បែកធ្លាយវីដេអូ គ្រូអោបថើបសិស្សស្រី១៦ឆ្នាំ ផ្ទុះរឿងអាស្រូវនៅចិន
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី៣០ មេសា ២០១៤
- កែប្រែចុងក្រោយ: May 01, 2015
- ប្រធានបទ: ជ្រុងមួយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គ្រូបង្រៀនផ្នែកមុខវិជ្ជា គណិតវិទ្យាមួយរូប ត្រូវបានបណ្ដេញចេញ ពីសាលារៀនមួយ ក្នុងខេត្ត ជុងគីង (Chongqing ភាគអាគ្នេយ៍ នៃប្រទេសចិន) បន្ទាប់ពីវីដេអូ នៃរឿងអាស្រូវ របស់គ្រូបង្រៀនរូបនោះ ត្រូវបានបែកធ្លាយ នៅតាមបណ្ដាញអ៊ិនធើណែត។ ការពីថ្ងៃអាទិត្យ សប្ដាហ៍មុន គ្រូបង្រៀន ដែលមានវ័យចំណាស់ម្នាក់នេះ ត្រូវបានលួចថត ពីចំងាយ ខណៈគាត់កំពុងនៅជាមួយ កូនសិស្សស្រីរបស់គាត់ ដែលមានអាយុទើបតែ១៦ឆ្នាំ តែពីរនាក់ នៅក្នុងបន្ទប់រៀន។
វីដេអូនោះ គេឃើញគ្រូបង្រៀន កំពុងបំបោសអង្អែល និងអោបកូនសិស្សជំទង់ ដែលទំនង ដូចជាចង់រើបម្រាស់ចេញ។ ប៉ុន្តែបុរសចំណាស់ បានចាប់អោបនាងជាប់ ហើយអោនថើប កញ្ចឹង ក របស់នាង។
សារព័ត៌មាន «South China Morning Post» បានរាយការណ៍ថា បន្ទាប់ពីត្រូវបានបង្ហោះ នៅលើបណ្ដាញសង្គម និងបណ្ដាញចែកផ្សាយវីដេអូ របស់ចិនរួច វីដេអូបានបង្កឲ្យផ្ទុះ ជារឿងអាស្រូវដ៏ខ្លាំងមួយ នៅក្នុងតំបន់។ អ្នកខ្លះ បានទាមទារឲ្យ ដាក់ទណ្ឌកម្ម ប្រឆាំងនឹងសាលា។
រដ្ឋបាលតំបន់ និងក្រុមប្រឹក្សាសិក្សាធិការ ប្រចាំក្រុង យូបី (Yubei) បានប្រកាសបើកការស៊ើបអង្កេតមួយ ទៅលើករណីនេះ ហើយបានបញ្ជាក់ថា វីដេអូនេះ ជាវីដេអូពិត។ គ្រូបង្រៀន ត្រូវបានបណ្ដេញចេញ ពីសាលារៀនភ្លាមៗ ដោយចោទពីបទ បានប្រព្រឹត្តិកំហុស ក្នុងអាជីពយ៉ាងធ្ងន់ធ្ងរ។
ប៉ុន្តែការស៊ើបអង្កេត នៅមិនទាន់បញ្ចប់ទេ និងកំពុងបន្តធ្វើ ទៅលើគ្រូបង្រៀនផ្សេងទៀត នៅក្នុងសាលារៀននោះ។ សាលារៀនបានចេញមកប្រកាស តាមរយៈអ្នកគ្រប់គ្រងរបស់ខ្លួនថា៖ «យើងមិនអត់អោនឲ្យជាដាច់ខាត នូវចរិកលក្ខណៈបែបនេះ នៅក្នុងសាលារៀនរបស់យើង ទោះអ្នកនោះ ជានរណាក៏ដោយ ជាពិសេស ចំពោះគ្រូបង្រៀនរបស់យើង។»៕