សម្ដេចសង្ឃកាតូលីកថ្មី ជា​ជន​ជាតិ​អាហ្សង់ទីន យក​នាម ហ្វ្រង់ស៊័រទី១

សម្ដេចសង្ឃកាតូលីកថ្មី ដែលយកព្រះនាមថ្មី ហ្វ្រង់ស៊័រទីមួយ (François Ier) ជាជនជាតិអាហ្សង់ទីន។ ព្រះអង្គមានព្រះនាមដើមថា ហ្សច ម៉ារីយ៉ូ ប៊ែរហ្សូចលីយ៉ូ (Jorge Mario Bergoglio) ជានាយកបុព្វជិកនៅក្នុងប្រទេសព្រះអង្គ និងត្រូវបានព្រះវិហារកាតូលីកកណ្ដាល នៅទីក្រុងវ៉ាទីកង់ ជ្រើសតាំងជាសម្ដេចសង្ឃនៅយប់ម៉ោង០៨ នៃថ្ងៃទី១៣ខែមិនា។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: March 14, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សម្ដេចសង្ឃកាតូលីកថ្មី ដែលយកព្រះនាមថ្មី ហ្វ្រង់ស៊័រទីមួយ (François Ier) ជាជនជាតិអាហ្សង់ទីន។ ព្រះអង្គមាន​ព្រះ-​នាមដើមថា ហ្សច ម៉ារីយ៉ូ ប៊ែរហ្សូចលីយ៉ូ (Jorge Mario Bergoglio) ជានាយកបុព្វជិកនៅក្នុងប្រទេសព្រះអង្គ និងត្រូវ​បាន​ព្រះវិហារកាតូលីកកណ្ដាល នៅទីក្រុងវ៉ាទីកង់ ជ្រើសតាំងជាសម្ដេចសង្ឃនៅយប់ម៉ោង០៨ នៃថ្ងៃទី១៣ខែមិនា។


សម្ដេចសង្ឃកាតូលីក ហ្វ្រង់ស៊័រទីមួយ ថ្លែងពាក្យដំបូងទៅកាន់បណ្ដាជន។

សម្ដេចសង្ឃថ្មី បានចេញបង្ហាញខ្លួន នៅលើរាលហាននៃព្រះវិហា ស៊ាំង ពីជែរ (Saint-Pierre) ហើយបានបន្លឺវាចាជា​លើកដំបូង ទៅកាន់អ្នករងចាំព្រះអង្គរាប់សិបពាន់នាក់ នៅលើទីលាននៅខាងមុខ។

«វាទំនងជាសមាជិកគណសង្ឃទាំងអស់ បានធ្វើដំណើរទៅកាន់ ទីចុងបំផុតមួយនៃផែនដី ដើម្បីស្វែងរកខ្ញុំ» នេះជា​ពាក្យ​មួយឃ្លា ក្នុងចំណោមពាក្យផ្សេងទៀត ដែលបានធ្វើអោយ ការរំភើបសប្បាយរីករាយ បានផ្ទុះឡើងនៅក្នុងចំណោម អ្នក​កាន់សាសនាកាតូលីក និងបណ្ដាជនដែលចង់ មកទស្សនាផ្ទាល់ភ្នែកផង នៅលើទីលានស៊ាំង ពីជែរ។

មានអាយុ៧៦ឆ្នាំ  ជាសម្ដេចសង្ឃលើកដំបូងគេ ដែលមកពីទ្វីបអាមេរិក និងជាសមាជិកអ្នកតំណាងព្រះយេស៊ូមុនគេ បាន​ក្លាយជាប្រមុខព្រះវិហារកណ្ដាល របស់សាសនាកាតូលីក។ ព្រះអង្គបានអញ្ចើញអោយមនុស្សទាំងអស់គ្នា សូត្រធម៌​ឧទ្ទិសអោយសម្ដេចសង្ឃ ប៊ើណ័រទី១៦ (Benoît XVI) ដែលទើបនឹងលាចាកពីតំណែង កាលពីថ្ងៃទី២៨ខែកម្ភះកន្លងទៅ ក្នុងមូលហេតុអាយុដ៏ច្រើន និងកម្លាំងដែលចេះតែចុះខ្សោយរបស់ទ្រង់។ «សូត្រធម៌ដើម្បីព្រះជាម្ចាស់ ប្រោះព្រំពរជ័យ ដល់ព្រះអង្គ និងដើម្បីសុំអោយព្រះមាតា ម៉ារី ថែរក្សាព្រះអង្គតរៀងទៅ» សម្ដេចហ្វ្រង់ស៊័រទីមួយ បានប្រកាសឡើង​យ៉ាង​ដូច្នេះ។

សូត្រធម៌សម្រាប់ខ្ញុំ

សម្ដេចសង្ឃដែលបានយកព្រះនាម ហ្វ្រង់ស៊័ររូបនេះ ដើម្បីរំលឹកទៅ ព្រះដ៏ថ្លៃថ្លារបស់ព្រះវិហារ ជាលើកទីមួយក្នុងប្រវត្តិ​នៃដែនអំណាច របស់សម្ដេចសង្ឃរូបនេះ បានសុំអោយអ្នកស្មោះស្ម័គ្រទាំងអស់ ជ្រើសរើសផ្លូវ«ភាតរភាព សេចក្ដី​ស្រឡាញ់ និងស្វែងយល់ពីព្រះ»។ បន្ទាប់មកសម្ដេចហ្វ្រង់ស៊័រទីមួយ បានស្នើអោយមានការស្ងៀមស្ងាត់មួយភ្លែត «សូត្រ​ធម៌សម្រាប់ខ្ញុំ និងប្រគល់មកអោយខ្ញុំ នូវការជូនពររបស់អ្នករាល់គ្នា មុននឹងបុព្វជិកអ្នកទទួលខុសត្រូវ របស់ព្រះវិហារ ប្រោះព្រំជូនពរអ្នកតាមក្រោយ»។

«សូត្រធម៌ជានិច្ចនិរន្ដទៅ សម្រាប់រូបអ្នកគ្រប់គ្នា និងសម្រាប់ពិភពលោកទាំងមូល ដើម្បីអោយមានភាតរភាពកើត​ឡើយ»៕

--------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...