កម្ពុជា​រៀបចំ​ការ​ប្រជុំ​សភា​អាស៊ី ផ្ដល់​ផល​ចំណេញ​អ្វី​ខ្លះ​ដល់​ម្ចាស់​ផ្ទះ?

សម្ដីរបស់កម្ពុជានឹងមាន«ទម្ងន់» ធ្ងន់ ដូចប្រទេសធំ ។ ប្រទេសតូច តែបើអាស៊ានទាំងដប់ប្រទេសទៅពិភាក្សា នៅ​ក្នុងការងារណាមួយនោះ កម្ពុជាក៏មានមុខមាត់ទៅតាមនោះដែរ។ បើកាលណាខាងអឺរ៉ុប ឬអាម៉េរិក បានព្រមព្រៀង ជាមួយអាស៊ាន មានន័យស្មើនឹងបានព្រមព្រៀងជាមួយកម្ពុជាដែរ។ នោះជាកាលើកឡើងរបស់លោក ញ៉ែម ថ្ថាវី សមាជិកសភាកម្ពុជា។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៥ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 26, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សម្ដីរបស់កម្ពុជានឹងមាន«ទម្ងន់» ធ្ងន់ ដូចប្រទេសធំ ។ ប្រទេសតូច តែបើអាស៊ានទាំងដប់ប្រទេសទៅពិភាក្សា នៅ​ក្នុងការងារណាមួយនោះ កម្ពុជាក៏មានមុខមាត់ទៅតាមនោះដែរ។ បើកាលណាខាងអឺរ៉ុប ឬអាម៉េរិក បានព្រមព្រៀង ជាមួយអាស៊ាន មានន័យស្មើនឹងបានព្រមព្រៀងជាមួយកម្ពុជាដែរ។ នោះជាកាលើកឡើងរបស់លោក ញ៉ែម ថ្ថាវី សមាជិកសភាកម្ពុជា។

សភាតំបន់អាស៊ី - កិច្ចប្រជុំសភាតំបន់អាស៊ី(APA) ត្រូវបានត្រៀមលក្ខណៈដោយរដ្ឋសភាកម្ពុជា ជាម្ចាស់ផ្ទះ និង​ជា​អ្នក​រៀបចំសម្រាប់ឆ្នាំ២០១៥ខាងមុខនេះ។ ចាប់តាំងពីឆ្នាំ២០០៦ មកសភាតំបន់អាស៊ី(APA) ត្រូវបានទ្រទ្រង់ដោយ ប្រទេសអ៊ីរ៉ង់។ ចាប់ពីពេលនេះតទៅ សភាមួយនេះ ក៏នឹងបានរៀបចំសំណើដល់សមាជិកទាំងអស់របស់ខ្លួន ចេញជា​វិភាគទាន សម្រាប់កិច្ចដំណើរការនៃលេខាធិការរដ្ឋានសភាអាស៊ី ដែលចាំបាច់ត្រូវមាននូវថវិកាប្រើប្រាស់ផ្ទាល់ខ្លួន។

ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងជាសមាជិក​គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា លោក ញ៉ែម ថ្ថាវី និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ មកពីគណបក្ស​ប្រជាជនកម្ពុជា ក៏បានបញ្ជាក់បន្ថែមពាក់ព័ន្ធបញ្ហា វិភាគទានដែលនឹងបានមកពីសមាជិកសភានៃតំបន់អាស៊ីនេះថា កិច្ចប្រជុំនេះត្រូវបានផ្តួចផ្តើមឡើង ដើម្បីដាក់ចេញនូវបទប្បញ្ញត្តិហិរញ្ញវត្ថុ និងការគ្រប់គ្រងបុគ្គលិក​នៃសភាតំបន់​អាស៊ី (APA)។ លោកបានបន្តថា ដូច្នេះក្នុងប្រទេសនីមួយៗជាសមាជិករបស់សភាតំបន់អាស៊ី ចាំបាច់ត្រូវបង់ថវិកា​ឲ្យបានចំនួន៥៦៥ ពាន់ដុល្លារ ក្នុងការចាត់ចែងទូទៅ ក៏ដូចជាកិច្ចដំណើរការនៃសភាមួយនេះ តទៅមុខ។

ទោះយ៉ាងណាក៏ដោយ សម្រាប់ការចំណាយសំដៅ ទៅលើប្រទេសជាង៤០នោះ មិនត្រូវបានកម្រិតក្នុងការបង់​វិភាគ​ទាន ឲ្យបានស្មើគ្នានោះទេ។ ករណីនេះត្រូវអាស្រ័យជីវភាពប្រជាពលរដ្ឋ និងភាពរីកចំរើនជាក់ស្តែងនៃប្រទេសនោះ។ ដោយឡែកសម្រាប់ប្រទេសកម្ពុជា ត្រូវផ្តល់វិភាគទានចំនួន១៦០០ដុល្លារក្នុងមួយឆ្នាំ។ នេះបើយោងតាមឯកសារ​បញ្ជាក់​ របស់ប្រទេសជាង៤០ប្រទេសនោះ។

ដោយឡែក លោក ឈិត គឹមយាត អនុប្រធាន គណៈកម្មការ ទី៥ នៃព្រឹទ្ធសភាផ្នែកកិច្ចការបរទេស សហប្រតិបតិ្តការ​អន្តរជាតិ ឃោសនាការ និងព័ត៌មាន ក៏បានបញ្ជាក់យ៉ាងដូច្នេះដែរថា៖ «នៅពេលយើងធ្វើជាម្ចាស់ផ្ទះហ្នឹង យើងធ្វើ​ម៉េច​ឲ្យមានផលប្រយោជន៍ ដល់ប្រទេសយើងច្រើន។ ប៉ុន្តែ​យើងមិនទាន់ បានជ្រើសរើសយកប្រធានបទ​ណាមួយ​ទេ។ (...) ទិសដៅ APA គឺបង្កើតសភាអាស៊ី ដូចនៅសភាអឺរ៉ុបសព្វថ្ងៃនឹង។ ប៉ុន្តែក្នុងពេលហ្នឹង យើងជជែកគ្នាយ៉ាង​ខ្លាំង គឺដើម្បីធ្វើម៉េចបង្កើតឲ្យបានជាសភាអាស៊ី នៅពេលខាងមុខឆាប់ៗនេះ។»

សូមរំលឹកថាកិច្ចប្រជុំសភាអាស៊ីនេះ បានប្រព្រឹត្តឡើងនៅក្នុងប្រទេសកម្ពុជាដែលមានរយៈពីថ្ងៃទី២៤-២៥ ខែមិថុនា នៅសណ្ឋាគារអ៊ីនធើខន។ ជាមួយគ្នានេះកិច្ចប្រជុំសភាតំបន់អាស៊ី ក៏បានសម្រេចលើកសេចក្តីព្រាង​នៃបទប្បញ្ញត្តិ​ហិរញ្ញវត្ថុ និងការគ្រប់គ្រងបុគ្គលិក ដែលបានពិភាក្សានាពេលកន្លងមកនៅភ្នំពេញដែរ។ ហើយកិច្ចពិភាក្សានេះ នឹង​ធ្វើបន្តនៅចុងឆ្នាំ២០១៤នារដ្ឋធានីអ៊ីស្លាម៉ាបាត ប្រទេសប៉ាគីស្ថាន។

លោក ញ៉ែម ថ្ថាវី បានបញ្ជាក់ពីសក្កានុពលរបស់កម្ពុជា ក្រោយពេលក្លាយជាសមានជិក នៃសភាតំបន់អាស៊ី​យ៉ាង​ដូច្នេះថា៖ «នៅពេលប្រទេសយើងក្លាយទៅជាសមាជិករបស់APA នឹងមានកម្លាំងពាក្យសម្តីមានទំងន់ធ្ងន់ ដូច​ប្រទេសធំមួយដែរ។ (...) បើមានប្រជាជន១ពាន់លាននាក់ និយាយទៅគឺគេខ្លាំងតែម្តង ចំណែកយើងមាន១៥លាន​នាក់​ មិនសូវខ្លាំងទេ។ (...) ប្រទេសយើងមួយតូច ប៉ុន្តែអាស៊ានទាំងដប់ប្រទេសទៅពិភាក្សានៅក្នុងការងារស្អីមួយៗ យើងមានទំងន់តែម្តង។ អីចឹងហើយបើកាលណាខាងអឺរ៉ុប ឬក៏អាម៉េរិក បើព្រមព្រៀងគ្នាជាមួយអាស៊ាន ក៏ដូចជា​ព្រមព្រៀងជាមួយខ្មែរដែរ។»

យោងតាមសេចក្តីប្រកាសព័ត៌មាននៃរដ្ឋសភាកម្ពុជា បានឲ្យដឹងថា ក្នុងកិច្ចប្រជុំពេញអង្គសភាតំបន់អាស៊ីលើកទី៦ កាលពីខែធ្នូ ឆ្នាំ២០១៣ នៅរដ្ឋធានីអ៊ីស្លាម៉ាបាត ប្រទេស​ប៉ាគីស្ថាន បានកំណត់ឲ្យកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំ​កិច្ចប្រជុំពេញអង្គសភាអាស៊ីលើកទី៨ ក្នុងឆ្នាំ២០១៥ខាងមុខ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...