រូបចម្លាក់ គ្រឹស្ទៀណូ រ៉ូណាល់ដូ បង្ហាញតែ«លិង្គ»?
- ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ( [email protected]) - ប៉ារីស ថ្ងៃទី២២ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 22, 2014
- ប្រធានបទ: តារាបាល់ទាត់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ដើម្បីប្រណាំងជាមួយកីឡាកររៀមច្បង ដូចយ៉ាង អ៊ឺសឺប៊ីយ៉ូ (Eusebio) និង ជ្យែរី ហង់រី (Thierry Henry) ពីពេលនេះតទៅ កីឡាករជាតិព័រទុយហ្គាល់ គ្រឹស្ទៀណូ រ៉ូណាល់ដូ ក៏មានរូបចម្លាក់របស់ខ្លួនមួយដែរ ធ្វើពីស្ពាន់ ដាក់តាំងនៅលើកោះម៉ាដែរ (Madère) ទឹកដីកំណើតរបស់កីឡាករ ចំពីមុខពហុកីឡាដ្ឋាន Luz du Benfica។
កីឡាករ រ៉ូណាល់ដូ ដែលមានអាយុមិនទាន់ទាំងបាន ៣០ឆ្នាំស្រួលបួលផង បានទៅសម្ភោធរូបចម្លាក់របស់ខ្លួន កាលពីថ្ងៃអាទិត្យកន្លងទៅ ជាមួយនឹងសារមន្ទីរមួយ ដែលឧទ្ទិសឲ្យកីឡាករដូចគ្នា។ រូបចម្លាក់នោះ មានកំពស់៣,៤ម៉ែត្រ មានទំងន់៨០០គីឡូក្រាម និងបានបង្ហាញពីកាយវិការរបស់កីឡាករ រ៉ូណាល់ដូ នៅពេលរៀបទាត់បាល់ពិន័យ ដែលកីឡាករមិនសូវជាខកខានប៉ុន្មានឡើយ។
ប៉ុន្តែកាយវិការឈរជំទែង របស់រួបចម្លាក់នោះ មិនដូចជាកាយវិការទូទៅ សម្រាប់កីឡាបាល់ទាត់ទេ។ វិចិត្រករ ដែលសូន្យរូបចម្លាក់នេះ ដូចជាចង់បង្ហាញពីរូបរាងដ៏សង្ហា ប្រកបដោយសាច់ដុំ និងជាពិសេស«លិង្គ»របស់កីឡាករ ដែលទល់មកមុខ ខ្លាំងជាងអ្វីផ្សេងទៀត។ ចង់មិនចង់ ប្រតិកម្មបានលេចចេញមកព្រោងព្រាត នៅតាមបណ្ដាសង្គម ទ្វីសធើរ (twitter)។
ប្រិយមិត្តម្នាក់បានសរសេរថា៖ «លិង្គរបស់កីឡាករ គ្រឹស្ទៀណូ រ៉ូណាល់ដូ ក៏មានសិទ្ធិមានរូបចម្លាក់របស់វា ដូចម្ចាស់វាអញ្ចឹងដែរ» ខណៈម្នាក់ទៀតថាសរសេរថា៖ «កីឡាករអន្តរជាតិសប្បាយចិត្តណាស់ ព្រោះរូបចម្លាក់ខ្លួន បានបង្ហាញពីធម្មជាតិជាបុរសដ៏ស៊ិចស៊ីជាងគេ ក្នុងពិភពលោក»។
រីឯកាសែត ឌឺសាន់ (The Sun) របស់អង់គ្លេសបានសរសេរថា៖ «រ៉ូណាល់ដូ មានមោទនភាពនឹងឈរជិតរូបចម្លាក់របស់ខ្លួន ដែលបង្ហាញពីប្រដាប់ដ៏ធំមួយ នៅក្នុងខោខ្លី» ខណៈអ្នកសារព័ត៌មានម្នាក់ទៀត បានសរសេរថា៖ «រូបចម្លាក់របស់ រ៉ូណាល់ដូ បាញ់ចំកណ្ដាលមុខ អ្នកមើលតែម្ដង»៕