ក្រុងសិរីសោភ័ណ្ឌ៖ គ្រោះថ្នាក់ចរាចរណ៍កើនឡើង ព្រោះភ្លើងស្តុបដាច់អស់
- ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍៖ ក.សោភ័ណ្ឌ ([email protected]) - ភ្នំពេញថ្ងៃទី១៦ មិនា ២០១៥
- កែប្រែចុងក្រោយ: March 17, 2015
- ប្រធានបទ: ចរាចរណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីភ្លើងស្តុបនៅ ភូមិសុភី ឃុំកំពង់ស្វាយ ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យនេះ បានដាច់អស់ជាងពីរខែរួច អ្នកបើកបរទាំងអស់ នៅលើទ្រូងផ្លូវ មិនបានប្រយ័ត្ន ឲ្យបានគ្រប់ជ្រុងជ្រោយ នៅពេលធ្វើចរាចរណ៍ បង្កឲ្យគ្រោះថ្នាក់នៅទីនោះ មានការកើនឡើងជាងមុន។ កើនឡើង រហូតដល់អ្នកភូមិខ្លះ គិតថា មានជើង«កប» ហើយមិនសូវ ហ៊ានចេញទៅណាមកណាទេ ជាពិសេសនៅពេលយប់ បើទោះជមានការចាំបាច់ ក៏ដោយ។
ចំពោះរឿងរ៉ាវទាំងអស់នេះ លោក អាត់ ខែម អគ្គស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា លោកទទួលស្គាល់ថា មានគ្រោះថ្នាក់ច្រើនជាងមុន ព្រោះបើផ្លូវមានភ្លើងស្តុបធម្មតា នៅតែអ្នកធ្វើដំណើ មិនចង់គោរពផង ចុះទំរាំដាច់ភ្លើងសញ្ញាចររចរណ៍ទៀត កាន់តែមិនស្តាប់ទៀត។ លោកបានបញ្ជាក់ ចំពោះករណីនេះ ថាមិនអាចបន្ទោសអ្នកណាបានទេ តែវាជាតួនាទីរបស់ថ្នាក់ខេត្ត ដែលជាអ្នករៀបចំ ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងខេត្តទាំងនេះ។
លោក អាត់ ខែម បានឲ្យដឹងថា កាលពីពេលភ្លើងនេះដាច់ថ្មីៗមានអ្នកជំនាញ មកធ្វើការជូសជុល ក៏ប៉ុន្តែមិនទាន់រួចរាល់ ព្រោះសម្ភារទាំងនោះ ខុសម៉ាកគ្នា ដូច្នេះត្រូវការទិញថ្មី។ តែលោកមិនបានដឹងថា ត្រូវចំណាយពេលប៉ុន្មានទៀត ដើម្បីតភ្ជាប់នោះទេ។
ទាក់ទង និងបញ្ហាហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តនេះ ទស្សនាវដ្តីព្យាយាមទាក់ទង ទៅលោក គោ ស៊ុំសារឿន អភិខេត្ត ដើម្បីបំភ្លឺ ពីបញ្ហារបស់អ្នកភូមិខាងលើ តែទូរស័ព្ទរបស់លោក មិនអាចទាក់ទងបាន៕