កម្មវិធី​ការពារ​មេរោគ ៣​ប្រភេទ​ល្អ​បំផុត មិន​ឲ្យ​កុំព្យូទ័រ​យឺត

បច្ចុប្បន្ននេះ កម្មវិធីការពារមេរោគ ពិតជាមានសារសំខាន់ខ្លាំងណាស់ គ្រប់កុំព្យូទ័រទាំងអស់ ដើម្បីជួយការពារនូវមេរោគនានា ប៉ុន្តែការជ្រើសរើសកម្មវិធីណាមួយ ឲ្យមានគុណភាព និងមិនធ្វើឲ្យកុំព្យូទ័ររបស់អ្នកយឺត ក៏ជារឿងចាំបាច់មួយដែរ។ មនោរម្យព័ងអាំងហ្វូ សូមបង្ហាញនូវឈ្មោះ កម្មវិធីការពារមេរោគ ដែលល្អដាច់គេទាំង៣ និងមិនប៉ះពាល់ដល់ ល្បឿនប្រព័ន្ធដំណើរការនៃកុំព្យូទ័ររបស់អ្នក។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: April 10, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បច្ចុប្បន្ននេះ កម្មវិធីការពារមេរោគ ពិតជាមានសារសំខាន់ខ្លាំងណាស់ សម្រាប់គ្រប់កុំព្យូទ័រទាំងអស់ ដើម្បីជួយការពារនូវ​មេរោគ​នានា។ ប៉ុន្តែការជ្រើសរើសកម្មវិធីណាមួយ ឲ្យមានគុណភាព និងមិនធ្វើឲ្យកុំព្យូទ័ររបស់អ្នកយឺត ក៏ជារឿងចាំបាច់​មួយដែរ។

មនោរម្យព័ងអាំងហ្វូ សូមបង្ហាញនូវឈ្មោះ កម្មវិធីការពារមេរោគ ដែលល្អដាច់គេទាំង៣ និងមិនប៉ះពាល់ដល់ ល្បឿន ប្រព័ន្ធដំណើរការនៃកុំព្យូទ័ររបស់អ្នក។ ការលើកបង្ហាញនេះ មិនមានលក្ខណៈពាណិជ្ជកម្មទេ ព្រោះយើងមានបំណង​យ៉ាងមុតមាំ ក្នុងការការពារអ្នកប្រើប្រាស់កម្មវិធីទាំងនេះ ពីការបកស្រាយទាំងឡាយណា ដែលលំអៀង។

១. អាវ៉ាស ហ្វ្រី និងប្រូ៖ Avast (Free & Pro)
បើសិនជាអ្នកកំពុងតែស្វែងរក កម្មវិធីការពារមេរោគណាមួយ ដែលមិនប៉ះពាល់ដល់ល្បឿនរបស់កំព្យូទ័ នៃអាជីបរបស់អ្នក​ នោះអាវ៉ាស ហ្វ្រី និងប្រូ ជាជម្រើសទី១ សំរាប់អ្នក។ កម្មវិធីនេះ ត្រូវបានគេបោះឆ្នោតឲ្យជាប់ល្អដាច់គេ មិនចំណាយ​ទំហំ​ច្រើន និងអាចការពារមេរោគបានយ៉ាងប្រសិទ្ធភាព។ វាត្រូវបានបង្កើតឡើងដោយអ្នកជំនាញល្បីៗ ដែលអាចការពារ​មេរោគថ្មីៗ ឬក៏តាមការជ្រៀតចូល ទៅក្នុងអង្គចងចាំនានា។

២. ភីស៊ី ធូល អេនទីវ៉ីរុស៩.១ ហ្វ្រី ៖ PC Tools AntiVirus v9.1 (free)
ភីស៊ី ធូល អេនទីវ៉ីរុស៩.១ ជាកម្មវិធីការពារមេរោគស្រាល ថ្មីមួយ ដែលត្រូវការទីកន្លែងផ្ទុក ក្នុងកុំព្យូទ័រត្រឹមតែ ៣,៩​ម៉េកាបៃប៉ុណ្ណោះ។ វាផ្តល់ឲ្យអ្នកនូវការការពារមេរោគបានយ៉ាងច្រើនប្រភេទ ដែលអាចចូលទៅបំផ្លាញកម្មវិធី ឬឯកសារ​ណាមួយ​ក្នុងកុំព្យូទ័រ​របស់អ្នក។ វាធ្វើវិភាគ (Scan) បានយ៉ាងលឿន ដោយមិនចាំបាច់ចំណាយពេលយូរ និងអាចធ្វើ​បច្ចុប្បន្នភាព (updating) បានយ៉ាងឆាប់រហ័សដូចគ្នា។ កម្មវិធីនេះ វាត្រូវការ រ៉ែម (RAM) ត្រឹមតែ២៥៦ម៉េកាបៃ និងម៉ាស៊ីន​រត់មានចង្វាក់ត្រឹមតែ ៣០០ម៉េកាអ៊ែក តែប៉ុណ្ណោះ ដើម្បីអោយកម្មវិធីនេះ មានដំណើរការ។

៣. ហ្គាសផឺស្កាយ អេនទីវ៉ីរុស ២០១៣៖ Kaspersky Anti-Virus 2013
កម្មវិធីហ្គាសផឺស្កាយ ត្រូវបានទទួលស្គាល់ពីសំណាក់ អ្នកប្រើប្រាស់ជាច្រើនរូប ដែលធ្លាប់បានប្រើប្រាស់វា ក្នុងការចេញ​ផ្សាយមុនៗកន្លងមក។ ប៉ុន្តែហ្គាសផឺស្កាយ អេនទីវ៉ីរុស ២០១៣ ជាការបន្ថែម និងការច្នៃប្រឌិតថ្មីមួយទៀត ហើយកាន់​តែ​មានភាពល្អប្រសើរច្រើនជាងមុន។ វាអាចជួយការពារកុំព្យូទ័ររបស់អ្នកពី មេរោគ (viruses), ដង្កូវ (worms), ត្រូជេន (Trojans), ស្ពៃវៀស៏ (spyware) -ល-។ ជាពិសេសទៀតនោះ កម្មវិធីនេះ អាចការពារនូវការឈ្លានពាន គ្រប់ប្រភេទ​ទាំង​អស់ ដែលមាននៅលើប្រព័ន្ធអនឡាញ (Online threats)៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...