កីឡាករ«កាស៍»ដ៏ល្បី ឈ្លក់នឹងដើមទ្រូូងដ៏ព្រហើនរបស់អ្នកគាំទ្រ
- ដោយ: ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី១៣ មករា ២០១៧
- កែប្រែចុងក្រោយ: January 13, 2017
- ប្រធានបទ: កីឡាកាស៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅលើសៃវៀន របស់សហគ្រាសអាមេរិកាំង ឯកទេសខាងប្រដាល់ កាស៍ ឈ្មោះ «World Wrestling Entertainment» ហៅកាត់ថា «WWE» លោក រ៉េនឌី អ័រថុន (Randy Orton) គឺជាតារាកីឡា កាស៍ ដ៏ល្បីឈ្មោះមួយរូប ដែលតែងយកជ័យជំនះ លើគូប្រកួត សឹងមិនលួសពេល។ តែនៅខាងក្រៅ លោកគឺជាបុរសសំបូរស្នេហ៍ម្នាក់ ដែលមានរូបរាងសង្ហា តើស្រីណាមួយ ដែលចងចិត្តបេតី?
ប៉ុន្តែលើកនេះ លោក រ៉េនឌី អ័រថុន បានចាញ់សម្រស់នារីវ័យក្មេងអ្នកគាំទ្រម្នាក់ នៅពេលដែលនាង សុំកីឡាករសាច់ដុំធំៗរូបនេះ ថតរូប «Selfie» ជាមួយ។ បញ្ហានៅត្រង់ថា នារីវ័យក្មេងដ៏ឆើតឆាយ ពាក់អាវវាលកយ៉ាងទូលំទូលាយ រហូតបង្ហាញភ្នំទាំងពីរដ៏ព្រហើន ដាក់កីឡាករយើង។
នៅបណ្ដាញសង្គមទ្វីសធើរ រូបថតនេះ ត្រូវបានអ្នកប្រើប្រាស់ ធ្វើការចែករំលែង ច្រើនជាង ១០០ ០០០ដង ដោយគ្រាន់តែក្នុងរយៈពេល ប៉ុន្មានថ្ងៃនេះប៉ុណ្ណោះ។ ទំព័រទ្វីសធើរមួយ បានយករូបថតមកចែករំលែក ហើយសរសេរថា៖ «នេះជាមូលហេតុ ដែលធ្វើឲ្យ រ៉េនឌី អ័រថុន កា្លយជាកំពូលកីឡាករម្នាក់»៕
» ខាងក្រោមនេះ ជាការប្រកួតជាក្រុមមួយ កាលពីពេលថ្មីៗនេះ ដែលក្រុមរបស់លោក អ័រថុន បានចាញ់ក្រុម «Shane Mcmahon»៖