ពលរដ្ឋ​ម្ចាស់​ឆ្នោត​ចង់​ឲ្យ មាន​ការ​ផ្តល់​ព័ត៌មាន​ពី​ស្ថាប័ន​រដ្ឋ

បញ្ហាទំនាក់ទំនងសភាប្រកបដោយភាពជោគជ័យ ជាគ្រឹះដ៏ចាំបាច់សម្រាប់រដ្ឋាភិបាលប្រជាធិបតេយ្យ ដែលមាន​តុល្យភាព គណនេយ្យភាព និងប្រសិទ្ធិភាព។ ករណីនេះអាចអភិវឌ្ឍន៍ទៅបាន ចាំបាច់ត្រូវមានអ្នកនាំពាក្យប្រចាំ​ស្ថាប័នសាម៉ី។ តួនាទីសម្រាប់«អ្នកនាំពាក្យ»មានសារៈសំខាន់ណាស់សម្រាប់សង្គមប្រជាធិបតេ្យ។ (វា) ជាការផ្តល់​ភាពងាយស្រួលមួយសម្រាប់«ព័ត៌មាន»នៃស្ថាប័នពាក់ព័ន្ធ ជូនដល់សាធារណៈជន ពិសេសប្រជាពលរដ្ឋ​ដែល​ជា​ម្នាស់ឆ្នោត តាមរយៈបណ្តាញផ្សព្វផ្សាយនានា។ នេះបើតាមការលើកឡើងរបស់លោក អាឡាស្ទែរ ខាធូ ទីប្រឹក្សា​មូលនិធិខុនរ៉ាដ អាដិនណៅអ៊ែរ លើផ្នែកទំនាក់ទំនងសភា។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: December 13, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បញ្ហាទំនាក់ទំនងសភាប្រកបដោយភាពជោគជ័យ ជាគ្រឹះដ៏ចាំបាច់សម្រាប់រដ្ឋាភិបាលប្រជាធិបតេយ្យ ដែលមាន​តុល្យភាព គណនេយ្យភាព និងប្រសិទ្ធិភាព។ ករណីនេះអាចអភិវឌ្ឍន៍ទៅបាន ចាំបាច់ត្រូវមានអ្នកនាំពាក្យប្រចាំ​ស្ថាប័នសាម៉ី។ តួនាទីសម្រាប់«អ្នកនាំពាក្យ»មានសារៈសំខាន់ណាស់សម្រាប់សង្គមប្រជាធិបតេ្យ។ (វា) ជាការផ្តល់​ភាពងាយស្រួលមួយសម្រាប់«ព័ត៌មាន»នៃស្ថាប័នពាក់ព័ន្ធ ជូនដល់សាធារណៈជន ពិសេសប្រជាពលរដ្ឋ​ដែល​ជា​ម្នាស់ឆ្នោត តាមរយៈបណ្តាញផ្សព្វផ្សាយនានា។ នេះបើតាមការលើកឡើងរបស់លោក អាឡាស្ទែរ ខាធូ ទីប្រឹក្សា​មូលនិធិខុនរ៉ាដ អាដិនណៅអ៊ែរ លើផ្នែកទំនាក់ទំនងសភា។


សិក្ខាសាលារៀបចំដោយការិយាល័យមូលនិធិខុនរ៉ាដ អាដិនណៅអ៊ែរ(KAS) កាលពី ថ្ងៃទី១៣ ខែធ្នូ​ នៅសណ្ឋាគារ​អ៊ីនធើខន។ (រូប​ថត MONOROOM.info/O.vary)

សិទ្ធិទទួលបានព័ត៌មាន - អ្នកនាំពាក្យនៃស្ថាប័នរដ្ឋ ឬក្រសួងសាធារណៈ ពិសេស«អ្នកនាំពាក្យ»ប្រចាំស្ថាប័ន​រដ្ឋសភា ដែលប្រមូលផ្តុំដោយតំណាងរាស្រ្តជាប់ឆ្នោត ដែលបានគាំទ្រដោយប្រជាពលរដ្ឋ និងក៏ជាតំណាងមតិរបស់​ប្រជាពលរដ្ឋក្នុរដ្ឋសភា តាមរយៈការបោះឆ្នោតជាសកល។ ជាមួយគ្នានេះដែរ សម្រាប់គណបក្សនយោបាយ​ដែល​មានសម្លេងក្នុងរដ្ឋសភាជាតិ ក៏ត្រូវតែមាន«អ្នកនាំពាក្យ» សម្រាប់បង្ហាញពីគោលបំណង យុត្តិសាស្រ្ត និងគោលការ​របស់ខ្លួនក្នុងកិច្ចដំណើរការក្នុងរដ្ឋសភាសម្រាប់ប្រជាពលរដ្ឋ និងប្រទេសជាតិ។

ក្នុងសិក្ខាសាលាមួយដែលរៀបចំដោយការិយាល័យមូលនិធិខុនរ៉ាដ អាដិនណៅអ៊ែរ(KAS) កាលពី ថ្ងៃទី១៣ ខែធ្នូ​ព្រឹកម៉ិញនេះនៅសណ្ឋាគារអ៊ីនធើខន ដែលមានតំណាងរាស្រ្តមកពីគណបក្សសង្គ្រោះជាតិ​ជិតសែសិបនាក់ សម្រាប់វគ្គពិភាក្សាក្នុងព្រឹកនេះ។ លោក អាឡាស្ទែរ ខាធូ ទីប្រឹក្សាមូលនិធិខុនរ៉ាដ អាដិនណៅអ៊ែរ លើផ្នែក​ទំនាក់ទំនងសភា បានលើកឡើងថា «ទំនាក់ទំនងសភាល្អ ធានាបាននូវភាពជឿជាក់ពីសាធារណៈជន។ (…) ពិសេសទៅលើការទំនាក់ទំនងរវាងពីរផ្នែក ដែលចាំបាច់ត្រូវតែអនុវត្ត គឺផ្នែកខាងក្នុង និងផ្នែកខាងក្រៅ។ (…) ផ្នែកក្នុងរួមមានរដ្ឋសភា ព្រឹទ្ធសភា គណបក្សនយោបាយ សមាជិកសភា និងផ្នែកខាងក្រៅរួមមាន ស្ថាប័នជាតិ អង្គការមិនមែនរដ្ឋាភិបាល អង្គនីតិប្បញ្ញត្តិខេត្ត អង្គការក្នុងតំបន់ និងប្រជាពលរដ្ឋ។»

ជាមួយនឹងការបង្ហាញព័ត៌មាននានាសម្រាប់បានដល់សាធារណៈជននោះ លោក អាឡាស្ទែរ ខាធូ បានបន្ថែមថា ទាំងរដ្ឋសភា ទាំងតំណាងរាស្រ្តមកពីគណបក្សផ្សេងគ្នាដែលមានអាសនៈក្នុងរដ្ឋសភា ត្រូវធ្វើយ៉ាងណា​បង្កើត​ទំនាក់ទំនងប្រកបដោយប្រសិទ្ធិភាព រវាងសាធារណជន ជាមួយនឹងតំណាងរបស់ខ្លួន។ ត្រូវមានឱកាសសម្រាប់​ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត បានបង្ហាញពីទស្សនៈរបស់ខ្លួន អំពីតំណើរការនៃការតាក់តែងច្បាប់ និងការផ្តល់​នូវព័ត៌មានត្រឡប់ទៅពួកគាត់វិញឲ្យបានគ្រប់គ្រាន់ពីគោលបំណងនៃការតាក់តែងច្បាប់ទាំងនោះ។

ឆ្លើយតបទៅនឹងការលើកឡើងខាងលើ លោក យ៉ែម ប៉ុញ្ញារិទ្ធអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ដែលមានវត្តមាន​ក្នុងសិក្ខាសាលាបានបង្ហាញពីចំណាប់អារម្ភថា វាជាការល្អសម្រាប់រដ្ឋសភា ដែលជាអង្គការនីតិបញ្ញត្តិ​មួយត្រូវ​បង្ហាញ​នូវកិច្ចការរបស់ខ្លួនដែលត្រូវធ្វើ និងបានធ្វើនោះជូនដល់អ្នកសារព័ត៌មាន ក៏ដូចជាប្រជាពលរដ្ឋដែល​ជា​ម្ចាស់ឆ្នោតផង។ លោកបានចាត់ទុកថា អ្នកនាំពាក្យប្រៀបបានទៅនឹងអង្គភាពព័ត៌មានមួយ ដែលត្រូវផ្សាយចេញ​នូវអ្វីដែលជាសកម្មភាពអ្នកតំណាងរាស្រ្ត។ សម្រាប់គណបក្សសង្ក្រោះជាតិ លោកបានបអញ្ជាក់ថា បានរៀបចំ​ឲ្យ​មានអ្នកនាំពាក្យហើយ។ លោកបន្តរថា ដោយសារតែគណបក្សនេះ ទើបតែច្របាច់ចូលគ្នារវាងគណបក្សសិទ្ធិ​មនុស្ស និងគណបក្សសម រង្ស៊ី ដូចនេះមិនទាន់មានដំណើរការបានស្រួលនៅឡើយ។

ដោយឡែកសម្រាប់គណបក្សប្រជាជនកម្ពុជាវិញ ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូមិនអាចសុំការបញ្ជាក់ពីលោក ជាម យៀប បានទេក្នុងព្រឹកនេះ ដោយលោកពុំទទួលទូរស័ព្ទ។ ប៉ុន្តែបើតាមអ្នករៀបចំនូវកម្មវិធីនេះបានបញ្ជាក់ថា និងមានសិក្ខាសាលាមួយដោយឡែក សម្រាប់គណបក្សប្រជាជនកម្ពុជានាល្ងាចម៉ោងមួយក្នុងថ្ងៃទី១៣ ខែធ្នូ​ដដែលនេះ ដើម្បីធ្វើការបង្ហាញពីគោលជំហរនៃគណបក្សរបស់ខ្លួន ក៏ដូចជាការដាក់ឲ្យមានកិច្ចដំណើរការ​នៃ​រដ្ឋសភាក្នុងពេលបច្ចុប្បន្ននេះ ក្នុងការផ្សព្វផ្សាយនូវព័ត៌មានជូនដល់សាធារណៈជន។

គួររម្លឹកថា ក្នុងពេលកន្លងមកសម្រាប់ស្ថាប័នរដ្ឋ ដែលជាស្ថាប័នសាធារណៈមួយចំនួន​បានបង្កើតឲ្យមាននូវ​អ្នកនាំ​ពាក្យ និងប្រព័ន្ធសម្រាប់ការផ្សព្វផ្សាយនូវសម្មភាពការងាររបស់ខ្លួន តែក៏នៅស្ថាប័នមួយចំនួនទៀតមិន​ទាន់មាន​នៅឡើយ។ តែបើទោះជាស្ថាប័នខ្លះមានរួចហើយមែនក៏ដោយ តែអ្នកនាំពាក្យទាំងនោះ មិនបានបំពេញ នូវតួនាទី​របស់ខ្លួនពេញលេញនោះទេ។ អ្នកសារព័ត៌មានជាច្រើន បានត្អូញត្អែរ​ថាពួកគេមានការលំបាក ក្នុងការទទួលបាន​ព័ត៌មានពីស្ថាប័នរបស់រដ្ឋទាំងនោះណាស់ ដោយសារ​តែមានការលាក់កំបាំងនូវព័ត៌មានមួយចំនួន និងដូចជា​ការ​មិនផ្តល់នូវព័ត៌មានឲ្យជាដើម។

---------------------------------------------
ដោយ៖ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...