សំនុំរឿងម៉ម សូណង់ដូ៖ សភា​ព្រហ្មទណ្ឌ​នឹង​ជំនុំ​ជំរះ​លើ​បណ្តឹង​ឧទ្ធរណ៍ នៅ​ថ្ងៃ​ស្អែក

ថ្ងៃទី៥ ខែមីនាស្អែកនេះ សភាព្រហ្មទណ្ឌ ននឹងបើកសវនាការជំនុំជំរះជាសាធារណៈ លើបណ្តឹងឧទ្ធរណ៍សំណុំរឿងរបស់ប្រធានវិទ្យុឃ្មុំលោក ម៉ម សូណង់ដូ។ បើគិតពីថ្ងៃចាប់ខ្លួនមកទល់នឹងពេលនេះ លោកត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ឃុំខ្លួនក្នុងពន្ធនាគារព្រៃសរចំនួន២៣៤ថ្ងៃ ហើយ។ លោក ស សូវ៉ាន មេធាវីការពារក្ដីឲ្យ លោក ម៉ម សូណង់ដូ បានប្រាប់អ្នកយកព័ត៌មាន របស់មនោរម្យព័ងអាំងហ្វូតាមទូរសព្ទ័ថា សភាព្រហ្មទណ្ឌ នៃសាលាឧទ្ធរណ៍ ចំណាយពេលបីថ្ងៃ ក្នុងការជំនុំជំរះរឿងនេះ ជាសាធារណៈ ដែលក្នុងនោះមានជនជាប់ចោទចំនួនបីនាក់ ត្រូវចូលខ្លួន រូមទាំងកូនក្តីលោកផង។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: March 04, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ថ្ងៃទី៥ ខែមីនាស្អែកនេះ សភាព្រហ្មទណ្ឌ ននឹងបើកសវនាការជំនុំជំរះជាសាធារណៈ លើបណ្តឹងឧទ្ធរណ៍សំណុំរឿង របស់ប្រធានវិទ្យុឃ្មុំលោក ម៉ម សូណង់ដូ។ បើគិតពីថ្ងៃចាប់ខ្លួនមកទល់នឹងពេលនេះ លោកត្រូវបានសាលាដំបូងរាជធានី​ភ្នំពេញ ឃុំខ្លួនក្នុងពន្ធនាគារព្រៃសរចំនួន២៣៤ថ្ងៃ ហើយ។


អ្នកគាំទ្រូលោកម៉ម សូណង់ដូ នៅមុខសាលាដំបូងរាជធានីភ្នំពេញ។

លោក ស សូវ៉ាន មេធាវីការពារក្ដីឲ្យ លោក ម៉ម សូណង់ដូ បានប្រាប់អ្នកយកព័ត៌មាន របស់មនោរម្យព័ងអាំងហ្វូតាម​ទូរសព្ទ័ថា សភាព្រហ្មទណ្ឌ នៃសាលាឧទ្ធរណ៍ ចំណាយពេលបីថ្ងៃ ក្នុងការជំនុំជំរះរឿងនេះ ជាសាធារណៈ ដែលក្នុង​នោះមានជនជាប់ចោទចំនួនបីនាក់ ត្រូវចូលខ្លួន រូមទាំងកូនក្តីលោកផង។

ទាក់ទងនឹងការជំនុំជំរះនេះ លោកមិនបានបង្ហាញពីការរំពឹងទុក ឬសេចក្តីសន្និដ្ឋានអ្វីឡើយ ដោយលោកបញ្ជាក់ថា «អាថ៌កំបាំងវិជ្ជាជីវៈតុលាការ សវនាការនេះមិនអាចគ្រោងទុកមុនបានទេ ការជជែកឆ្លើយឆ្លងជាសេរីភាពរបស់ចៅក្រម ជាសេរីភាពរបស់ជនជាប់ចោទ គេឆ្លើយយ៉ាងម៉េច ហើយក៏ជាអាថ៌កំបាំងងបស់មេធាវី»។ តែលោកគ្រាន់តែបញ្ជាក់ថា សវនាការព្រឹកថ្ងៃដំបូង(ថ្ងៃទី៥) សាលាឧទ្ធណ៍ នឹងកោះហៅជនជាប់ចោទទាំងបីនាក់ ដើម្បីបញ្ជាក់ពីមូលហេតុ​នៃការ​ឧទ្ធណ៍ លុះពេលល្ងាចថ្ងៃដដែល កោះហៅសាក្សីចូលបំភ្លឺ។ ថ្ងៃបន្ទាប់ពេលព្រឹកការប្រឈមជាមួយ ជនជាប់ចោទទាំង​បី​នាក់ និងពេលល្ងាចស្តាប់សេចក្តីសន្និដ្ឋាន របស់អគ្គព្រះរាជអាជ្ញាក្នុងការចោទប្រកាន់ និងការឆ្លើយតទល់របស់មេធាវី។ សម្រាប់ឯថ្ងៃទីបី ជាការប្រកាសសាលដីកា របស់សាលាឧទ្ធណ៍។

ទាក់ទងនឹងនីតិវិធី ក្នុងដំណើរការក្តីនេះ លោក អ៊ូ វីរៈ មានសង្ឃឹមថាសាលាឧទ្ធណ៍ធ្វើបានល្អ និងត្រឹមត្រូវ តែអ្វីដែលជា​ការព្រួយបារម្មណ៍នោះ ព្រោះវាជារឿងនយោបាយ។ លោកបន្តថា«បើមានឆន្ទះនយោបាយ លោក ម៉ម សូណង់ដូ នឹង​រួចខ្លួន។ តុលាការគ្មានភស្តុតាង និងឯកសារណាមួយដាក់បន្ទុកនោះ ដូច្នេះការខ្វះខាតនេះ មិនត្រូវមានការផ្តន្ទាទោស​ជាប់ពន្ធនាគារ២០ឆ្នាំទេ។ ការការពារបាននូវសិទ្ធិរបស់លោក ម៉ម សូណង់ដូ វានឹងមានឥទ្ធិពលសម្រាប់​សិទ្ធិមនុស្ស​ទូទៅ និងបញ្ហាតុលាការមានយុត្តិធម៌។»

សូមបញ្ជាក់ថា លោក ម៉ម សូណង់ដូ ក្នុងវ័យ៧១ឆ្នាំ ត្រូវសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់លោកពីបទញុះញង់​ឲ្យកាន់អាវុធប្រឆាំង នឹងរដ្ឋាភិបាល និងញុះញង់ឲ្យមានការបង្កើតតំបន់អបគមន៍ ក្នុងភូមិប្រម៉ា ស្រុកឆ្លូង ខេត្តក្រចេះ ដោយផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេលម្ភៃឆ្នាំ និងពិន័យជាប្រាក់ចំនួនដប់លានរៀល។ បើទោះបីជាតុលាការដឹងថា ការចោទប្រកាន់កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១២ គ្មានភស្តុតាងជាក់លាក់ និងគ្រប់គ្រាន់ក្នុងការស្រូបទាញរូបលោក ភ្ជាប់ទៅនឹងបញ្ហានៃការបះបោរក្នុងចលនាអបគមន៍នោះក៏ដោយ។

ស្របពេលជាមួយគ្នានេះផងដែរ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក៏បានធ្វើការអំពាវនាវជាថ្មីម្តងទៀត ដល់សាលា​ឧទ្ធរណ៍ ឲ្យមានការដោះលែង ប្រធានសមាគមអ្នកប្រជាធិបតេយ្យក្នុងវ័យ៧១ឆ្នាំរូបនេះ។ ហើយក៏បានភ្ជាប់នូវអត្ថបទ​វិភាគច្បាប់ដែលបង្ហាញថា រូបលោក(ម៉ម សូណង់ដូ) មិនជាប់ពាក់ព័ន្ធក្នុងការបង្កើតតំបន់អបគមន៍នៅខេត្តក្រចេះ ដូច​ការចោទប្រកាន់របស់តុលាការក្រុងភ្នំពេញនោះទេ។ នេះបើតាមសេចក្តីថ្លែងការណ៍ របស់មជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា ចេញផ្សាយកាលពីថ្ងៃអាទិត្យ ទី០៣ ខែមីនា។

ខណៈពេលថ្ងៃកាត់ក្ដីលោក ម៉ម សូណង់ដូ នៅសាលាឧទ្ធរណ៍នឹងចូលមកដល់នៅថ្ងៃស្ងៃកនេះ គេសង្កេតឃើញមាន អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ព្រមទាំងមន្ត្រីប្រទេសមហាអំណាចមួយចំនួន ក៏បានទទូចសុំឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងលោក ម៉ម សូណង់ដូ ដែលជាប្រធានវិទ្យុសំបុកឃ្មុំ។

គួកត់សម្គាល់ថាកាលពីថ្ងៃសុក្រ ទី២២កុម្ភៈ ឆ្នាំ២០១៣ ក្រោយពេលលោក ម៉ម សូណង់ដូ ជាប់ពន្ធនាគារ អង្គការលើក​លែងទោសអន្តរជាតិ (Amnesty International) បានទាមទារ ឲ្យមានការដោះលែងលោក ម៉ម សូណង់ដូ ជាបន្ទាន់ និង​ដោយគ្មានលក្ខខណ្ឌ។ ហើយលោក ម៉ម សូណង់ដូ ក៏ត្រូវបានអង្គការនេះ ចាត់បញ្ចូលទៅក្នុងក្រុមអ្នកការពារសិទ្ធិ​មនុស្សឈានមុខ(Front line Defender) ដែលធ្វើការជ្រើសរើសជា«បេក្ខជនចុងក្រោយ»​ សម្រាប់ទទួល​«ពានរង្វាន់​ឈានមុខ» ចំពោះសកម្មជនការពារសិទ្ធិមនុស្ស ដែលប្រឈមមុខនឹង«ហានិភ័យ»ខ្ពស់ក្នុងឆ្នាំ២០១៣នេះ។

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី០៤ មីនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...