គ្រូ​ពេទ្យ​ចាក់​ថ្នាំ​សន្តំ​បន្លំ​រំលោភ​ប្រពន្ធ​អ្នក​ជំងឺ ផ្អើល​ខេត្ត​ក្រចេះ

មិនឲ្យភ្ញាក់ផ្អើលយ៉ាងម៉េច បើគ្រូពេទ្យម្នាក់ ដែលអ្នកជំងឺខំទុកចិត្ត បែរជារងការសង្ស័យ ថាបានប្រព្រឹត្តិ​អំពើ​ចាក់​ថ្នាំ ចាប់​រំលោភ សុខចិត្តបំពេញ កាមកិលេសខ្លួនមួយគ្រា តែត្រូវវេទនា អស់មួយជីវិតនោះ។ ប៉ុន្តែ​សម្រាប់​មន្ត្រី​សមត្ថកិច្ច​វិញ បានដាក់ការសង្ស័យថា ជាការត្រូវរ៉ូវគ្នាមួយ។
Loading...
  • ដោយ: ដារី អត្ថបទ និងយកការណ៍៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី ១៨ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 19, 2015
  • ប្រធានបទ: សេពសន្ធវៈ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គ្រូពេទ្យដែលជាប់សង្ស័យ ថាបានរំលោភបានសម្រេច រួចគេចខ្លួនបាត់ស្រមោលនោះ មានឈ្មោះថា ហេង ម៉េងលាង មានជំនាញ ជាគ្រូពេទ្យផ្នែកវះកាត់។ ហើយហេតុការណ៍បង្កការភ្ញាក់ផ្អើល ពីករណីចាប់រំលោភ បានកើតឡើង នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥ នេះតែម្ដង នៅមន្ទីរពេទ្យ បង្អែក ខេត្តក្រចេះ។

បុរសជាអ្នកជំងឺ ដែលជាស្វាមីរបស់ស្ត្រីរងគ្រោះ បានថ្លែងប្រាប់ក្រុមសមត្ថកិច្ច ដែលចុះទៅដល់មន្ទីរពេទ្យថា ខ្លួនមានជំងឺ ហើយនាងជាភរិយា បានមកសម្រាកកំដរថែទាំ។ ប៉ុន្តែពេលបុរសកំពុងដេកលក់ នៅវេលាម៉ោង ៧ព្រឹក ថ្ងៃទី១៨ ខែកក្កដានេះ ស្រាប់តែគ្រូពេទ្យ ហេង ម៉េងលាង បានហៅប្រពន្ធ ឲ្យចូលក្នុងបន្ទប់ពិសោធន៍ ដោយនិយាយថា ត្រូវបូមឈាម ដើម្បីយកទៅជួយព្យាបាលជំងឺប្តី។

ស្វាមីរបស់ស្ត្រីរងគ្រោះ បានថ្លែងឲ្យដឹងទៀតថា៖ «ពេលចូលទៅដល់ក្នុងបន្ទប់ គ្រូពេទ្យ ហេង ម៉េងលាង បាន​កាន់ម្ជុលពីរ គឺមួយធំ មួយតូច ចាក់ទៅលើភរិយាខ្ញុំ បន្ទាប់មក ធ្វើឲ្យប្រពន្ធរបស់ខ្ញុំសន្លប់បាត់ស្មារតី ហើយ​គ្រូ​ពេទ្យ ក៏ធ្វើសកម្មភាព ចាប់រំលោភប្រពន្ធរបស់ខ្ញុំ បានសម្រេច ហើយក៏រត់គេចខ្លួន បាត់ស្រមោលតែម្ដង»។

បន្ទាប់ពីបានដឹងខ្លួន ស្ត្រីរងគ្រោះបានស្រែកយំ រត់មកប្រាប់ប្តី ធ្វើឲ្យមានការផ្អើលឆោឡោ ពេញទាំងមន្ទីរពេទ្យ ដោយទាំងអ្នកជំងឺ ផ្សេងៗទៀតផង។ នាងបានរៀបរាប់ ប្រាប់មន្ត្រីស៊ើបអង្កេត ឲ្យដឹងថា៖ «ថ្នាំដែលគ្រូពេទ្យ ហេង ម៉េងលាង យកមកចាក់ខ្ញុំនោះ អាចជាថ្នាំសន្លប់ ទើបធ្វើឲ្យរូបខ្ញុំសន្លប់បាត់ស្មារតី មិនដឹងអ្វីទាំងអស់ ទើប​បណ្តាលឲ្យគ្រូពេទ្យនេះ ធ្វើសកម្មភាពរំលោភ រហូតបានសម្រេច»។

ក្នុងការចុះមកពិនិត្យ ដល់កន្លែងកើតហេតុនេះ ក្រុមអ្នកស៊ើបអង្កេតរបស់អាជ្ញាធរ បានរកឃើញវត្ថុតាង​មួយ​ចំនួន ក្នុងនោះមាន ស្រោមអនាម័យមួយផង ធ្លាក់នៅលើឥដ្ឋការ៉ូ ក្បែរគ្រែដែលជនរងគ្រោះ បានដេក ឲ្យ​គ្រូ​ពេទ្យនោះបូមឈាម ក្នុងបន្ទប់ពិសោធន៍។ ក្រុមសមត្ថកិច្ចបានដាក់ការសង្ស័យ ក្នុងជំហ៊ានដំបូងថា អាចជា​ករណីដែលត្រូវរ៉ូវគ្នាមួយ។ ប៉ុន្តែយ៉ាងណាក៏ដោយ ក៏គ្រូពេទ្យដែលជាជនសង្ស័យ កំពុងត្រូវបានក្រុម​អាជ្ញាធរ​ស្វែងរកចាប់ខ្លួន ដើម្បីឲ្យមកឆ្លើយបំភ្លឺ នៅចំពោះការចោទប្រកាន់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...