បក្ស​ប្រជាជន​និង​បក្ស​សង្រ្គោះ​ជាតិ ព្រម​ព្រៀង​បោះ​ឆ្នោត​ឡើង​វិញ?

បើទោះជាស្ថានការណ៍នយោបាយកម្ពុជាបច្ចុប្បន្ន ត្រូវបានមជ្ឈដ្ឋានទូទៅវាយតម្លៃថាកំពុងជាប់គាំង និងមិនដឹង​ថា​ ពេលណានឹងមានភាពប្រក្រតីឡើងវិញក៏ដោយ ក៏គេអាចសន្និដ្ឋានបានថា វាទំនងជាមានភាពវិជ្ជមាន​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ប្រសិនបើមេដឹកនាំគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជាមានការអត់ធ្មត់ និង​ព្យាយាមបន្ថែមទៀតក្នុងការបន្ត ការចរចាប្រកបដោយឆន្ទះពិតប្រាកដ ខណៈគោលជំហររបស់ពួកគេក្នុង​ពេលចុង​ក្រោយ ត្រូវបានគេមើលឃើញថា កំពុងធ្វើដំណើរជិតដល់ចំណុចឯកភាពគ្នាទៅហើយនោះ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: December 13, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើទោះជាស្ថានការណ៍នយោបាយកម្ពុជាបច្ចុប្បន្ន ត្រូវបានមជ្ឈដ្ឋានទូទៅវាយតម្លៃថាកំពុងជាប់គាំង និងមិនដឹង​ថា​ ពេលណានឹងមានភាពប្រក្រតីឡើងវិញក៏ដោយ ក៏គេអាចសន្និដ្ឋានបានថា វាទំនងជាមានភាពវិជ្ជមាន​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ប្រសិនបើមេដឹកនាំគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជាមានការអត់ធ្មត់ និង​ព្យាយាមបន្ថែមទៀតក្នុងការបន្ត ការចរចាប្រកបដោយឆន្ទះពិតប្រាកដ ខណៈគោលជំហររបស់ពួកគេក្នុង​ពេលចុង​ក្រោយ ត្រូវបានគេមើលឃើញថា កំពុងធ្វើដំណើរជិតដល់ចំណុចឯកភាពគ្នាទៅហើយនោះ។


លោក កឹម សុខា នៅលើវេទិកា ក្នុងបាតុកម្មថ្ងៃទី២៥ខែតុលាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

នយោបាយជាតិ - បន្ទាប់ពីការចរចាក្រោយការបោះឆ្នោត ច្រើនលើកច្រើនសារមិនត្រូវគ្នារវាងគណបក្សសង្រ្គោះ ជាតិ និងគណបក្សប្រជាជនកម្ពុជា លោក កឹម សុខា ជាអនុប្រធានគណបក្សសង្រ្គោះជាតិ នៅថ្ងៃទិវាសិទ្ធិមនុស្ស​អន្តរជាតិ១០ធ្នូ កន្លងទៅថ្មីៗនេះ បានបញ្ជាក់ទៅកាន់អ្នកគាំទ្រថា៖ «គណបក្សកាន់អំណាច សូមឲ្យគណបក្ស​សង្រ្គោះជាតិចូលមក ដើម្បីធ្វើការកែទម្រង់ (...) ។ បើអ្នកឯង(គណបក្សប្រជាជនកម្ពុជា) មិនព្រមស៊ើបអង្កេត​រក​ការពិត ហើយឥឡូវចង់កែទម្រង់ (គ.ជ.ប) រដ្ឋសភា និងប្រព័ន្ធផ្សព្វផ្សាយជាដើម អោយមានភាពឯករាជ្យ យើង​គណបក្សសង្រ្គោះជាតិសុខចិត្តចូលកែទម្រង់ ប៉ុន្តែកែទម្រង់ហើយបោះឆ្នោតឡើងវិញភ្លាម។ តែបើចាំប្រាំឆ្នាំ​ទៀត​អត់ចូលទេ បើបោះឆ្នោតឡើងវិញភ្លាម អាហ្នឹងចូលទៅបោះភ្លាម។»

ក្រោយការបង្ហាញគោលជំហររបស់លោក កឹម សុខា តែមួយថ្ងៃគឺថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣ លោក ស ខេង ជាមន្រ្តី​ជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ក្នុងសន្និសីទកាសែតនៅទីស្តីការក្រសួងមហាផ្ទៃ បានបញ្ជាក់តបចំពោះ​ការទាមទារឲ្យមានការបោះឆ្នោតឡើងវិញថា ៖ «មូលហេតុចំបងនោះ តើមានបញ្ហាអ្វីខ្លះដែលនាំឲ្យ ឈានទៅដល់​បោះឆ្នោតឡើងវិញ។ ហើយកម្ពុជាយើង ខ្ញុំគិតថា ប្រហែលជាមិនទាន់ដើរដូចថៃ ថាត្រូវបោះឆ្នោតពីរខែទៀត យើង​រៀបចំទាន់? ប្រហែលជាទៅមិនទាន់រួចទេ។ (…) បើត្រូវបោះឆ្នោតឡើងវិញ ក៏ត្រូវប្រើពេលវេលា យ៉ាងហោច​ណាស់​ពីមួយឆ្នាំ ទៅពីរឆ្នាំសម្រាប់ការរៀបចំ។»

បន្ទាប់ពីការលើកឡើងរបស់លោក ស ខេង ចំពោះលទ្ធភាពនៃការបោះឆ្នោតឡើងវិញ ជាថ្មីម្តងទៀត នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៣ ក្នុងកម្មវិធីផ្សព្វផ្សាយរបាយការណ៍រួមស្ដីពីការបោះឆ្នោតឆ្នាំ២០១៣ ដែលរៀបចំឡើងដោយ​អង្គការ​សង្គមស៊ីវិល នៅសណ្ឋាគារអ៊ីមភើរៀ លោក កឹម សុខា បានថ្លែងប្រាប់អ្នកសារព័ត៌មានថា គណក្សសង្គ្រោះជាតិ​នឹង​ព្រមចូលក្នុងសភា ប្រសិនបើមានការកំណត់ពី ការកែទម្រង់ការបោះឆ្នោតច្បាស់លាស់ ហើយមានការរៀបចំ​ឲ្យមាន​ការបោះឆ្នោតឡើងវិញនៅឆ្នាំក្រោយ។

អនុប្រធានគណបក្សជំទាស់រូបនេះបញ្ជាក់ថា៖ «យើងនឹងយល់ព្រមចូលសភា ប្រសិនបើគណបក្សប្រជាជនកម្ពុជា និង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ចូលខ្លួនមកពិភាក្សាជាមួយគណបក្សសង្គ្រោះជាតិ និងក្រុម​អង្គការសង្គមស៊ីវិល ដើម្បីធ្វើឲ្យយន្តការកំណែទម្រង់ការបោះឆ្នោតមានភាពច្បាស់លាស់ ហើយមានការរៀបចំ​ការ​បោះឆ្នោតឡើងវិញនៅឆ្នាំក្រោយជាដាច់ខាត»។

---------------------------------------
ដោយ៖ អ៊ុំ បូរី - ភ្នំពេញ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...