសស្រឡោះពីថ្ងៃសាកសួរ ដែលមានរហូតដល់ជាងដប់នាក់។

អ្នកសារព័ត៌មាន និងអ្នកតំណាងអង្គការជាតិ និងអន្តរជាតិ បានឈរត្រៀបត្រាពេញខាងក្រៅបន្ទប់ រងចាំស្តាប់​លទ្ធផល នៃការប្រកាសសាលដីកានេះ ដោយសាតែប្រធានសភាស៊ើបសួរ មិនអនុញាតិឲ្យចូលក្នុងបន្ទប់។

សូមរម្លឹកថា សាលាឧទ្ធរណ៍ បានលើកយកករណី លោក ឈូក បណ្ឌិត ជាប់ចោទរឿងបាញ់ស្ត្រីកម្មករកាត់ដេរបីនាក់ ឲ្យ​របួសធ្ងន់ មកសាកសួរឡើងវិញ កាលពីសប្តាហ៍មុន បន្ទាប់ពីតុលាការសាលាដំបូង ខេត្តស្វាយរៀង សម្រេចលើកលែង​ការចោទប្រកាន់ ថាមិនពាក់ព័ន្ធនឹងការ «បង្ករបួសស្នាមដោយអចេតនា» កាលពីខែធ្នូ ឆ្នាំ២០១២។

សវនាការសាលាឧទ្ធរណ៍កាលពីថ្ងៃទី២៧ និងថ្ងៃទី២៨ ខែកុម្ភៈនេះ ស្ត្រីកម្មកររងគ្រោះទាំងបីនាក់ និងសាក្សីម្នាក់​ជាច្រើន​ជាប៉ូលិសមកពីក្រុងបាវិត បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោក ឈូក បណ្ឌិត ជាអ្នកកាន់កាំភ្លើងខ្លី បាញ់លើក្រុមស្ត្រី​កម្មករកាត់ដេរ ក្នុងពេលធ្វើកូដកម្មតវ៉ាកាលពីព្រឹកថ្ងៃ២០ខែកុម្ភៈ ឆ្នាំ២០១២កន្លងទីនេះ។

--------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី០៤ មីនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...