រដ្ឋាភិបាល​កម្ពុជា​មាន​«ចិត្ត​ធ្ងន់» ជា​មួយ​វៀតណាម​ក្នុង​រឿង​ទឹក​ដី

មកដល់ពេលនេះ គេមិនទាន់ឃើញមន្រ្តីជាន់ខ្ពស់ របស់រដ្ឋាភិបាលកម្ពុជាណាម្នាក់ ឬអង្គភាពព័ត៌មាន និងប្រតិកម្ម​រហ័ស របស់ទីស្តីការគណៈរដ្ឋមន្រ្តីកម្ពុជា ធ្វើប្រតិកម្មតបចំពោះការអះអាងដ៏រសើប របស់ស្ថានទូតវៀតណាម​ប្រចាំ​កម្ពុជាជុំវិញទឹកដីកម្ពុជាក្រោមនៅឡើយទេ។ ការអះអាងរបស់ប្រទេសវៀតណាម ដែលបំភ្លៃប្រវត្តិសាស្រ្តថា បារាំង​មិនបានកាត់ទឹកដីកម្ពុជាក្រោមឲ្យវៀតណាមទេ ហើយថាតាំងពីដើមមក ទឹកដីកម្ពុជាក្រោម គឺជារបស់វៀតណាម​ ដោយមិនអាចប្រកែកបាន។
Loading...
  • ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៦ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 26, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មកដល់ពេលនេះ គេមិនទាន់ឃើញមន្រ្តីជាន់ខ្ពស់ របស់រដ្ឋាភិបាលកម្ពុជាណាម្នាក់ ឬអង្គភាពព័ត៌មាន និងប្រតិកម្ម​រហ័ស របស់ទីស្តីការគណៈរដ្ឋមន្រ្តីកម្ពុជា ធ្វើប្រតិកម្មតបចំពោះការអះអាងដ៏រសើប របស់ស្ថានទូតវៀតណាម​ប្រចាំ​កម្ពុជាជុំវិញទឹកដីកម្ពុជាក្រោមនៅឡើយទេ។ ការអះអាងរបស់ប្រទេសវៀតណាម ដែលបំភ្លៃប្រវត្តិសាស្រ្តថា បារាំង​មិនបានកាត់ទឹកដីកម្ពុជាក្រោមឲ្យវៀតណាមទេ ហើយថាតាំងពីដើមមក ទឹកដីកម្ពុជាក្រោម គឺជារបស់វៀតណាម​ ដោយមិនអាចប្រកែកបាន។


ផ្លាកបង្ហាញពីខ្សែក្រវ៉ាត់ព្រំដែនមួយ រវាងប្រទេសកម្ពុជា និងវៀតណាម។ (រូបថតឯកសារ)

យុត្តិធម៌ - អ្នកនាំពាក្យនៃស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំកម្ពុជាលោកត្រឹង វ៉ាន់ថុង បានបញ្ជាក់​ប្រាប់វិទ្យុអាស៊ីសេរីផ្សាយជាខេមរភាសា ជាថ្មី នៅយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៤ នេះថា លោកនឹងមិនធ្វើការសុំ​ទោសតាមការទាមទារ របស់អង្គការសមាគមខ្មែរកម្ពុជាក្រោមឡើយ។ បើតាមលោកត្រឹង វ៉ាន់ថុង បានសង្កត់ធ្ងន់ថា៖ «ការចោទប្រកាន់របស់សមាគមខ្មែរក្រោម គ្មានមូលដ្ឋានច្បាប់ និងភស្តុតាងប្រវត្តិសាស្ត្រច្បាស់លាស់នោះទេ។»

ដើម្បីបង្ហាញការតវ៉ាផ្លូវការ ដល់ប្រទេសវៀតណាម ត្រូវទទួលស្គាល់ប្រវត្តិសាស្រ្តពិត និងស្នើឲ្យមានការសុំទោស ចំពោះការឈឺចាប់របស់ពលរដ្ឋខ្មែរកម្ពុជាក្រោម សមាគមខ្មែរកម្ពុជាក្រោមបានលើកឡើងថា សមាគមខ្មែរ​កម្ពុជា​ក្រោម នឹងបើកវេទិកាសាធារណៈ នៅរាជធានីភ្នំពេញ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៤នេះ ស្តីពីខ្មែរកម្ពុជាក្រោម ដោយ​អញ្ជើញភាគីពាក់ព័ន្ធ ជួយចងក្រងឯកសារ និងប្រមូលមតិយោបល់ឲ្យរឹងមាំ ទាក់ទងទឹកដីខ្មែរកម្ពុជាក្រោម ដើម្បី​ដាក់​ជូនប្រទេសវៀតណាម ឲ្យទទួលស្គាល់ការពិត នៃប្រវត្តិសាស្រ្តទឹកដីខ្មែរកម្ពុជាក្រោម។

មុនការអះអាងថា នឹងមិនសុំទោសចំពោះខ្មែរកម្ពុជាក្រោម លោកត្រឹង វ៉ាន់ថុង អ្នកនាំពាក្យនៃស្ថានទូត​សាធារណរដ្ឋ​សង្គមនិយមវៀតណាម ប្រចាំកម្ពុជា ធ្លាប់បានបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសកម្ពុជា រួចហើយថា៖ «បារាំង មិនបានកាត់ទឹកដីខ្មែរកម្ពុជាក្រោមឲ្យ វៀតណាម ទេ តែកម្ពុជាក្រោម ជាទឹកដីរបស់ វៀតណាម តាំងពីយូរយា​ណាស់​មកហើយ»។

ចំពោះមុខបញ្ហាប្រវត្តិសាស្រ្តជូរចត់នេះ រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ដែលមានទំនាក់ទំនងស្អិតរមួត​ជាមួយ​សាធារណរដ្ឋសង្គមនិយមវៀតណាម រហូតមកដល់ពេលនេះ នៅមិនទាន់ឃើញមានការធ្វើប្រតិកម្ម​តបចំពោះការ​អះអាងដ៏រសើប របស់លោកត្រឹង វ៉ាន់ថុង អ្នកនាំពាក្យនៃស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំកម្ពុជា នៅឡើយ។

តែគេចាំបានថា រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ហាក់ដូចជារស់រវើក តាមរយៈអង្គភាពព័ត៌មាន និងប្រតិកម្ម​រហ័សរបស់ទីស្តីការគណៈរដ្ឋមន្រ្តី និងមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល បានធ្វើប្រតិកម្មតបភ្លាមៗ មិនលើសពី៤៨ម៉ោង ចំពោះការអះអាងរបស់គណបក្សសង្រ្គោះជាតិ ដែលបានលើកឡើងពីទិដ្ឋភាពផ្លូវច្បាប់អន្តរជាតិ ប្តឹងទាមទារ​កោះ​ត្រល់ពីប្រទេសវៀតណាមប្រលប់មកវិញ ប្រសិនបើគណបក្សខ្លួន ឈ្នះឆ្នោតឈានទៅគ្រប់គ្រងប្រទេសកម្ពុជា។

បើតាមការបញ្ជាក់របស់លោក កែវ រ៉េមី អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ដែលបានធ្វើសន្និសីទការសែតប្រតិកម្មតប នៅគ្រានោះបានលើកឡើងថា ប្រទេសកម្ពុជាមិនអាចទាមទារកោះត្រល់ ពីប្រទេសវៀតណាម ត្រលប់មកវិញបានទេ ហើយថាកោះត្រល់ បានបាត់បង់តាំងពីមុនលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ចាប់កំណើត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...