សម្ដេច​សង្ឃ​កាតូលីក ប៊ើន័រ ១៦ ផ្ដើម​ប្រើ«​ទ្វីធើ» ដើម្បី​ផ្សាយ​ពរ​

ទូរសានោះ សរសេរជាភាសាអង់គ្លេស មានន័យជាអាថ៌ថា «បណ្ដាមិត្តទាំងឡាយ ខ្ញុំមានសេចក្ដីរីករាយណាស់ ដែលមានទំនាក់ទំនងជាមួយអ្នកទាំងអស់គ្នា តាមប្រព័ន្ធទ្វីធើរ (Twitter)។ សូមអរគុណ នូវចម្លើយដែលមានសមានចិត្តរបស់អ្នក។ ខ្ញុំសូមប្រសិទ្ធិពរដល់អ្នកគ្រប់គ្នា អស់ពីបេះដូងរបស់ខ្ញុំ។» តែក្នុងរយះពេល ៤០នាទីក្រោយមកប៉ុណ្ណោះ បណ្ដាជនអ្នកមានគណនី ក្នុងប្រព័ន្ធនេះ បានចែកផ្សាយបន្ត រហូតដល់១៥ ៦០០លើក។ ទូរសានេះ ក៏មានផ្សាយ ជាភាសាបរទេស ចំនួន៧ផ្សេងទៀតផងដែរ៖ អ៊ីតាលី អេស្ប៉ាញ៉ុល ព័រទុយហ្គេ អាឡឺម៉ង់ បារាំង អារ៉ាប់ និងប៉ូឡូញ។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: December 12, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅថ្ងៃពុធទី១២ធ្នូនេះ សម្ដេចសង្ឃកាតូលីក ប៊ើន័រ ១៦ បានបង្ហោះទូរសាតាមប្រព័ន្ធសង្គម ទ្វីធើរ ជាលើកតំបូងរបស់ព្រះអង្គ ដើម្បី​ស្រោចស្រង់ ប្រសិទ្ធិពរជ័យ ដល់បណ្ដាជនរាប់សិបលាននាក់ ដែលបានតាមដានគណនីរបស់ព្រះវិហា នៅលើប្រព័ន្ធនេះ។ ​គណនី​មុនៗរបស់ព្រះវិហា ជារឿយៗ តែងតែរង នូវការរិះគន់ពីសំណាក់ អ្នកលេងអាំងធើណែតក្មេងៗ។


សម្ដេចសង្ឃកាតូលីក ប៊ើន័រ ១៦ ទ្រង់ប្រើម្រាមដៃរបស់ទ្រង់បង្ហោះទូរសារទីមួយ របស់ទ្រង់។
រូបថត AP/ Gregorio Borgia។

ទូរសានោះ សរសេរជាភាសាអង់គ្លេស មានន័យជាអាថ៌ថា «បណ្ដាមិត្តទាំងឡាយ ខ្ញុំមានសេចក្ដីរីករាយណាស់ ដែលមានទំនាក់​ទំនងជាមួយអ្នកទាំងអស់គ្នា តាមប្រព័ន្ធទ្វីធើរ (Twitter)។  សូមអរគុណ នូវចម្លើយ ប្រកបដោយសមានចិត្តរបស់អ្នក។ ខ្ញុំសូម​ប្រសិទ្ធិពរដល់អ្នកគ្រប់គ្នា អស់ពីបេះដូងរបស់ខ្ញុំ។»  តែក្នុងរយះពេល ៤០នាទីក្រោយមកប៉ុណ្ណោះ បណ្ដាជនអ្នកមានគណនី ក្នុង​ប្រព័ន្ធនេះ បានចែកផ្សាយបន្ត រហូតដល់១៥ ៦០០លើក។ ទូរសានេះ ក៏មានផ្សាយ ជាភាសាបរទេស នៅលើគណនីចំនួន៧ផ្សេង​ទៀតផងដែរ៖ អ៊ីតាលី អេស្ប៉ាញ៉ុល ព័រទុយហ្គេ អាឡឺម៉ង់ បារាំង អារ៉ាប់ និងប៉ូឡូញ។

ទូរសាទីមួយនេះ បានផ្ញើរចេញពីក្ដាបញ្ជាមួយ ដែលរៀបចំថ្វាយ ដោយអ្នកទទួលខុសត្រូវ នៃក្រុមប្រឹក្សាសម្ដេចសង្ឃ សម្រាប់ការ​ផ្សព្វផ្សាយសង្គម និងយុវវ័យ នៅក្នុងសាល ប៉ូលទី៦ (Paul VI) នៅក្រោយពីព្រះអង្គបានប្រសិទ្ធិពរ ទៅអ្នកចូលរួមប្រមាណជា ៤ ៥០០នាក់។ បន្ទាប់ពីពន្យល់ថ្វាយព្រះអង្គ ពីដំណើរការ និងរបៀបប្រើប្រាស់របស់ក្ដាបញ្ជារួច សម្ដេចសង្ឃទ្រង់ញញឹម ដូចជាសព្វ​ព្រះរាជហឬទ័យ នឹងបច្ចេកវិទ្យាថ្មីនេះ ហើយបានយកចង្អុលព្រះហស្ថ ប៉ះទៅលើក្ដាបញ្ជា ដែលបង្ហាញថា«ទូរសាទីមួយ» ក្នុង​ប្រវត្តិ​របស់ព្រះវិហាកាតូលីក ត្រូវបានផ្ញើរចេញទៅហើយ។

ក្នុងទូរសារលើកទីពីរ ព្រះអង្គបានចោទសួរថា «តើយើងរស់នៅអោយប្រសើរយ៉ាងដូចម្ដេច នៅរាល់ឆ្នាំនៃជំនឿសាសនានោះ?» ហើយព្រះអង្គបានឆ្លើយដោយខ្លួនព្រះអង្គថា «ជជែកជាមួយព្រះយេស៊ូ គ្រឹស្ដ៍ នៅរាល់ពេលសូត្រធម៌ ​- ស្ដាប់ព្រះយេស៊ូ គ្រឹស្ដ៍ ដែលនិយាយមកអ្នក ក្នុងគម្ពី អេវ៉ង់ជីល (Evangile) - ជួបព្រះយេស៊ូ គ្រឹស្ដ៍ ដោយផ្ទាល់នៅពេលអ្នកត្រូវការ»។ ចម្លើយនេះទំនង ជាសម្ដេចសង្ឃកាតូលីក ប៊ើន័រ ១៦ (Benoît XVI) ព្រះអង្គចង់តបនឹងសំនួរ រាប់ពាន់ផ្សេងទៀត ដែលបានសួរមកព្រះអង្គ តាម​ប្រព័ន្ធនេះ តាំងពីព្រះអង្គបើកគណនីបាន ប្រមាណជាមួយអាទិត្យមកហើយ។

នៅក្នុងបទអត្ថាធិប្បាយមួយ របស់វិទ្យុវ៉ាទីកង់ (Radio Vatican) លោកឪពុក ហ្វេដេរីកូ ឡមបារឌី (Federico Lombardi) បានលើក​ពីសារសំខាន់ នៃដំណើរការថ្មីនេះ ដោយបង្ហាញតាមផ្លូវព្រះធម៌ ដូចមានចែងក្នុងព្រះគម្ពី អេវ៉ង់ជីលផង។ លោកឪពុកថា «១៤០តួ​អក្សរ វាតិចណាស់ តែពាក្យសម្ដីនៅក្នុងគម្ពី ក៏រឹតខ្លីណាស់ទៅទៀត។ ដូច្នេះបើពន្យល់បន្តិចទៅ វាកាន់តែល្អ។»

មកដល់ម៉ោងនេះ គណនីជាភាសាអង់គ្លេស របស់សម្ដេចសង្ឃ មានអ្នកចុចលើ «តាមដាន» ប្រមាណជា ៨៣៧ ៩៤០នាក់ជាង​ហើយ៕

--------------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...