ហូ វ៉ាន់៖ អ្នក​កំពុង​ជាប់​ឃុំ នឹង​ត្រូវ​ដោះ​លែង​ឆាប់ៗ ព្រោះ​ចរចា​កំពុង​ត្រូវ​គ្នា

មន្រ្តីជាន់ខ្ពស់មកពីគណបក្សសង្រ្គោះជាតិ លោក ហូ វ៉ាន់ បានថ្លែងថា នៅពេលណា ដែលការចរចារឿងនយោបាយ រវាង​គណបក្ស​ទាំងពីរត្រូវគ្នា នោះអ្នកកំពុងជាប់ឃុំទាំង១៨នាក់ ព្រមទាំងតំណាងរាស្រ្តទាំង៧នាក់ ដែល​មិន​ទាន់​ត្រូវ​បាន​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់ នឹងរួចផុតពីទោស និងការចោប្រកាន់ទាំងអស់ ព្រោះជនជាប់ចោទទាំងអស់នេះ សុទ្ធ​តែ​ជា​អ្នក​ទោស​មនសិកា និងជា​អ្នក​ទោស​នយោបាយ។
Loading...
  • ដោយ: ប្រាថ្នា អត្ថបទ៖ ប្រាថ្នា ([email protected]) យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញ ថ្ងៃទី០៧ មករា ២០១៥
  • កែប្រែចុងក្រោយ: January 07, 2015
  • ប្រធានបទ: យុត្តិធម៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ខ្ញុំ​សង្ឃឹម​នោះ វា​ហួស​ពី​សង្ឃឹម​យ៉ាង​មុត​មាំ ថា​ហេតុ​ផល​ទូទៅ​នៃ​នយោបាយ កាន់​តែ​បាន​ល្អ​ប្រសើរ។ ហេតុ​ដូច្នេះ​សភាព​ការណ៍​រឿង​នេះ ជា​រឿង​នយោបាយ ខ្ញុំ​យល់​ថា​ទាំង​អស់​គ្នា​នឹង​យល់​ពី​អ្វី ដែល​ត្រូវ​តែ​ដោះ​លែង​ដើម្បី​សាមគ្គី​ជាតិ ដើម្បី​ប្រទេស​ជាតិ​របស់​យើង» នេះ​ជា​ការ​ថ្លែង​របស់​លោក ហូ វ៉ាន់ តំណាង​រាស្រ្ត​មក​ពី​គណបក្ស​សង្រ្គោះ​ជាតិ ដោយ​ឆ្លើយ​តប​នឹង​សំនួរ​របស់​អ្នក​សារព័ត៌មាន ថា​តើ​អ្នក​ជាប់​ចោទ​ទាំង​១៨​នាក់ ព្រម​ទាំង​តំណាង​រាស្រ្ត​របស់​គណបក្ស​សង្រ្គោះ​ជាតិ ដែល​នឹង​ទៅ​បំភ្លឺ​នៅ​តុលាការ​ថ្ងៃ​ទី​៨ មករា​ស្អែក​នេះ អាច​នឹង​មាន​សង្ឃឹម​បាន​ចេញ​នៅ​ក្រៅ​ឃុំ​ដែរ​ឬ​ទេ?

ការថ្លែង​របស់​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​សង្រ្គោះ​ជាតិ និង​ជា​ជន​ជាប់​ចោទ​មួយ​រូប ដែល​ត្រូវ​ទៅ​បំភ្លឺ​ទាក់​ទង​ករណី​ព្រឹត្តការណ៍​ហិង្សា នៅ​លើ​ស្ពាន​នាគ​រូប​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​បាន​ទៅ​ចូល​សួរ​សុខ​ទុក្ខ អ្នក​កំពុង​ជាប់​ឃុំ​ទាំង​១៨​នាក់ នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស នៅ​ព្រឹក​ថ្ងៃ​ទី០៧ ខែ​មករា ឆ្នាំ​២០១៥​នេះ។

ប្រធានគណកម្មការទី១០ នៃរដ្ឋសភារូបនេះបន្តថា នៅពេលដែលមានស្ថេរភាពនយោបាយ ចុងក្រោយ​អ្នក​ទាំងនោះនឹងត្រូវដោះលែងដដែល។ ប៉ុន្តែឆ្លើយតបនឹងសំណួរដែលសួរថា តើមានការចរចារវាងមេដឹកនាំ​ទាំង​ពីរគណបក្ស រឿងដោះលែងអ្នកដែលជាប់ចោទឬនៅ? តំណាងរាស្រ្តរូបនេះបញ្ជាក់យ៉ាងដូច្នេះថា៖ «ការ​ចរចា​តែងតែមាន ព្រោះជាវប្បធម៌មួយរវាងលោកប្រធាន សម រង្ស៊ី និងសម្តេច ហ៊ុន សែន មិនមែនការ​ចរចាអី​ចំពោះថ្នាក់យើងខ្ញុំទេ មិនមែនទេ។ (..) ឥលូវលោកប្រធាន មិនទាន់មកពីស្រុកបារាំងផង ដូច្នេះ ខ្ញុំយល់ថា តើ​គាត់មានការទាក់ទងតាមរបៀបណា គឺយើងខ្ញុំអត់ដឹង? ប៉ុន្តែគ្រាន់តែយើងមានសង្ឃឹមថា ស្អែកនេះ​តុលាការ​នឹងដោះលែងពួកគាត់ ឱ្យរួចទុក្ខទោស ឱ្យនៅក្រៅឃុំ។»។

លោកបន្ថែម អ្នកដែលកំពុងជាប់ឃុំនោះ គ្មានកំហុសអ្វីទាំងអស់ មូលហេតុដែលពួកគេជាប់ឃុំ ដោយសារតែ​រឿង​នយោបាយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...